គ្នាយើងក៏បានដឹងខ្លះហើយថា កម្ដៅព្រះអាទិត្យអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពស្បែក ក្នុងនោះធ្វើឲ្យស្បែកប្រឈមការរលាក កើតមហារីក ស្បែកជ្រួញចាស់ជាងវ័យ និង ស្បែកស្រអាប់ខ្វះវីតាមីន ដូច្នេះយើងគួរតែប្រុងប្រយ័ត្ន ការពារស្បែកឲ្យបានល្អពីកម្ដៅព្រះអាទិត្យ។ ខាងក្រោមគឺជាវិធីការពារស្បែកពីព្រះអាទិត្យ៖
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
១.ជ្រកក្រោមម្លប់
រាល់ពេលចេញក្រៅ ការជ្រកម្លប់គឺជាវិធីមួយជួយកាត់បន្ថយកម្ដៅថ្ងៃ និងជួយការពារស្បែក។ បន្ថែមពីនោះយើងក៏គួរតែមានឆ័ត្រ និង ក្រែមការពារកម្ដៅថ្ងៃទៅជាមួយក៏កាន់តែប្រសើរ។
២.ស្លៀកពាក់ជិតៗ
យើងក៏ត្រូវស្លៀកពាក់ឲ្យជិតៗ ពិសេសខោអាវ ដៃវែង អាចគ្របរាងកាយឲ្យបានជិតល្អពីការត្រូវកម្ដៅថ្ងៃ។ ត្រូវជ្រើសរើសសម្លៀកបំពាក់ប្រើប្រាស់សាច់ក្រណាត់ យឺត ទន់ៗ និងសាច់ត្រជាក់ ដើម្បីជួយកាត់បន្ថយកម្ដៅថ្ងៃបានល្អ។
៣.ពាក់មួក
បន្ទាប់ពីសម្លៀកបំពាក់ មួកក៏មានចំណែកជួយការពារកម្ដៅថ្ងៃបានល្អផងដែរ។ ពិសេសជួយការពារស្បែកក្បាល មិនបង្កមានបញ្ហាស្បែកក្បាលស្ងួត ប្រឈមកើតជំងឺផ្សេងៗ។ ដូច្នេះរាល់ពេលចេញក្រៅគួរតែពាក់មួក ជាប្រភេទមួកដែលមានជាយធំៗ អាចផ្ដល់ម្លប់ដល់ស្បែកក្បាល ស្បែកមុខបានល្អ។
៤.ពាក់វែនតាការពារកម្ដៅថ្ងៃ
វែនតាមានតួនាទីជួយការពារភ្នែកពីពន្លឺ និង កម្ដៅព្រះអាទិត្យ មិនតែប៉ុណ្ណោះក៏ជួយការពារស្បែកក្រោមភ្នែក មិនឲ្យខ្មៅផងដែរ។ គ្រប់ពេលចេញក្រៅ ស្របពេលអាកាសធាតុក្ដៅ មិនថាដើរ ឬជិះកង់ ជិះម៉ូតូនោះទេ គួរតែពាក់វែនតាឲ្យបានជាប្រចាំដើម្បីជួយការពារភ្នែក និង ស្បែក។
៥.ប្រើក្រេមការពារកម្ដៅថ្ងៃ
ការប្រើប្រាស់ក្រេមការពារកម្ដៅថ្ងៃ ក៏ជាផ្នែកធ្វើឲ្យស្បែកមានសុខភាពល្អ មានសំណើម ជំនួយដល់ការលូតលាស់កោសិកា។ ប៉ុន្ដែជាការប្រុងប្រយ័ត្ន ក្រេមការពារកម្ដៅថ្ងៃមិនអាចប្រើលើទារកក្រោមអាយុ ៦ខែបាននោះទេ។
អត្ថបទគួរអាន៖
- ស្រីៗយើង នេះជារបៀបធ្វើក្រែមលាបមាត់ងាយៗតាមបែប
- វិធីខាត់ស្បែកត្រឹមត្រូវ ការពារកុំឲ្យខូចស្បែកមិនដឹងខ្លួន
- វិធីសាស្រ្តធម្មជាតិធ្វើស្រ្កាប់ខាត់ស្បែកមុខ គួរសាកល្បង
- ចែកគ្នាដឹង! វិធីកម្ចាត់មុនក្បាលខ្មៅលើច្រមុះតាមបែបធម្មជាតិ
- ប្រែបបូរមាត់ពីខ្មៅស្រអាប់ទៅជាទន់ល្មើយផ្កាឈូក ដោយរូបមន្ត ៨ យ៉ាងនេះ
- តិចនិកកម្ចាត់ខ្លាញ់កកក្រោមស្បែកភ្លៅ ស្រីៗយើងចែកគ្នាដឹង
[embed-health-tool-due-date]