ពេល​​កំពុង​អីៗ​ ប្រុសៗ​ឆាប់​​ចេញ​ទឹក​ពេក​ ទាំង​មិន​​ទាន់​ដឹង​​អី​​ផង មក​ពី​​អ្វី?

ដោយ ត្រួតពិនិត្យដោយ Chan Sineth

នៅ​លើសមរភូមិ​ប្រយុទ្ធ​ទើប​តែ​ចាប់ផ្តើម ឬ​កំពុង​ពុះ​កញ្ជ្រោល​ស្រាប់​តែ​ភាគី​ខាង​ប្រុស​បែរ​ជា​ឆាប់​ចេញ​ទឹក​កាម​ពេក នោះ​ធ្វើ​ឲ្យ​ផ្តាច់​ចង្វាក់ លែង​រ៉ូមេនទិក​អស់។ តើ​បញ្ហា​ដែល​ជា​កង្វល់​របស់​ប្រុសៗ​នេះ​បណ្តាល​មក​ពីអ្វី? ធ្វើ​ម៉េច​កែ​ខៃ​បញ្ហា​នេះបាន?

បើ​តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បញ្ហា​បញ្ចេញ​ទឹក​នោម​នេះ​កើត​ឡើង​ដោយសារ​​ការ​ភ្ញោច​អារម្មណ៍​ផ្លូវ​ភេទ ក្នុង​នោះ​មាន​មូលហេតុ​រួមផ្សំ​ជា​ច្រើន​ដែល​ជំរុញ​ឲ្យ​ប្រុសៗ​ឆាប់​ចេញ​ទឹក​កាម។

១- រួមភេទដំបូង

ប្រុសៗ​​ខ្លះ​​អាច​​ឆាប់​ចេញ​​ទឹកកាម​​នៅ​​ពេល​​រួមភេទ​លើក​​ដំបូង នេះ​ក៏​ព្រោះ​តែ​អារម្មណ៍​រំជើប​រំជួល។ ប៉ុន្តែ​ការ​ចេញទឹកកាម​លឿន​ពេល​រួម​ភេទ​លើកទី១ មិន​ចោទ​ជា​បញ្ហា​នោះ​ទេ។

២- ដៃគូ​មាន​ភាព​ទាក់ទាញ​ខ្លាំង​ពេក

ការ​ដែល​ដៃគូ​មាន​ភាព​ទាក់ទាញ​ខ្លាំង​ពេក ដូចជា ​មាន​រូបរាង​សិចស៊ី ពូកែ​ខាង​ដុត​អារម្មណ៍​ប្រុសៗ​​ឲ្យ​​រោល​រាល ពូកែ​បញ្ចេញ​សំឡេង​ស្រាលៗ​ទៀត​ផង នោះ​កំសួល​នៃ​បញ្ចេញ​ទឹកកាម​ក៏​លឿន​ទៅ​តាម​នោះ​ដែរ ព្រោះ​តែ​មិន​អាច​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង​បាន។

៣- របៀប​នៃ​ការ​រួមភេទ

ក្បាច់​នៃ​ការ​រួមភេទ​ខ្លះ​ដែល​កញ្ឆក់​កណ្តៀត ឬ​ក៏​តក់​ក្រហល់​ពេក ធ្វើ​ឲ្យ​អារម្មណ៍​ពុះ​កញ្ជ្រោល​ខ្លាំង​ពេក ក៏​ជា​មូលហេតុ​នៃ​ការ​ឆាប់​ចេញ​ទឹក​កាម​ដែរ។

សុខភាពផ្លូវភេទ-ឆាប់ចេញទឹកកាម

៤- សុខភាព​ផ្លូវភេទ​មាន​បញ្ហា

បញ្ហា​ទី៤នេះ ហាក់​ធ្ងន់ធ្ងរ​បន្តិច តម្រូវ​ឲ្យ​ប្រុសៗ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ ដើម្បី​ពិនិត្យ តើ​បញ្ហា​នេះ​មក​ពី​អ្វី​ឲ្យ​ពិត​ប្រាកដ? មក​ពី​បញ្ហា​ក្រពេញ​ប្រូស្តាត ជំងឺទឹកនោមផ្អែម ជំងឺក្រពេញទីរ៉ូអុីត ប្រើប្រាស់ថ្នាំញៀន​ ញ៉ាំស្រា របប​អាហារ ឬ​ការ​មិន​សូវ​ហាត់​ប្រាណ ស្ត្រេស​ពេក បាក់ទឹកចិត្ត  ការ​ប្រើ​ថ្នាំ ហើយ​ត្រូវ​ព្យាបាល​ដោយ​របៀប​ណា? ការព្យាបាលអាស្រ័យទៅតាមស្ថានភាពជំងឺនិងមូលហេតុរបស់វា។ ប្រសិន​ជា​យើង​មាន​ជំងឺ​ទឹកនោម​ផ្អែម ក្រពេញ​ទីរ៉ូអុីត ត្រូវទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​ព្យាបាល។​ កាត់​​បន្ថយ​​ការ​​តានតឹង ថប់​បារម្ភ នៅ​​ពេល​​ចាប់ផ្តើម​​ប្រយុទ្ធ។​

អត្ថបទពាក់ព័ន្ធ៖ លិង្គ​មិន​ឡើង​រឹង- អាច​ដោយ​សារ​យើង​ឧស្សាហ៍​ញ៉ាំ​ចំណី​ទាំង​នេះ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​ឧសភា 17, 2019 | កែសម្រួលចុងក្រោយ ខែ​ឧសភា 17, 2019

អ្នកអាចចូលចិត្ត