ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ជំងឺនេះគឺកើតឡើងដោយសារប៉ារ៉ាស៊ីតដែលចម្លងមកមនុស្សដោយសារសត្វ។ ព្រូន ឬ បង្កូវព្រូននេះ មានរូបរាងមូលហើយភាគច្រើនសត្វដែលផ្ទុកច្រើនជាងគេគឺក្នុងពោះវៀនឆ្កែ និងឆ្មា។
មនុស្សដែលមានការចម្លងមកហើយជាទូទៅគ្មានរោគសញ្ញានោះទេ។សម្រាប់ព័ត៌មានបន្ថែមសូមពិគ្រោះជាមួយគ្រូពេទ្យ។
មនុស្សភាគច្រើននៅពេលដែលការចម្លងមកនូវដង្កូវព្រូនប្រភេទនេះចូលក្នុងខ្លួនហើយវាអាចស្លាប់ដោយឯកឯងមិនចាំបាច់ព្យាបាលក្នុងរយៈពេលប៉ុន្មានខែបន្ទាប់។ តែក្នុងករណីខ្លះវាអាចលេចឡើងជារោគសញ្ញាដូចជា៖
ក្នុងករណីកម្រកូនដង្កូវព្រូននេះវាអាចទៅធ្វើទុក្ខទោសលើថ្លើម សួត ភ្នែក ឬខួរក្បាលដែលបង្កជាសញ្ញាធ្ងន់ធ្ងរដូចជា៖
ក្នុងករណី មានចម្ងល់ ឬលេចចេញរោគសញ្ញាផ្សេងមិនប្រក្រតី ហើយសង្ស័យ គួរពិគ្រោះជាមួយពេទ្យភ្លាម ព្រោះការឆ្លើយតប ឬដំណោះស្រាយទៅនឹងជំងឺ អាចខុសគ្នា។
ប៉ារ៉ាស៊ីតរាងមូលនេះ ជាអ្នកបង្កឲ្យមានជំងឺដង្កូវព្រូនតុសូការីយ៉ាស៊ីស ដែលរស់នៅក្នុងពោះវៀនរបស់សត្វឆ្កែ ឆ្មាជាដើម។ ពងរបស់ព្រូននេះវាកប់ក្នុងលាមករបស់សត្វទាំងនោះនៅលើដីកខ្វក់ជាដើម។
ពងរបស់វាអាចចម្លងទៅមនុស្សនិងបង្កជំងឺបានគឺបន្ទាប់ពី ១០-២១ថ្ងៃក្រោយចេញពីរាងកាយរបស់សត្វដូចនេះវាមិនចម្លងតាមលាមកថ្មីៗនោះទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏វាអាចស្ថិតនៅក្នុងខ្សាច់និងដីហើយអាចរស់នៅដល់ទៅរាប់ខែក៏មាន។
មនុស្សឆ្លងបានគឺដោយសារការចូលទៅក្នុងមាត់ផ្ទាល់។នៅពេលណាដែលវាចូលទៅដល់ក្នុងខ្លួនហើយវានឹងញាស់បញ្ចេញកូនដង្កូវព្រូនទាំងនោះនៅក្នុងពោះវៀន ហើយវាអាចធ្វើដំណើរបានគ្រប់ទិសទីក្នុងសារពាង្គកាយយើង។
លើសពីនេះទៀតរាងកាយមនុស្សមិនមែនជាកន្លែងតែមួយដែលពងវាអាចញាស់បាននោះទេវាអាចវិវត្តលើសពីការពងទៅទៀតដូចជាការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។
គ្រប់មនុស្សទាំងអស់មិនថាចាស់ឬក្មេងសុទ្ធតែអាចមានឳកាសកើតជំងឺនេះទាំងអស់។ ក្មេងតូចៗនិងអ្នកដែលចិញ្ចឹមសត្វឆ្មានិងឆ្កែ មានហានិភ័យខ្ពស់ជាងគេ។
អត្ថបទពាក់ព័ន្ធ៖
ទោះជាការកំណត់រោគវិនិច្ឆ័យធ្វើទៅបានលុះត្រាតែយកជាលិកាទៅពិនិត្យក៏ដោយការច្រឹបយកសាច់វិភាគទៅមើលនៅតែមានការលំបាកតែជាកត្តាចាំបាច់។ ការធ្វើរោគវិនិច្ឆ័យ គឺពឹងផ្អែកលើសញ្ញាគ្លីនិក និងតេស្តឈាម។
ប្រសិនបើគ្មានសញ្ញា ឬមានសញ្ញាតិចតួចគឺមិនត្រូវការព្យាបាលនោះទេ។ ប៉ុន្តែអ្នកជំងឺត្រូវប្រើថ្នាំ (ទម្លាក់សត្វល្អិត) ព្យាបាលពេលដែលសង្កូវព្រូននោះវាចូលទៅដល់សរីរាង្គ។ Albendazole ដែលគេប្រើជាញឹកញាប់ហើយ Mebendazole គឺជម្រើសបន្ទាប់។
ថ្នាំទាំងនេះគឺមិនសូវបង្កផលប៉ះពាល់ធ្ងន់ធ្ងរនោះទេតែទោះជាយ៉ាងណាក៏ដោយក៏មានអ្នកខ្លះអាចឈឺក្បាលនិងឈឺពោះក្រោយពេលប្រើដែរ។
គួបផ្សំជាមួយថ្នាំទម្លាក់សត្វល្អិតនេះហើយថ្នាំស្តេរ៉ូអ៊ីតគឺត្រូវប្រើផ្គួបគ្នាដើម្បីបន្ថយការរលាកដោយសារការករោគធ្ងន់ធ្ងរ។
ក្នុងករណីដង្កូវព្រូនទៅដល់ភ្នែកថ្នាំស្តេរ៉ូអ៊ីតគឺគេប្រើជំនួសថ្នាំទម្លាក់សត្វល្អិត។ ការវះកាត់អាចជាវិធីព្យាបាលដ៏សមស្របនៅពេលដែលមានការរបើកសរសៃបាតភ្នែក។ អ្នកខ្លះអាចជាសះស្បើយ១០០% និងមិនមានផលវិបាកនោះទេតែក៏នៅមានមួយចំនួនអាចទទួលរងការបាត់គំហើញតែម្ដងនៅពេលដែលភ្នែកតែម្ខាងត្រូវបានប៉ះពាល់។
អ្នកអាចយកវិធីងាយៗខាងក្រោមនេះយកទៅអនុវត្តបានដូចជា៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕