បើយើង និងកូនយើង មានជម្ងឺ Toxoplasmosis គ្រូពេទ្យ នឹងឲ្យប្រើថ្នាំផ្សះដើម្បីព្យាបាល។ សំខាន់បំផុត ត្រូវចងចាំថា ឆាប់ដឹង និងទទួលការព្យាបាល ជួយឲ្យឱកាសការពារករណីឆ្លងទៅកូន បានកាន់តែខ្ពស់ ហើយបើគភ៌បានឆ្លងមេរោគនេះរួច នោះការព្យាបាលផ្សេងទៀត នឹងត្រូវធ្វើ ដើម្បីជួយការពារផលវិបាកធ្ងន់ធ្ងរ។
៥- វិធីបង្ការជំងឺ Toxoplasmosis
ជាថ្មីម្តងទៀត ជំងឺ Toxoplasmosis មិនធ្ងន់ធ្ងរចំពោះស្រីៗពពោះមានប្រព័ន្ធភាពស៊ាំរឹងមាំទេ ប៉ុន្តែអាចបង្កគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃបាន ដូច្នេះ ចាំបាច់ណាស់សម្រាប់គ្នាយើងកំពុងពពោះ ត្រូវដឹងពីវិធីបង្ការជំងឺជាមុន។ ខាងក្រោមនេះ ជាវិធីបង្ការជំងឺ Toxoplasmosis កុំឲ្យកើតមានទាំងមើលខ្លួនយើងផ្ទាល់ និងកូន។
– ចម្អិនម្ហូបក្នុងសីតុណ្ហភាពសមស្រប និងត្រូវប្រើឧបករណ៍វាស់កម្តៅ ដើម្បីធានាថា សាច់គឺឆ្អិនល្អ។ លើសពីនេះទៀតសាច់ចម្អិន មិនត្រូវមានឈាម និងឆៅឡើយ ឯទឹកផ្លែឈើវិញ ត្រូវតែថ្លាល្អ។
– ត្រូវបកសំបក ឬលាងបន្លែ និងផ្លែឈើ ឲ្យបានស្អាត មុនពេលញ៉ាំ ដើម្បីកុំឲ្យមានពពួកមេរោគប៉ារ៉ាស៊ីតឆ្លងចូលក្នុងខ្លួនយើងបាន។