បញ្ហាមានកូនតែមួយគ្រាប់ លែងមានទៀត អាចមកពីហេតុផលទាំងនេះ!

ដោយ ត្រួតពិនិត្យដោយ Chan Sineth

ប្តី​ប្រពន្ធ​ជា​ច្រើន ក្រោយ​​ចាប់​ដៃ​គ្នា​សាង​គ្រួសារ សម្រេច​ចិត្ត​យក​កូន​ម្នាក់​ពីរនឹងគេ ប៉ុន្តែ​បន្ទាប់​ពី​​មាន​កូន​ម្នាក់ហើយ ​ក្តី​ប្រាថ្នា​ចង់​បាន​កូន​ទី ២ បែរ​ជា​មិន​អាច​សម្រេច​បាន ទាំង​មិន​ដឹង​មូល​ហេតុ​ច្បាស់​លាស់ ទោះ​ពិនិត្យ​សុខភាព​ឃើញ​ប្រក្រតី ក៏​នៅតែ​មិន​អាច​មាន​កូន​ទៀត។ បញ្ហា​រឿង​គ្មាន​កូន​លើក​ទី ២ អាច​មាន​ច្រើន ខណៈបញ្ហា​មួយ​ចំនួន​អាច​ទាក់ទង​នឹង​អ្វី “Hello គ្រូពេទ្យ” លើក​ឡើង​ខាង​ក្រោម​នេះ។

១- បញ្ហា​ជាក់ស្ដែងបណ្ដាល​មក​ពី​ប្រព័ន្ធ​បន្ត​ពូជ

ជា​ទូទៅ​ បញ្ហា​​គ្មាន​កូន​ អាច​បណ្ដាល​មក​ពី​កត្តាអាយុ ​ជា​ពិសេស​ចាប់​ពី​អាយុ ​៣៥​ ឆ្នាំ​ឡើង​ទៅ។ ម៉្យាង​ទៀត អាច​មាន​បញ្ហា​ដទៃ​ទៀត​ទាក់ទង​នឹង​ប្រព័ន្ធ​បន្ត​ពូជ​កើត​ឡើងមុន ​ឬ​ក្រោយ​អំឡុង​ពេល​យើង​ព​ពោះ និង​វិវត្ត​អាក្រក់​ទៅៗ។ អ្វី​ដែល​សំខាន់​ ​ត្រូវ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ ដើម្បី​ដឹង​ច្បាស់​ពី​បញ្ហា ​រាំង​ស្ទះ​ដល់​គោល​ដៅ​យក​កូន​ទី ២ របស់​យើង ​រួមមាន​ វិបត្តិ​ការ​បង្កើត​អូវុល​ខូចខាត​ ស្បូន ​ឬ​ដៃ​ស្បូនមាន​បញ្ហា ​ជំងឺ​រលាក​អាង​ត្រគាក (PID)​ ការ​រាំង​ស្ទះ​ដោយ​សារ​ដុំ​កោសិកា​សរសៃ​ជា​ដើម។ លើស​ពី​នេះ​ លទ្ធភាព​​អាច​មាន​ការ​រលូត​កូន​កើន​ឡើង​ ទៅ​តាម​អាយុ​ និងបញ្ហា​មាន​ជំងឺ​ទឹក​នោម​ផ្អែម។

២- បញ្ហា​ជាក់ស្ដែង​បណ្ដាល​មក​ពី​ដៃ​គូ

អាយុ​ ៣៥​ឆ្នាំ ​ត្រូវ​ចាត់​ទុក​ជា​អាយុ​ មាន​បញ្ហា​ប្រឈម​ច្រើន​ក្នុង​ការ​បង្ក​កំណើត ​ទាំងប្រុសៗ ទាំង​ស្រីៗ។ ​បើ​ដៃ​គូ​​មាន​អាយុ​ចាប់​ពី​ ៣៥​ឆ្នាំ​ ឬ​ច្រើន​ជាង ​នេះ​កម្រិត​អ័រម៉ូន​ បំពង់​ទឹក​កាម ​និង​ទឹក​កាម ងាយ​ខូចខាតណាស់។ លើស​​ពី​នេះ​ ប្តី​អាច​មាន​ចំនួន​ទឹក​កាម​តិច​ ឬ​ទឹក​កាម មាន​គុណភាពតិចតួច​ មាន​ន័យ​ថា​ មេ​ជីវិត​គ្មាន​កម្លាំង​គ្រប់គ្រាន់ ដើម្បីហែល​ទៅ​​រក​មេ​ជីវិត​ញី។ ស្ថានភាព​​នេះ អាច​មាន​ទំនាក់ទំនង​នឹង​ជំងឺ​កង្វះ​អាហារូបត្ថម្ភ ​ឬ​បែប​ផែន​​រស់​នៅ​ប្រចាំ​ថ្ងៃ​ហើយ​ផ្ទាល់។

អត្ថបទ​ពាក់ព័ន្ធ៖

៣- ផ្លាស់​ប្ដូរ​បែប​ផែន​រស់​នៅប្រចាំ​ថ្ងៃ

បែប​ផែន​​រស់​នៅ​ប្រចាំ​ថ្ងៃ ក៏​ដើរ​តួ​នាទី​សំខាន់​ ក្នុង​ការ​ផ្លាស់​ប្ដូរ​ការ​គិត​ ពាក់​ព័ន្ធ​ដល់​ផ្លូវ​អារម្មណ៍ ខណៈបញ្ហា​មិនអាច​​បង្ក​កំណើតបាន ក៏អាច​បណ្ដាល​មក​ពី​បែប​ផែន​រស់​នៅ​ផង​ដែរ។ វាពិត​ជា​មាន​សារសំខាន់​ណាស់​ ក្នុង​ការ​ថែរក្សា​ទម្ងន់​ឲ្យ​បាន​ត្រឹម​ត្រូវ ព្រោះ​លើស​​ ឬ​ខ្វះ​ទម្ងន់​ បាន​ជះ​ឥទ្ធិពល​អវិជ្ជមាន​ទៅ​លើ​ការ​បង្ក​កំណើត។ លើស​ពី​នេះ​ ផឹកស្រវឹង​ ឬ​ជក់​បារី​ ក៏​អាច​គំរាម​កំហែង​ដល់​ការ​បង្ក​កំណើត​ដូច​គ្នា។

៤- មូល​ហេតុមិន​អាច​បក​ស្រាយ​បាន

ក្រៅ​ពី​បញ្ហា​បាន​រៀប​រាប់​ខាង​លើ​ មាន​ដៃ​គូ​ជា​ច្រើន​ នៅ​តែ​ជួប​ប្រទះ​បញ្ហា​មិន​បង្ក​កំណើត​កូន​ទី​២ ទាំង​​គ្មាន​ហេតុ​ផល​ច្បាស់លាស់។ យ៉ាង​ណា​ក៏​ដោយ​ ប្រហែល​១៥%​ ជនជាតិ​អាមេរិក​សរុប គឺ​ជោគជ័យ​ក្នុង​ការ​បង្ក​កំណើត ​ក្រោយ​រយៈ​ពេល​ ១​ឆ្នាំ ​និង ​៣៥%​ ទៀត​ ជោគជ័យ​ក្រោយ​រយៈ​ពេល​ ២ ​ឆ្នាំ។ នៅ​មាន​ឱកាស​ច្រើន​ជាង​នេះ​ទៀត ​សម្រាប់​ដៃ​គូ​មាន​អាយុ​ក្រោម ​៣០​ ឆ្នាំ​ និងលើស​ ៣០​ឆ្នាំ។ បើ​ការ​ខំ​ប្រឹង​​មិន​បានជោគជ័យ ​ក្រោយ​ការ​សាក​ល្បង​ក្នុង​រយៈ​ពេល​ជាក់លាក់​មួយ​ ​មាន​ន័យ​ថាយើង​​គួរ​តែ​បោះបង់​ក្ដី​ស្រមៃ​បង្កើត​គ្រួសារ​ធំ​មួយ​នេះ​ចុះ។

មាន​មូល​ហេតុ​ជា​ច្រើន ​បណ្ដាល​ឲ្យ​មិន​អាច​បង្ក​កំណើត​លើក​ទី​ ២ បាន​ ហេតុនេះ​សំខាន់បំផុត ត្រូវ​ទៅ​ជួប​អ្នក​ឯកទេស​ផ្នែក​សុខភាព​បន្ត​ពូជ សម្រាប់​ព័ត៌មាន​បន្ថែម​ និង​ស្វែងរក​មធ្យោបាយ​ត្រឹមត្រូវ​ ដើម្បី​តតាំង​នឹង​ស្ថានភាព​សុខភាព​យើង។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​កក្កដា 19, 2019 | កែសម្រួលចុងក្រោយ ខែ​កក្កដា 19, 2019

ប្រភព
អ្នកអាចចូលចិត្ត