home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ឧកញ៉ាៗនាំគ្នាបរិច្ចាគប្រាក់ជូនរាជរដ្ឋាភិបាល ត្រៀមទិញវ៉ាក់សាំង​ COVID-19

ឧកញ៉ាៗនាំគ្នាបរិច្ចាគប្រាក់ជូនរាជរដ្ឋាភិបាល ត្រៀមទិញវ៉ាក់សាំង​ COVID-19

រូបភាព៖Neak Oknha Kith Meng

កាលពី​យប់​មិញ​នេះ​មាន​សប្បុរសជន​មួយ​ចំនួន​បាន​នាំគ្នា​ប្រកាស​បរិច្ចាគ​ប្រាក់​ជូន​រាជរដ្ឋាភិបាល ដើម្បី​ត្រៀម​ទិញ​វ៉ាក់សាំង​ប្រឆាំង COVID-19។ ក្នុង​នោះ​មាន​ឧកញ៉ា​ល្បីៗ​ឈ្មោះដូចជា៖

១- ឧកញ៉ា ឡេង ណាវ៉ាត់ត្រា

ឧកញ៉ា ឡេង ណាវ៉ាត់ត្រា បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​កាលពី​យប់មិញ​នេះ​ថា លោក​បាន​ត្រៀម​ប្រាក់ ១ លាន​ដុល្លារ​ជូន​សម្ដេច ហ៊ុន សែន ដើម្បី​បញ្ជា​ទិញ​វ៉ាក់សាំង​ប្រឆាំង COVID-19 ទុក​សម្រាប់​ចាក់​ជូន​ពលរដ្ឋ​ខ្មែរ​ដោយ​ឥតគិត​ថ្លៃ។

២- អ្នក​ឧកញ៉ា ហុង ពីវ

ចំណែក​អ្នក​ឧកញ៉ា ហុង ពីវ វិញ​ក៏​បាន​ប្រកាស​បរិច្ចាគ​ថវិកា ៣ លាន​ដុល្លារ ជូន​ដល់​សម្តេច​តេជោ ហ៊ុន សែន សម្រាប់​ទិញ​វ៉ាក់សាំង COVID-19 ផង​ដែរ។

៣- អ្នកឧកញ៉ា គិត ម៉េង

រីឯ​អ្នកឧកញ៉ា គិត ម៉េង ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា ក៏​បាន​ប្រកាស​បរិច្ចាគ​ថវិកា ៣ លាន​ដុល្លារ ជូន​សម្តេច​តេជោ ហ៊ុន សែន ដើម្បី​ត្រៀម​ទុក​ទិញ​វ៉ាក់សាំង COVID-19 ដូចគ្នា​ដែរ។

៤- អ្នកឧកញ៉ា ចេន ហ្ស៊ី

អ្នកឧកញ៉ា ចេន ហ្ស៊ី ជាម្ចាស់ PRINCE Holding Group បានបរិច្ចាគប្រាក់ ៣លានដុល្លារ ជូនសម្ដេចតេជោ ដើម្បីទិញវ៉ាក់សាំងCOVID-19 ជូនប្រជាពលរដ្ឋកម្ពុជា។

៥- ក្រុមហ៊ុន ជីប ម៉ុង គ្រុប

ក្រុមហ៊ុន CHIPMONG បាន​បរិច្ចាគ ៣ លានដុល្លារ ជូនសម្ដេចតេជោ ដើម្បីទិញវ៉ាក់សាំង COVID-19។

៦- អ្នកឧកញ៉ា ពុង ឃាវសែ

អ្នកឧកញ៉ា ពុង ឃាវសែ បាន​បរិច្ចាគថវិកា ៣ លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន សម្រាប់​ទិញវ៉ាក់សាំង COVID-19។

៧- ក្រុមហ៊ុន ប៉េង ហួត

ក្រុមហ៊ុន ប៉េង ហួត គ្រុប បានបរិច្ចាគថវិកា ៣ លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់ COVID-19។

ក្រៅពី​ឧកញ៉ា​ទាំងនោះ មាន​កំពូល​តារា​ចម្រៀង ខេមរៈ សេរីមន្ត បាន​ឧបត្ថម្ភ​ប្រាក់ ៤ លាន និងខេមបានបរិច្ចាគ ១០ លានរៀលដើម្បីជាការចូលរួមចំណែក ទិញវ៉ាក់សាំង​ត្រៀម​ទិញ​ទិញ​វ៉ាក់សាំង COVID-19។ ក្រៅពីតារាទាំងពីរ​ក៏​មាន​តារាៗជាច្រើន​ទៀត និងមាន​សប្បុរសជន​ដទៃ​ជាច្រើន​រូប​ទៀត។

គួរបញ្ជាក់ផងដែរថា សម្តេច ហ៊ុន សែន​ បាន​បញ្ជា​ឲ្យ​ក្រសួង​សេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ទិញ​វ៉ាក់សាំង​ប្រឆាំង COVID-19 ចំនួន ១ លានដូសក្នុងដំណាក់កាលដំបូង និង ២ ទៅ ៣ លានដូស​សម្រាប់​ដំណាក់កាល​បន្ទាប់ ដើម្បីចាក់ជូនដោយ​ឥតគិត​ថ្លៃ​ដល់ពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទ្រី រ៉ាវី កែសម្រួល​ចុងក្រោយថ្ងៃទី 08/12/2020
ត្រួតពិនិត្យដោយ ដេត ធន្នី
x