
ពលករខ្មែរទើបត្រលប់មកពីប្រទេសថៃចំនួន ៦នាក់ វិជ្ជមាន COVID-19 នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកនេះ។ ពលករខ្មែរទាំង ៦នាក់នោះសុទ្ធតែជាស្រ្តី ហើយមានអាសយដ្ឋាននៅខេត្តបាត់ដំបង និងព្រៃវែង។
ស្ថានភាពជំងឺ COVID-19 នៅកម្ពុជា គិតត្រឹមព្រឹកថ្ងៃទី ១៣ មករា ២០២១
- អ្នកធ្វើដំណើរចូលកម្ពុជា និងអ្នកឆ្លងបន្តក្នុងប្រទេស ចំនួន ៣៦៥នាក់
- ពលករធ្វើដំណើរមកពីថៃ ៣៣នាក់
- អ្នកឆ្លង COVID-19 សរុប ៣៩៨នាក់
- ព្យាបាលជាសះស្បើយ ចំនួន ៣៧៦នាក់
- កំពុងសម្រាកពេទ្យ ២២នាក់
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕