backup og meta

ម៉ាសផ្លែឈើបីប្រភេទ ជួយឲ្យស្បែកទន់ម៉ត់រលោង គួរឲ្យចង់ស្ទាបអង្អែល

ម៉ាសផ្លែឈើបីប្រភេទ ជួយឲ្យស្បែកទន់ម៉ត់រលោង គួរឲ្យចង់ស្ទាបអង្អែល

ផ្លែឈើ​សម្បូរ​ទៅ​ដោយ​សារជាតិ​ចិញ្ចឹម​ជា​ច្រើន​ ​រួម​មាន​វីតាមីន​ និង​ជាតិ​រ៉ែ​ចាំបាច់​សម្រាប់​សុខភាព​រាងកាយ​ និង​សម្រស់។ ដូច្នេះ​ហើយ ទើប​ម៉ាស​ផ្លែឈើ​ មាន​គុណប្រយោជន៍​ខ្ពស់ ដោយ​​អាច​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ស្រស់ថ្លា និង​​ទន់​រលោង។ ខាង​ក្រោម​នេះ ជា​រូបមន្ត​ម៉ាស​ផ្លែឈើ​ងាយ​ៗ ដែល​គ្នា​យើង​អាច​សាកល្បង​បាន​ដោយ​ខ្លួន​ឯង។

[embed-health-tool-bmr]

១. ល្ហុង​ និង​ទឹក​ឃ្មុំ

ល្ហុង​​ផ្ទុក​ទៅ​ដោយ​វីតាមីន​A និង​អង់ស៊ីម​ដែល​ជួយ​ជម្រុះ​កោសិកា និង​កម្ចាត់​ចោល​កោសិកា​ចាស់ៗ។ ផ្លែឈើ​មួយ​ប្រភេទ​នេះ ក៏​ជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​នឹង​ការ​រលាក ដែល​ជួយ​កម្ចាត់​មុន​ កាត់បន្ថយ​ស្លាកស្នាម​នៃ​ស្បែក​ ធ្វើ​ឲ្យ​ស្បែក​មាន​សំណើម​ និង​ភ្លឺ​ថ្លា​។ គ្នា​យើង​អាច​​លាយ​ល្បាយ​​ល្ហុង​ពីរចំណិត​ដែល​កិន​ម៉ត់​ល្អ​ ជាមួយ​នឹង​​ទឹក​ឃ្មុំ​មួយ​ស្លាបព្រា​កាហ្វេ ​ដោយ​លាប​នៅ​លើ​ស្បែក​​មុខ រួច​​ទុក​ចោល​​រយៈ​ពេល​ពី​១៥ ទៅ​២០​នាទី ទើប​លាង​ជម្រះ​ដោយ​ទឹក​ត្រជាក់។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

២. ម៉ាស​ចេក

ពិត​ណាស់​ ចេក​ផ្ទុក​ទៅ​ដោយ​វីតាមីន​B6 វីតាមីន​C ប៉ូតាស្យូម​ និង​សារជាតិចិញ្ចឹម​ផ្សេង​ទៀត ដែល​មាន​គុណសម្បត្តិ​ជួយ​ឲ្យ​ស្បែក​ក្មេង​ជាង​វ័យ។ លើស​ពី​នេះ ផ្លែ​ចេក​ក៏​អាច​ជួយ​កម្ចាត់​ស្នាម​ជាំ និង​ការពារ​ស្បែក​ពី​​ការ​បំផ្លាញ​ដោយ​កម្តៅ​ថ្ងៃ។ របៀប​ធ្វើ​ម៉ាស​ចេក គឺ​​ត្រូវ​លាយ​​ល្បាយ​ចេក​ដែល​កិន​ម៉ត់​កន្លះ​ផ្លែ​ ទឹក​ឃ្មុំ​កន្លះ​ស្លាបព្រា​កាហ្វេ និង​ទឹក​ក្រូច​ឆ្មារ​មួយ​ស្លាបព្រា​កាហ្វេ ដោយ​យក​មក​លាប​នៅ​លើ​ស្បែក​ និង​ទុក​ចោល​រយៈពេល​ប្រមាណ​២០​នាទី សឹម​លាង​ជម្រះ​ចេញ។ យ៉ាង​ណា​មិញ សម្រាប់​អ្នក​ដែល​មាន​ស្បែក​ស្ងួត និង​ងាយ​ប្រតិកម្ម​មិន​គួរ​ប្រើ​ទឹក​ក្រូច​ឆ្មារ​ឡើយ។

ម៉ាសផ្លែឈើ២

​​៣. ម៉ាស​សំបក​ក្រូច

សំបក​ក្រូច​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ក៏​ដូចជា​វីតាមីន​C ដែលអាចការពារ​ស្បែក​ពី​ការ​បំផ្លាញ​ដោយ​កម្តៅ​ថ្ងៃ និង​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា។ វិធី​ធ្វើ​គឺ​បក​សំបក​ក្រូច​​ចំនួន​៣​ផ្លែ ដោយ​ហាន់​ឲ្យ​តូច​ៗ និង​លាង​សម្អាត​ឲ្យ​ស្អាត ទើប​ហាល​ថ្ងៃ​រយៈពេល​​៣​ថ្ងៃ។ បន្ទាប់​មក​ យើង​ត្រូវ​កិន​ឲ្យ​ម៉ត់​ល្អ និង​រក្សា​ទុក​ក្នុង​ដប​ដែល​ស្ងួត​ រួច​លាយ​សំបក​ក្រូច​ចំនួន​២​ស្លាបព្រា​កាហ្វេ ជាមួយ​នឹង​ទឹក​ឃ្មុំ​ចំនួន​១​ស្លាបព្រា​កាហ្វ ព្រម​ទាំង​ទឹក​ដោះ​គោ​ជូរ​ចំនួន​១​ស្លាបព្រា​បាយ បន្ទាប់​មក​យក​មក​លាប​លើ​ស្បែក ដោយ​ទុក​ចោល​រយៈពេល​២០​នាទី ទើប​លាង​ជម្រះ​ចេញ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​​​​
Benefits of Apple for Skin & 10 Best DIY Apple Face Masks

https://bespotted.org/benefits-of-apple-for-skin-diy-apple-face-masks/

3 DIY Fall Face Masks for Glowing Skin

https://www.renown.org/blog/3-diy-fall-face-masks-for-glowing-skin

10 Homemade Avocado Facial Masks For Glowing Skin

https://www.lifehack.org/364281/10-homemade-avocado-facial-masks-for-glowing-skin

កំណែ​ប្រែបច្ចុប្បន្ន

21/02/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

តិចនិកមួយ​ចំនួន ជួយឲ្យ​រាងកាយផលិតខូឡាជែនសម្រាប់សុខភាពស្បែក

រើសទឹកលាងសម្អាតដៃនិងកម្ចាត់មេរោគម៉េចទើបមិនប៉ះពាល់ស្បែក?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 21

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម