backup og meta

ចង់បានស្បែកមុខភ្លឺថ្លាក្មេងជាងវ័យ សាកល្បងរូបមន្តម៉ាសស្រ្តប៊ឺរី​ទាំង​៣នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចង់បានស្បែកមុខភ្លឺថ្លាក្មេងជាងវ័យ សាកល្បងរូបមន្តម៉ាសស្រ្តប៊ឺរី​ទាំង​៣នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រ្តប៊ឺរី​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ប្រឆាំង​នឹង​ការ​រលាក​ ក៏​ដូចជា​ពន្យារ​ភាព​ចាស់។ បន្ថែម​ពី​នេះ​ ផ្លែឈើ​មួយ​ប្រភេទ​នេះ​ក៏​សម្បូរ​ទៅ​ដោយ​អាស៊ីដ​Salicylic ដែល​អាច​ជួយ​ព្យាបាល​​មុន និង​ជំរុញ​ការ​ផលិត​ខូឡាជែន​នៃ​ស្បែក​ផង​ដែរ។ ​យ៉ាង​ណា​មិញ គ្នា​យើង​ខ្លះ​អាច​មាន​ប្រតិបត្តិ​អាលែកហ្ស៊ី​ជាមួយ​នឹង​ផ្លែ​ស្ត្រប៊ឺរី ដែល​អាច​ធ្វើ​ឲ្យ​ស្បែក​ឡើង​កន្ទួល ឬ​រលាក​ស្បែក​ ហេតុ​នេះ​ហើយ​ យើង​គួរ​សាក​លាប​នៅ​លើ​ស្បែក​​ជាមុន មុន​ពេល​ប្រើប្រាស់​រូបមន្ត​ម៉ាស​ផ្លែឈើ​ណា​មួយ។

​​​១. ស្ត្រប៊ឺរី និង​ក្រូច​ឆ្មារ

ម៉ាស​ប្រភេទ​នេះ​ជួយ​ឲ្យ​ស្បែក​ស​ភ្លឺ​ និង​កម្ចាត់​បញ្ហា​ពណ៌​ស្បែក​មិន​ស្មើ​គ្នា។ ចូរ​​លាយ​ផ្លែ​ស្រ្តប៊ឺរី​ចំនួន​ពីរ​បី​ផ្លែ និង​​ទឹក​ក្រូច​ឆ្មារ​ចំនួន​១​ស្លាប​ព្រា​បាយ រួច​លាប​លើ​ផ្ទៃ​មុខ​រយៈពេល​១៥​នាទី សឹម​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ក្តៅ​ឧណ្ហ​ៗ។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

២. ទឹក​ឃ្មុំ និង​ស្ត្រប៊ឺរី

កិន​ស្ត្រប៊ឺរី​ចំនួន​ពីរ​បី​ផ្លែ​ដោយ​ប្រើ​សម រហូត​ក្លាយ​ជា​ល្បាយ រួច​បន្ថែម​ទឹក​ឃ្មុំ​ចំនួន​១​ស្លាបព្រា​បាយ និង​លាប​លើ​ផ្ទៃ​មុខ​រយៈពេល​១៥​នាទី បន្ទាប់​មក​​លាង​ជម្រះ​​ជាមួយ​នឹង​ទឹក​ក្តៅ​ឧណ្ហ​ៗ។ ទឹក​ឃ្មុំ​ជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដែល​មាន​តួនាទី​ជា​ប្រឆាំង​នឹង​ជាតិ​ពុល​នៃ​ស្បែក​ និង​ការ​កើត​មុន។

ម៉ាស២

[embed-health-tool-bmr]

​​៣. ​ស្ត្រប៊ឺរី និង​ម្សៅ​កាកាវ

ចំណែក​រូបមន្ត​ម៉ាស​មុខ​ដ៏​ពេញនិយម​មួយ​ទៀត គឺ​ល្បាយ​ស្រ្តប៊ឺរី​ជាមួយ​នឹង​ម្សៅ​កាកាវ និង​ទឹក​ឃ្មុំ​មួយ​ស្លាបព្រា​បាយ។ ចូរ​លាប​លើ​ផ្ទៃ​មុខ​រយៈពេល​១៥​នាទី រួច​លាង​ជម្រះ​ជាមួយ​នឹង​ទឹក​ក្តៅ​ឧណ្ហ​ៗ។ រូបមន្ត​មួយ​នេះ អាច​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា និង​ទន់​រលោង។

ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​ គ្នា​យើង​អាច​លាប​ម៉ាស​ផ្លែឈើ​នេះ ម្តង​ ឬ​២​ដង​ក្នុង​មួយ​សប្តាហ៍ ទើប​ជា​ការ​ប្រសើរ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

DIY Face Masks for Glowing Skin – 5 Best Recipes

https://bespotted.org/diy-face-masks-for-glowing-skin/

Do Face Masks Really Work? The “Magic” Behind Face Masks — and How to Get the Most Out of Them

https://www.pennmedicine.org/updates/blogs/health-and-wellness/2020/march/the-magic-behind-face-masks

3 DIY Fall Face Masks for Glowing Skin

https://www.renown.org/blog/3-diy-fall-face-masks-for-glowing-skin

​​​​

កំណែ​ប្រែបច្ចុប្បន្ន

22/08/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ហាត់ប្រាណនៅរដូវរងា? គួរចេះតិចនិកថែទាំស្បែកទាំង៦នេះ

ម៉ាសផ្លែឈើបីប្រភេទ ជួយឲ្យស្បែកទន់ម៉ត់រលោង គួរឲ្យចង់ស្ទាបអង្អែល


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 22, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម