backup og meta

​ឆេះ​វិហារ Notre Dame ថ្ងៃ​មុន! ឥឡូវពេទ្យ​ប៉ារីស ឲ្យ​ក្មេង និង​ស្រីពពោះ ​ពិនិត្យ​ឈាម

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jun 05, 2019

    ​ឆេះ​វិហារ Notre Dame ថ្ងៃ​មុន! ឥឡូវពេទ្យ​ប៉ារីស ឲ្យ​ក្មេង និង​ស្រីពពោះ ​ពិនិត្យ​ឈាម

    នៅ​ថ្ងៃ​ទី១៥ ខែ​មេសា ២០១៩ វិហារ​បុរាណ​របស់​បារាំង Notre Dame បាន​ឆេះ រង​ការខូចខាត​យ៉ាង​ដំណំ។ ក្រោយ​ការ​ឆេះ ពេទ្យ​ក្រុង​ប៉ារីស ប្រកាស​ឲ្យ​ក្មេងៗ និង​ស្ដ្រីពពោះ​ នៅ​ជុំវិញ​វិហារ​នេះ ទៅ​ពិនិត្យ​ឈាម។ តើដោយសារ​មូលហេតុ​អ្វី?

    ការប្រកាស​នេះ ក្រោយ​ក្មេង​ម្នាក់ រស់នៅ​កោះ Ile de la Cite កណ្ដាល​ក្រុង​ប៉ារីស ជិត​វិហារ Notre Dame រកឃើញ​ថា មាន​កម្រិត​សំណ​ខ្ពស់ នៅ​ក្នុង​ឈាម។ ក្មេង​នោះ មាន​ជាតិ​សំណ ៥០​មីក្រូក្រាម/លីត្រ​ឈាម។ កម្រិត​ជាតិ​សំណ​ខ្ពស់​ក្នុង​ឈាម​នេះ បណ្ដាល​ឲ្យ​ពុល និង​អាច​ស្លាប់​បាន។

    ក្នុង​សេចក្តី​ប្រកាស​របស់​អាជ្ញាធរ​សុខាភិបាល​ក្រុង​ប៉ារីស បញ្ជាក់​ថា អាជ្ញាធរ បាន​បើក​ការ​ស៊ើប​អង្កេត​មួយ ដើម្បី​ពិនិត្យ​ថាតើ​ក្មេង​មាន​ជាតិ​សំណ​ខ្ពស់​ក្នុង​ឈាម បណ្ដាល​មក​ពី​ការ​ឆេះ​វិហារ Notre Dame ឬ​កត្ដា​អ្វីផ្សេងទៀត។

    គួរបញ្ជាក់​ថា ពេល​ឆេះ​វិហារ Notre Dame ជាតិ​សំណ​រាប់​រយ​តោន នៃ​កំពូល និង​ដំបូល​វិហារ បាន​រលាយ​ក្នុង​កម្ដៅភ្លើង​យ៉ាង​ខ្លាំង។ អាជ្ញាធរ បញ្ជាក់​ថា ការ​ឆេះ​វិហារ​នេះ បណ្ដាល​ឲ្យ​សំណ ហោះចូល​ក្នុងខ្យល់ នៅ​ជុំវិញ​វិហារ​នេះ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jun 05, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម