ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 03, 2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ខ្យល់ពុលកើនឡើងទៀតហើយ អាចធ្វើឱ្យកុមារផ្តាសាយ និងឈឺបំពង់ក

នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយនេះ ខ្យល់ពុល​ កើនឡើងទៀតហើយ ដោយនៅត្រឹម​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ២០២៥ កំហាប់ខ្យល់ពុល​ (PM 2.5) នៅភ្នំពេញ មានដល់​ទៅ៤០មីក្រូក្រាម ក្នុង​មួយ​ម៉ែត្រគីប និង​សន្ទស្សន៍គុណ​ភាពខ្យល់​ដល់ទៅ​១១២ ដែល​អាច​ផ្តល់​ផល​ប៉ះ​ពាល់​ដល់​សុខភាព​ក្រុមមនុស្ស​មួយ​ចំនួន ជាពិសេស ស្ត្រីមានផ្ទៃពោះ និង​កុមារ​។ នេះ​បើយោង​ទៅ​តាម​គេហ​ទំ​ព័រ​វាស់​​សន្ទស្សន៍​កំហាប់​ខ្យល់ពុល iqair.com។ ជា​ធម្មតា សន្ទស្សន៍គុណ​ភាពខ្យល់​​ដែលល្អ​សម្រាប់​សុខភាព គឺ​ស្ថិតក្នុង​ចន្លោះពី ០ ទៅ ៥០ ស្រប​ពេល​ដែល​សន្ទស្សន៍​មធ្យម​គឺស្ថិតក្នុង​ចន្លោះពី ៥០ ទៅ​១០០ ប៉ុណ្ណោះ​។ ផលប៉ះពាល់​នៃ​ខ្យល់​ពុល​ចំពោះ​កុមារ​មាន​អ្វី​ខ្លះ? ផល​ប៉ះពាល់​រយៈពេល​ខ្លី ក្អក ​កណ្តាស់ និង​មាន​បញ្ហាផ្លូវ​ដង្ហើម ដូចជា ផ្តាសាយ និងរលាកបំពង់ក ជាដើម ជំងឺ​ហឺត​ធ្វើ​ទុក្ខ​ឡើង​វិញ មាន​ការ​បង្ករោគ​ផ្សេង​ៗ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​ផល​ប៉ះពាល់​រយៈពេល​វែង ការអភិវឌ្ឍ​យឺតយ៉ាវ មាន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​បេះដូង និង​ជំងឺ​សួត​ ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ។ គន្លឹះ​ល្អ​ៗ​ការពារ​កូន​ពី​ខ្យល់​ពុល ១. ពិនិត្យ​គុណភាព​ខ្យល់ ជំហាន​ដំបូង​បង្អស់​​ដើម្បី​ការពារ​កូន​​ ប៉ាម៉ាក់​គួរ​ដឹង​ពី​កម្រិត​គុណភាព​ខ្យល់​ ប្រសិនបើ​​ខ្យល់​ពុល​មាន​កម្រិត​ខ្ពស់ ប៉ា​ម៉ាក់​គួរ​ឲ្យ​កូន​លេង​នៅ​ក្នុង​ផ្ទះ ឬ​ជៀសវាង​បញ្ចេញ​សកម្មភាព​រាងកាយ​ខ្លាំង​ក្លា​ជ្រុល​ពេក។ [embed-health-tool-vaccination-tool] ២. បង្កើន​គុណភាព​ខ្យល់​នៅ​ក្នុង​ផ្ទះ ទន្ទឹម​នឹង​នេះ​ដែរ ប៉ា​ម៉ាក់​គួរ​បើក​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​នៅ​ក្នុង​បន្ទប់​គេង ឬ​កន្លែង​ដែល​កូន​ចូល​ចិត្ត​លេង​​ ដើម្បី​កាត់បន្ថយ​ភាគល្អិត​តូចៗ​ដែល​​មាន​គ្រោះថ្នាក់​នៅ​ក្នុង​ខ្យល់​។ […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

រោគសញ្ញាទូទៅ

ដៅសរសៃឈាមក្រហម កើតច្រើនលើកុមារ តើបណ្តាលមកពីអ្វី?

ដៅ​សរសៃ​ឈាម​ក្រហម​ គឺ​ជា​ប្រភេទ​ដៅ​​ពី​កំណើត ​ដែល​កើត​ឡើង​នៅ​ពេល​ដែល​ក្រុម​សរសៃ​ឈាម​លូតលាស់​នៅ​ក្នុង ឬ​នៅ​ក្រោម​ស្បែក​ទារក​។ ជា​ទូទៅ ដៅ​នេះ​លេច​ឡើង​នៅ​រយៈពេល​ពីរ​បី​ថ្ងៃ​ដំបូង ទៅ​ពី​បី​ខែ​ ក្រោយ​ទារក​កើត។ តើ​ដៅ​សរសៃ​ឈាម​ក្រហម​មាន​ប៉ុន្មាន​ប្រភេទ? ​​​ដៅ​សរសៃ​ឈាម​ក្រហម​មាន​២​ប្រភេទ​សំខាន់​ៗ៖ ដៅ​លើ​ស្បែក ដៅ​ក្រោម​ស្បែក សញ្ញា និង​រោគសញ្ញា​នៃ​ដៅ​សរសៃ​ឈាម​ក្រហម​មាន​​អ្វី​ខ្លះ? ទារក​អាច​គ្មាន​សញ្ញា​នៃ​ដៅ​សរសៃ​ឈាម​ក្រហម​​​ពី​កំណើត ឬ​អាច​មាន​ស្នាម​ខៀវ​រាបស្មើ ឬ​ក្រហម។ ​ដៅ​សរសៃ​ឈាម​ក្រហម​​​​នេះ​ដែរ អាច​លូតលាស់​ក្នុង​រយៈពេល​ពីរ​បី​ខែ ឬ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ដំបូង​នៃ​ជីវិត ដែល​អាច​រួម​តូច ឬ​អាច​បាត់​ទៅ​វិញ​ទាំង​ស្រុង។ ជា​ទូទៅ ដៅ​ប្រភេទ​នេះ​បន្ត​រួម​តូច​ទៅ​ៗ រហូត​ដល់​អា​អូន​អាយុ​៧​ឆ្នាំ ឬ​លើស​ពី​នេះ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! តើ​អាច​បង្ក​បញ្ហា​អ្វី​ខ្លះ? រារាំង​គំហើញ​ ឬ​ចលនា​ភ្នែក កាត់បន្ថយ​លំហូរ​ខ្យល់​តាម​ច្រមុះ និង​មាត់ ដាច់​រលាត់​ស្បែក​ខាង​ក្រៅ ប៉ះពាល់​ដល់​រូបរាងខាងក្រៅរបស់​កុមារ ម៉េច​បាន​កុមារ​មាន​ដៅ​ប្រភេទ​នេះ? ត្បិត​ថា​ក្រុម​គ្រូពេទ្យ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​ដែល​បណ្តាល​ឱ្យ​កើត​មាន​ដៅ​សរសៃ​ឈាម​ក្រហម​​​​ក៏​ពិត​មែន​ តែ​ករណី​នេះ​អាច​ទាក់ទង​នឹង​កម្រិត​អុកស៊ីហ្សែន​​ប្រែប្រួល​អំឡុង​ពេល​ទារក​លូតលាស់​ក្នុង​ផ្ទៃ។ ដៅ​សរសៃ​ឈាម​ក្រហម​នេះកើត​ជា​រឿយ​ៗ​លើ​ទារក​ដែល​កើត​មិន​គ្រប់​ខែ មិន​គ្រប់​គីឡូ ឬ​កូន​ភ្លោះ។​​​​ [embed-health-tool-baby-poop-tool] ​ការ​ព្យាបាល ជា​ទូទៅ ដៅ​សរសៃ​ឈាម​ក្រហម​មិន​ចាំបាច់​ព្យាបាល​ឡើយ​ ពីព្រោះ​វា​អាច​រលុប​បាត់​ដោយ​ខ្លួន​ឯង។ យ៉ាង​ណា​មិញ ក្នុង​ករណី​ដែល​ដៅ​មាន​ទំហំ​ធំ​ពេក ក៏​អាច​បណ្តាល​ឱ្យ​មាន​បញ្ហា​ដូចជា​ហូរ​ឈាម ឬ​រារាំង​គំហើញ ឬ​ប៉ះពាល់​ដល់​រូបរាង​ខាង​ក្រៅ​របស់​ក្មេង។ ការ​ព្យាបាល​សម្រាប់​ដៅ​សរសៃ​ឈាម​ក្រហម​រួម​មាន​៖ ការ​ប្រើប្រាស់​ថ្នាំ ការ​វះកាត់ និង​ការ​បាញ់​ឡាស៊ែរ។​​​ ចំណុចសំខាន់ ដៅ​សរសៃ​ឈាម​ក្រហម​ គឺ​ជា​ប្រភេទ​ដៅ​​ពី​កំណើត ​ដែល​កើត​ឡើង​នៅ​ពេល​ដែល​ក្រុម​សរសៃ​ឈាម​លូតលាស់​នៅ​ក្នុង ឬ​នៅ​ក្រោម​ស្បែក​ទារក​។ ជា​ទូទៅ ដៅ​នេះ​លេច​ឡើង​នៅ​រយៈពេល​ពីរ​បី​ថ្ងៃ​ដំបូង ទៅ​ពី​បី​ខែ​ ក្រោយ​ទារក​កើត។ តើ​ដៅ​សរសៃ​ឈាម​ក្រហម​មាន​ប៉ុន្មាន​ប្រភេទ? ​​​ដៅ​សរសៃ​ឈាម​ក្រហម​មាន​២​ប្រភេទ​សំខាន់​ៗ៖ ដៅ​លើ​ស្បែក […]


ជំងឺផ្លូវដង្ហើម

ជំងឺផ្លូវដង្ហើមបង្កដោយវីរុស RSV នៅតែគ្រោះថ្នាក់ចំពោះទារក និងកុមារតូចៗ

ជំងឺ​រលាក​ផ្លូវ​ដង្ហើម​បង្ក​ដោយ​វីរុស​ RSV ជា​វីរុស​មួយ​ក្នុង​ចំណោម​វីរុស​ជា​ច្រើន​ទៀត ដែល​អាច​បណ្តាល​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ ឬ​រោគសញ្ញា​គ្រុន​ផ្តាសាយ​។ ជា​ទូទៅ ជំងឺ​នេះ​ នឹង​ចេញ​រោគសញ្ញា​ ក្នុង​រយៈពេល​ពី​២ ទៅ​៥​ថ្ងៃ​ ក្រោយ​ប៉ះពាល់​នឹង​វីរុស។ ពិត​ណាស់​ វីរុស​ RSV​ គ្រាន់​តែ​អាច​បង្ក​រោគសញ្ញា​ដូចជា​គ្រុន​ផ្តាសាយ​ធម្មតា​ប៉ុណ្ណោះ​ចំពោះ​គ្នា​យើង​ភាគ​ច្រើន​ ប៉ុន្តែ​វា​អាច​​បង្ក​ឱ្យ​មាន​ការ​ឆ្លង​មេរោគទៅជារលាក​សួត​ធ្ងន់ធ្ងរ​ចំពោះ​ទារក ជា​ពិសេស​កុមារ​តូចៗ​ដែល​មាន​បញ្ហា​សុខភាព​ស្រាប់។ ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​បង្ក​ដោយ​វីរុស​ RSV គឺ​ជា​មូលហេតុ​ចម្បង​ដេល​នាំ​ឱ្យ​ទារក​អាយុ​ក្រោម​១​ឆ្នាំ កើត​ជំងឺ​រលាក​សួត និង​ជំងឺ​រលាក​ទង​សួត។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! រោគសញ្ញា​នៃ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​បង្ក​ដោយ​វីរុស​RSV​មាន​អ្វី​ខ្លះ? ​ជា​ទូទៅ នៅ​ដំណាក់កាល​ដំបូង រោគសញ្ញា​ភាគច្រើន​ មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​ផ្តាសាយ​ធម្មតា និង​គ្រុន​ផ្តាសាយ​ធំ​ដែរ ដែល​រួម​មាន​៖ ហៀរ​សម្បោរ តឹង​ច្រមុះ ក្អក និង​ក្តៅ​ខ្លួន។ យ៉ាង​ណា​មិញ ប៉ា​ម៉ាក់​គួរ​កត់សម្គាល់​រោគសញ្ញា​ចម្បងៗ​ទាំង​នេះ៖ ហៀរ​សម្បារ ក្តៅ​ខ្លួន ក្អក មិន​ដក​ដង្ហើម​លើស​ពី​១០​វិនាទី ពិបាក​ញ៉ាំ ឬ​ផឹក តឹង​ទ្រូង​ ឬ​ពោះ​នៅ​ពេល​ដកដង្ហើម ពិបាក​ដកដង្ហើម បបូរ​មាត់​ និង​ចង្អុល​ដៃ​ឡើង​ខៀវ។ [embed-health-tool-baby-poop-tool] បង្ការ​បែប​ណា​ល្អ? ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​​រលាក​ផ្លូវ​ដង្ហើម​បង្ក​ដោយ​វីរុស​ RSV ប៉ា​ម៉ាក់​គប្បី​អនុវត្ត​តាម​ជំហាន​ដូច​ខាងក្រោម៖ បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ ជៀសវាង​ប៉ះពាល់​នឹង​ផ្សែង ជៀសវាង​​ប៉ះពាល់​ផ្ទាល់​នឹង​អ្នក​ជំងឺ គប្បី​លាង​សម្អាត​ដៃ​ឱ្យ​បាន​ស្អាត​ល្អ មុន​ពេល​ប៉ះពាល់ […]


រោគសញ្ញាទូទៅ

របួសខួរក្បាលអាចនាំឱ្យកុមារស្លាប់ ឬពិការ ប៉ាម៉ាក់គួរដឹងពីរោគសញ្ញា

របួស​ខួរ​ក្បាល​ អាចបណ្តាល​មក​ពី​កត្តា​​​ផ្នែក​ខាង​ក្រៅ​មួយ​ចំនួន​ ដូចជា​ការ​ប៉ះទង្គិច ឬ​ការ​មុត​ទៅ​នឹង​វត្ថុ​​ណា​មួយ ដែល​អាច​ប៉ះពាល់​ដល់​ដំណើរការ​ប្រក្រតី​នៃ​ខួរ​ក្បាល។ ផល​ប៉ះពាល់​នៃ​ការ​រងរបួស​ខួរ​ក្បាល​ អាច​មិន​បង្ហាញ​ភ្លាម​ៗ​ក៏​ពិត​មែន​ តែ​អាច​មាន​រយៈពេល​ពេញ​មួយ​ជីវិត ឬ​វិវត្តន៍​ទៅ​ជា​ធ្ងន់ធ្ងរ​ ប្រសិនបើ​មិន​ធ្វើការ​ព្យាបាល។ ជា​ទូទៅ កុមារ​ភាគច្រើន​អាច​ជា​សះស្បើយ​ពី​ការ​រងរបួស​ខួរក្បាល​ ដោយ​មិន​មាន​ការ​ប៉ះពាល់​រយៈពេល​វែង ស្រប​ពេល​ដែល​ក្មេង​ខ្លះ​ទៀត អាច​នឹង​ពិការ​ ឬ​បាត់បង់​ជីវិត​នៅ​ពេល​ដែល​រងរបួស​ខួរ​ក្បាល​ធ្ងន់ធ្ងរ។ ការ​រងរបួស​ខួរ​ក្បាល​មាន​៣​ប្រភេទ​គឺ៖ របួស​ក្បាល​ដែល​គ្មាន​​ការ​ដាច់​រលាត់ របួស​ក្បាល​ដែល​មាន​ដាច់​រលាត់ របួស​ក្បាល​ខ្ទាំ​ខ្លាំង​ដោយ​ការ​សង្កត់​​ មូលហេតុ​ទូទៅ​នៃ​ការ​រងរបួស​ក្បាល​លើ​កុមារ​មាន​អ្វី​ខ្លះ? ​​​​ការ​ធ្លាក់ ឬ​ដួល ការ​បុក​ ឬ​ទង្គិច​នៅ​ពេល​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ការ​ប្រើ​អំពើ​ហិង្សា​ ការ​រង​របួស​នៅ​ពេល​លេង​កីឡា សញ្ញា​ និង​រោគសញ្ញា​នៃ​ការ​រងរបួស​ខួរ​ក្បាល​លើ​កុមារ​មាន​អ្វី​ខ្លះ? ការ​រងរបួស​ខួរ​ក្បាល អាច​​បង្ក​ឱ្យ​មាន​ការ​ចុះ​ខ្សោយ​ផ្នែក​រាងកាយ​ និង​ផលវិបាក​ផ្លូវ​ចិត្ត​​ចំពោះ​កុមារ រយះពេល​វែង។ សញ្ញា ឬ​រោគសញ្ញា​មួយ​ចំនួន​អាច​វិវត្តន៍​ភ្លាម​ៗ​ក្រោយ​ការ​ប៉ះ​ទង្គិច ខណៈ​ពេល​ដែល​រោគសញ្ញា​ផ្សេង​ទៀត​ អាច​លេច​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ ឬ​ប៉ុន្មាន​សប្តាហ៍​ក្រោយ។ ប៉ា​ម៉ាក់​គួរ​ប្រុង​ប្រយ័ត្ន​ចំពោះ​​សញ្ញា និង​រោគ​សញ្ញា​ខាង​ក្រោម​នេះ៖ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! រោគសញ្ញា​ដែល​ទាក់ទង​នឹង​រាងកាយ ឈឺ​ក្បាល ចង្អោរ ឬ​ក្អួត មាន​ឈាម​ ជាំ ឬ​ហើម​ត្រង់​ក្បាល​ អស់កម្លាំង ប្រែប្រួល​ដំណេក ប្រែប្រួល​ចំណង់​អាហារ បញ្ហា​គំហើញ ឬ​ការ​ស្តាប់​ ពិបាក​និយាយ​ ឬ​ទំនាក់ទំនង​ បាត់បង់​លំនឹង ឬ​ពិបាក​ដើរ […]


ថ្នាំបង្ការ

ធ្វើម៉េចឱ្យកូនអាយុក្រោម៦ខែមានអង់ទីករបង្ការជំងឺផ្តាសាយធំ?

ជារៀងរាល់ឆ្នាំ កុមាររាប់លាននាក់បានឆ្លងជំងឺផ្តាសាយធំ រាប់ពាន់នាក់ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងខ្លះបាត់បង់ជីវិតដោយសារជំងឺនេះ។ ម៉ាក់ៗអាចការពារកូនតូចពីជំងឺនេះបាន ដោយការចាក់វាក់សាំង។ វ៉ាក់សាំងបង្ការជំងឺផ្ដាសាយធំជួយបង្កើនប្រព័ន្ធភាពស៊ាំក្នុងរាងកាយកុមារ។ ការចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយធំអាចកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺ ជួយឱ្យស្រួលក្នុងការព្យាបាល និងមិនប៉ះពាល់ដល់អាយុជីវិត បើទោះជាកុមារឆ្លងជំងឺនេះ។ ប៉ុន្តែវ៉ាក់សាំងនេះអាចចាក់បាន លុះណាតែកុមារមានអាយុចាប់ពី ៦ ខែឡើង។ ចុះបើចង់ឱ្យកុមារ អាយុក្រោម ៦ ខែមានអង់ទីករបង្ការជំងឺផ្តាសាយធំ ម៉ាក់ៗគួរធ្វើម៉េច? ជំងឺផ្ដាសាយធំ ឬភាសាអង់គ្លេសហៅថា Influenza ឬ Flu ជាជំងឺងាយឆ្លង ដែលមានពីរប្រភេទគឺ Flu A និង Flu B ដែលប៉ះពាល់ដល់សុខភាពយើង។ អាការជំងឺផ្តាសាយធំគឺស្រដៀងនឹងជំងឺផ្ដាសាយ ប៉ុន្តែធ្ងន់ធ្ងរជាង និងវិវត្តលឿនជាង ព្រមទាំងគ្រោះថ្នាក់ជាង។ ជំងឺផ្ដាសាយធំអាចបង្កផលវិបាកធ្ងន់ធ្ងរដូចជា៖ រលាកសួត រលាកទងសួត រលាកប្រហោងឆ្អឹងច្រមុះ រលាកត្រចៀក (អំបៅអំបែក) ខ្សោះជាតិទឹក ប៉ះពាល់ខួរក្បាល និងធ្វើឱ្យស្ថានភាពជំងឺបេះដូង ជំងឺហឺត ឬជំងឺទឹកនោមផ្អែមជាដើមរបស់អ្នកជំងឺកាន់តែធ្ងន់ធ្ងរឡើង បើកើតលើកុមារក្រោមអាយុ ៥ ឆ្នាំ ជាពិសេសកុមារអាយុក្រោម ២ ឆ្នាំ ស្រ្តីពពោះ មនុស្សចាស់អាយុ […]


សុខភាពកុមារ

ខ្យល់ពុលអាចប៉ះពាល់ខ្លាំងដល់កុមារតូចៗ ប៉ាម៉ាក់គួរបង្ការបែបណា?

នា​ពេល​ថ្មី​ៗ​នេះ កម្រិត​ខ្យល់​ពុល​មាន​ការ​កើន​ឡើង​ គួរ​ឲ្យ​បារម្ភ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​យើង​រាល់​គ្នា ជា​ពិសេស​កុមារ​តូចៗ​ដែល​​មិន​ទាន់​មាន​ប្រព័ន្ធ​ភាពស៊ាំ​រឹង​មាំ​នៅ​ឡើយ។ ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​យល់​ដឹង​ពី​គន្លឹះ​មួយ​ចំនួន​ ​ដើម្បី​​ការពារ​អា​អូន​ពី​ខ្យល់​ពុល​នៅ​ក្នុង​បរិយាកាស។ ផលប៉ះពាល់​នៃ​ខ្យល់​ពុល​ចំពោះ​កុមារ​មាន​អ្វី​ខ្លះ? ផល​ប៉ះពាល់​រយៈពេល​ខ្លី ក្អក និង​កណ្តាស់ ជំងឺ​ហឺត​ធ្វើ​ទុក្ខ​ឡើង​វិញ ​មាន​ការ​បង្ករោគ​ផ្សេង​ៗ ​ផល​ប៉ះពាល់​រយៈពេល​វែង ការអភិវឌ្ឍ​យឺតយ៉ាវ មាន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​បេះដូង និង​ជំងឺ​សួត​ ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ។ គន្លឹះ​ល្អ​ៗ​ការពារ​កូន​ពី​ខ្យល់​ពុល ១. ពិនិត្យ​គុណភាព​ខ្យល់ ជំហាន​ដំបូង​បង្អស់​​ដើម្បី​ការពារ​កូន​​ ប៉ាម៉ាក់​គួរ​ដឹង​ពី​កម្រិត​គុណភាព​ខ្យល់​ ប្រសិនបើ​​ខ្យល់​ពុល​មាន​កម្រិត​ខ្ពស់ ប៉ា​ម៉ាក់​គួរ​ឲ្យ​កូន​លេង​នៅ​ក្នុង​ផ្ទះ ឬ​ជៀសវាង​បញ្ចេញ​សកម្មភាព​រាងកាយ​ខ្លាំង​ក្លា​ជ្រុល​ពេក។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. បង្កើន​គុណភាព​ខ្យល់​នៅ​ក្នុង​ផ្ទះ ទន្ទឹម​នឹង​នេះ​ដែរ ប៉ា​ម៉ាក់​គួរ​បើក​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​នៅ​ក្នុង​បន្ទប់​គេង ឬ​កន្លែង​ដែល​កូន​ចូល​ចិត្ត​លេង​​ ដើម្បី​កាត់បន្ថយ​ភាគល្អិត​តូចៗ​ដែល​​មាន​គ្រោះថ្នាក់​នៅ​ក្នុង​ខ្យល់​។ មួយ​វិញ​ទៀត យើង​ក៏​ចាំបាច់​បិទ​បង្អួច​ឲ្យ​ជិត​ផង​ដែរ ដើម្បី​កុំ​ឲ្យ​ខ្យល់​កខ្វក់​​ឆ្លង​ចូល​បាន។ [embed-health-tool-baby-poop-tool] ៣. បង្កើត​ទម្លាប់​ល្អ ​បន្ថែម​ពី​នេះ​ ប៉ា​ម៉ាក់​គួរ​ណែនាំ​ឲ្យ​កូន​បង្កើត​នូវ​ទម្លាប់​ល្អ​​មួយ​ចំនួន​ ដើម្បី​កាត់បន្ថយ​ការ​ស្រូប​យក​ខ្យល់​ពុល​ ដោយ​ជៀសវាង​ការ​ធ្វើ​ដំណើរ​នៅ​តាម​ផ្លូវ​ដែល​មាន​មនុស្ស​អ៊ូអរ​ច្រើន ពីព្រោះ​​ខ្យល់​ពុល​ពី​ផ្សែង​ម៉ូតូ ផ្សែង​ឡាន​មាន​កម្រិត​ខ្ពស់​។ ៤. បង្កើន​​​ការ​ទ្រទ្រង់​រាងកាយ​កូនដោយបញ្ចូលសារធាតុ​ចិញ្ចឹម​ល្អៗ របប​អាហារ​ដែល​សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម​ល្អៗ​ អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ និង​ការពារ​កូន​​តូច​ពី​​ការ​ប៉ះពាល់​​ដោយ​​ផ្សែង​ពុល​​​ ហេតុនេះ​ ប៉ា​ម៉ាក់​គួរ​បញ្ចូល​ពពួក​ផ្លែ​ប៊ឺរី បន្លែ​ស្លឹក​បៃតង និង​ពពួក​ផ្លែ​ក្រូច ដែល​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ជួយ​កូន​ក្នុង​ការ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ផ្សេងៗ ដែល​បណ្តាល​មក​ពី​ផ្សែងពុល។ ពេល​ណា​គួរ​នាំ​កូន​ទៅ​ជួប​នឹង​គ្រូពេទ្យ​? ប្រសិនបើ​កូន​មាន​អាការដូច​ខាង​ក្រោម​ ប៉ា​ម៉ាក់​គួរ​នាំ​កូន​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជា​បន្ទាន់ ក្អក​មិន​បាត់​ក្នុងរយៈពេល៣ថ្ងៃ ពិបាក​ដកដង្ហើម​ ឬ​ល្ហិតល្ហៃ ណែន​ទ្រូង។ ចំណុចសំខាន់ គន្លឹះ​ល្អ​ៗ​ការពារ​កូន​ពី​ខ្យល់​ពុល ១. ពិនិត្យ​គុណភាព​ខ្យល់ ជំហាន​ដំបូង​បង្អស់​​ដើម្បី​ការពារ​កូន​​ […]


សុខភាពកុមារ

ជំងឺទាំងនេះ ឧស្សាហ៍កើតលើកុមារតូចៗក្នុងរដូវរងា ប៉ាម៉ាក់គួរបង្ការបែបណា?

នៅ​ពេល​ដែល​រាងកាយ​យើង​​ប៉ះ​ត្រូវ​អាកាសធាតុ​ត្រជាក់​ វា​នឹង​ច្របាច់​ឈាម​ដើម្បី​រក្សា​កម្តៅ និង​សីតុណ្ហភាព​ក្នុង​រាងកាយ​ ដែល​កត្តា​នេះ អាច​នាំ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​​ចុះ​ខ្សោយ​ ជា​ពិសេស​​កុមារ​តូចៗ​គឺ​ងាយ​ប្រឈម​នឹង​ជំងឺ​ជា​ច្រើន​មុខ។ [embed-health-tool-baby-poop-tool] តើ​ជំងឺ​ណា​ខ្លះ​ដែល​កើត​លើ​កុមារ​តូច​ៗ​ក្នុង​រដូវ​រងា? ជា​ទូទៅ កុមារ​តូចៗ​ងាយ​ឆ្លង​ជំងឺ​ផ្សេង​ៗ​នៅ​រដូវ​រងា ប៉ុន្តែ​ជំងឺ​ដែល​ឧស្សាហ៍​កើត​បំផុត​គឺ​ជំងឺ​​ផ្តាសាយ​ធម្មតា​ និង​គ្រុនផ្តាសាយ​ធំ ដែល​បណ្តាល​មក​ពី​វីរុស ហើយ​​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ តាម​រយៈ​ខ្យល់​​អាកាស។ រោគសញ្ញា​នៃ​ជំងឺ​ផ្តាសាយ​ធម្មតា​រួម​មាន​ តឹង​ច្រមុះ ហៀរ​សម្បោរ ឈឺ​បំពង់​ក ក្អក និង​ឈឺ​ក្បាល ខណៈ​​កុមារ​ដែល​កើត​ជំងឺ​ផ្តាសាយ​ធំ​មាន​អាការ ដូចជា​គ្រុន​ក្តៅ អស់​កម្លាំង ឈឺ​ចាប់​រាងកាយ និង​ព្រឺរងារ។ ក្រៅ​ពី​ជំងឺ​គ្រុន​ផ្តាសាយ​ ក្មេង​ៗ​ក៏​ងាយ​ប្រឈម​នឹង​ជំងឺ​ផ្លូវ​ដង្ហើម​ដទៃ​ទៀត ដូចជា​រលាកទងសួត និង​រលាកសួត ដែល​មាន​រោគសញ្ញា​ រួម​មាន​ក្អក​ ពិបាក​ដកដង្ហើម​ និង​គ្រុន​ក្តៅ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ធ្វើ​ម៉េច​អាច​កាត់បន្ថយ​ហានិភ័យ​ពី​ការ​ឆ្លង​ជំងឺ​ផ្សេងៗ? ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​ផ្សេងៗ​អំឡុង​រដូវ​រងា ប៉ា​ម៉ាក់​គួរ​ណែនាំ​ឲ្យ​កូន​អនុវត្តន៍​វិធាន​​ដូច​ខាង​ក្រោម​នេះ៖ លាង​សម្អាត​ដៃ​ជាមួយ​នឹង​សាប៊ូ​ឲ្យ​បាន​ញឹកញាប់​ ឲ្យ​កូន​ស្លៀកសំលៀក​បំពាក់​​ឲ្យ​បាន​ក្រាស់​ល្អ ព្រម​ទាំង​​មាន​បន្ថែម​ស្រោម​ដៃ ស្រោម​ជើង ឬ​មួក ជៀសវាង​ប៉ះពាល់​ជាមួយ​នឹង​អ្នក​ជំងឺ ញ៉ាំ​ទឹក​ និង​គេង​ឲ្យ​បាន​គ្រប់គ្រាន់​។ ចំណុចសំខាន់ តើ​ជំងឺ​ណា​ខ្លះ​ដែល​កើត​លើ​កុមារ​តូច​ៗ​ក្នុង​រដូវ​រងា? ជា​ទូទៅ កុមារ​តូចៗ​ងាយ​ឆ្លង​ជំងឺ​ផ្សេង​ៗ​នៅ​រដូវ​រងា ប៉ុន្តែ​ជំងឺ​ដែល​ឧស្សាហ៍​កើត​បំផុត​គឺ​ជំងឺ​​ផ្តាសាយ​ធម្មតា​ និង​គ្រុនផ្តាសាយ​ធំ ដែល​បណ្តាល​មក​ពី​វីរុស ហើយ​​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ តាម​រយៈ​ខ្យល់​​អាកាស។ រោគសញ្ញា​នៃ​ជំងឺ​ផ្តាសាយ​ធម្មតា​រួម​មាន​ តឹង​ច្រមុះ ហៀរ​សម្បោរ ឈឺ​បំពង់​ក […]


សុខភាពកុមារ

កង្វះសារធាតុចិញ្ចឹមពីអាហារទាំង៥ប្រភេទ អាចធ្វើឱ្យក្មេងអភិវឌ្ឍខួរក្បាលយឺតយ៉ាវ

ប៉ា​ម៉ាក់​ដឹង​អត់​ថា កុមារ​តូចៗ​រៀន​សូត្រ​ពី​អ្វី​​ៗ​ជុំវិញ​ខ្លួន​ឆាប់​រហ័ស​ណាស់​ គឺ​មុន​ពេល​ដែល​អា​អូន​ចេះ​ដើរ​ និង​និយាយ​ទៅ​ទៀត។ ជាក់ស្តែង កោសិកា​ខួរ​ក្បាល​អភិវឌ្ឍ​​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម៉ាក់​ៗ​ទៅទៀត ហើយ​​នៅ​អាយុ​ពី​១​ឆ្នាំ ដល់​៣​ឆ្នាំ ខួរ​ក្បាល​របស់​កូន​មាន​សមត្ថភាព​យល់​ដឹង​​លឿន​ក្នុង​ការ​ធ្វើ​កិច្ចការ​​​ផ្សេងៗ​។ ក្នុង​រយៈ​ពេល​នេះ​ដែរ សារធាតុ​ចិញ្ចឹម​ដើរ​តួនាទី​យ៉ាង​សំខាន់​ តែ​បើ​កូន​មិន​បាន​ទទួល​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​វិញ​នោះ កុមារ​អាច​នឹង​រង​ការ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​ខួរ​ក្បាល​ ការ​ចងចាំ និង​សមត្ថភាព​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ជីវិត​របស់​ពួក​គេ។ សារធាតុ​ចិញ្ចឹម​ចាំបាច់​សម្រាប់​ការអភិវឌ្ឍ​​ខួរ​ក្បាល​ទារក​មាន​អ្វី​ខ្លះ? សារធាតុ​ចិញ្ចឹម​ទាំង​អស់​ មាន​សារៈសំខាន់​ណាស់​សម្រាប់​ការលូតលាស់​ និង​ការ​បំពេញ​មុខងារ​​របស់​ខួរ​ក្បាល​កុមារ ហើយ​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ដែល​កុមារ​តូច​ៗ​មិន​អាច​ខ្វះ​បាន​ មាន​ដូចជា៖ កូលីន ហ្វូឡេត អ៊ីយ៉ូត ជាតិដែក អាស៊ីដខ្លាញ់អូមេហ្គា-៣ ប្រូតេអ៊ីន វីតាមីន A, D, B6 និង B12 ស័ង្កសី របបអាហារ​សម្រាប់​ទារក​ និង​កុមារ​តូច​ៗ​សម្រាប់​ការអភិវឌ្ឍ​ខួរ​ក្បាល ១. ស៊ុត ស៊ុត​មាន​សារធាតុ​ចិញ្ចឹម​ និង​ជា​អាហារ​ដែល​ពេញនិយម​សម្រាប់​កុមារ​តូច​ៗ។ ជាមួយ​​នឹង​សារធាតុ​ចិញ្ចឹម​ដែល​ល្អ​បំផុត​សម្រាប់​ខួរ​ក្បាល​ ដូចជាកូលីន វីតាមីន ​B12 និង​ប្រូតេអ៊ីន ដែល​ធ្វើ​ឱ្យ​ស៊ុត​ក្លាយ​ជា​អាហារ​​ជំនួយ​ដល់​ការអភិវឌ្ឍ​ខួរ​ក្បាល​ និង​បង្កើន​ការ​យល់​ដឹង។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. គ្រឿង​សមុទ្រ ត្រី​មាន​ខ្លាញ់ និង​គ្រឿង​សមុទ្រ​ដទៃ​ទៀត មាន​គុណប្រយោជន៍​ខ្ពស់​សម្រាប់​ជួយ​ដល់​ការអភិវឌ្ឍ​ខួរ​ក្បាល​ ប៉ុន្តែ​ប៉ា​ម៉ាក់​មិន​គួរ​ឱ្យកូន​តូចៗ​ញ៉ាំ​គ្រឿង​សមុទ្រ​ដែល​មាន​​ជាតិ​បារត​ខ្ពស់​ ដូចជា​ត្រី​ធូណា​នោះ​ទេ ពីព្រោះ​វា​អាច​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​របស់​ក្មេង។ ជំនួស​មក​វិញ យើង​អាច​ផ្តល់​អាហារ​មាន​ជាតិ​បារត​ទាប​ […]


ជំងឺផ្លូវដង្ហើម

វីធីសាស្រ្តលាងច្រមុះកូនជាមួយសេរ៉ូមប្រៃត្រឹមត្រូវតាមបចេ្ចកទេស

ការលាងច្រមុះកូនជាមួយសេរ៉ូមប្រៃជាវិធីសាស្រ្តដ៏មានប្រសិ្ធទ្វភាពក្នុងការបន្ធូរអាការហៀរសំបោរ និងតឹងច្រមុះកូន ដោយសារផ្តាសាយ ផ្តាសាយធំ ឬអាលែកហ្ស៊ីជាមួយអាកាសធាតុជាដើម ដែលធ្វើឱ្យកូនពិបាកដកដង្ហើម ញុំា និងគេង ព្រោះកុមារតូចៗមិនទាន់ចេះញើស សម្បោរចេញដោយខ្លួនឯងទេ។ យើងគួរធ្វើម៉េចលាងច្រមុះកូនជាមួយសេរ៉ូមប្រៃឱ្យត្រឹមត្រូវតាមបចេ្ចកទេស? លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង បាន​ឲ្យ​ដឹង​ថា តាម​រយៈ​ការ​ស្ទង់​មតិ និង​បទ​ពិសោធន៍​ផ្ទាល់​បាន​បង្ហាញ​ថា ការ​លាង​ច្រមុះ​គឺ​មាន​ប្រសិទ្ធភាព​ក្នុងការ​បន្ធូរ​អាការតឹង​ច្រមុះ​បាន​ល្អ​ជាង​ការ​ឆ្ពង់​។ ការលាងច្រមុះកូនជាមួយ​សេរ៉ូម​ប្រៃ​​គឺជាការបាញ់​​សេរ៉ូម​ប្រៃ​ពីរន្ធ​ច្រមុះ​ម្ខាងដើម្បីរំលាយ សម្បោរ ​ឬស្លេស្មដែលកកស្ទះនៅក្នុងរន្ធច្រមុះចេញ មកក្រៅតាម​រន្ធច្រមុះម្ខាង​ទៀត។ យើងអាចលាងច្រមុះកូនជាមួយសេរ៉ូមប្រៃដោយប្រើ​សឺរ៉ាំងនៅពេលកូនចេះអង្គុយ​ (អាចចាប់ពី៦ខែឡើង ដោយមានការជួយទប់)។ ម្យ៉ាងទៀត ចាប់ពី៦ខែឡើងកូនអាចចេះដកដង្ហើមតាមមាត់ហើយ បើសិនក្នុងករណីកូនមិនអាចដកដង្ហើមតាមច្រមុះបាន។ ១. សម្ភារសម្រាប់ប្រើក្នុងការលាងច្រមុះកូនដូចជាសេរ៉ូម​ប្រៃ សម្ភារចាំបាច់សម្រាប់ប្រើក្នុងការលាងច្រមុះកូនមានដូចជា សេរ៉ូម​ប្រៃ​ សឺរ៉ាំង និង​ក្បាល​បាញ់ ក្រដាសជូតមាត់ កាធុន​ ឬចានដែកសម្រាប់ត្រងសម្បោរ ឬ​ស្លេស្ម និងសេរ៉ូមប្រៃដែលធ្លាក់ ឬ ហៀរចេញពីច្រមុះ ឬមាត់កូន។ ២. លេខ​សឺរ៉ាំង និងបរិមាណសេរ៉ូមប្រៃដែលត្រូវប្រើក្នុងពេលលាងរន្ធប្រមុះកូនម្ខាង កូនកើតមិនគ្រប់ខែអាយុក្រោម២ឆ្នាំ៖ ម៉ាក់ប៉ាអាចប្រើ​សឺរ៉ាំង លេខ៣ និងសេរ៉ូមប្រៃ១មីល្លីលីត្រ កូនអាយុក្រោម២ឆ្នាំ៖ ម៉ាក់ប៉ាអាចប្រើ​សឺរ៉ាំងលេខ១០ និងសេរ៉ូមប្រៃចន្លោះពី១-៣មីល្លីលីត្រ កូនអាយុ២-៥ឆ្នាំ៖ ម៉ាក់ប៉ាអាចប្រើ​សឺរ៉ាំងលេខ១០ និងសេរ៉ូមប្រៃ ៣មីល្លីលីត្រ កូនអាយុចាប់ពី៥ឆ្នាំឡើង៖ ម៉ាក់ប៉ាអាច​សឺរ៉ាំងលេខ១០ […]


រោគសញ្ញាទូទៅ

បើកូនកើតគ្រុនផ្តាសាយប្រភេទ (Flu) B ប៉ាម៉ាក់គួរធ្វើម៉េចល្អ?

Flu B ជា​ប្រភេទ​វីរុស​គ្រុន​ផ្តាសាយ​ ដែល​កើត​​តែ​លើ​មនុស្ស​យើង​ប៉ុណ្ណោះ ហើយ​រោគសញ្ញា​នៃ​ជំងឺ​នេះ​ រួម​មាន​គ្រុន​ក្តៅ ក្អក និង​ឈឺ​ក្បាល។ Flu B ក៏​ជា​ជំងឺ​ឆ្លង​​តាម​រដូវ​កាល​ ដូច​ទៅ​នឹង ​Flu A ដែរ​ ហើយ​អាច​បង្ក​ជា​ជំងឺ​ធ្ងន់ធ្ងរ​ថែម​ទៀត​ផង។ ជា​ទូទៅ Flu B​ ប៉ះពាល់​ដល់​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ ហើយ​អាច​បណ្តាល​ឲ្យ​​កុមារ​កើត​មាន​រោគសញ្ញា​ទាក់ទង​នឹង​រាងកាយ​​ទាំង​មូល​។ រោគសញ្ញា​ផ្លូវ​ដង្ហើម​មាន​អ្វី​ខ្លះ? នៅ​ពេល​ដែល​វីរុស​នេះ​ប៉ះពាល់​លើ​ផ្លូវ​ដង្ហើម​ កុមារ​តូច​ៗ​​នឹង​មាន​រោគសញ្ញា​ដូចជា៖ តឹង​ចម្រុះ ក្អក​ ហៀរ​សំបោរ កណ្តាស់ ឈឺ​ក។ រោគសញ្ញា​ទាំង​នេះ ស្រដៀង​ទៅ​នឹង​ការ​បង្ករោគ​លើ​ផ្លូវ​ដង្ហើម​ដទៃ​ទៀត​ ប៉ុន្តែ​វា​អាច​មាន​សភាព​ធ្ងន់ធ្ងរ​ជាង ហើយ​ក៏​អាច​បណ្តាល​ឲ្យ​មាន​ផលវិបាក​ ដូចជា​​ជំងឺ​រលាក​ទងសួត ឬ​រលាក​សួត ហើយ​នឹង​កាន់​តែ​យ៉ាប់យ៉ឺន​សម្រាប់​​ក្មេង​ដែល​មាន​ជំងឺ​ហឺត​ស្រាប់​។ ចំណែក​រោគសញ្ញា​ដែល​កើត​លើ​រាងកាយ​មាន​ដូចជា៖ គ្រុន​ក្តៅ ឈឺ​សាច់ដុំ ឈឺក្បាល និង​អស់​កម្លាំង។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ប្រសិនបើ​កូន​កើត​ជំងឺ​ Flu B តើ​ប៉ាម៉ាក់​គួរ​ធ្វើ​បែបណា? ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ ញ៉ាំ​ថ្នាំ​បំបាត់​ក្តៅ​ខ្លួន​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ ឬ​ប្រើប្រាស់​សេរ៉ូ​ក្អក ឬ​ស្ព្រៃយ៍​បាញ់​បំបាត់​ឈឺ​ក​តាម​វេជ្ជបញ្ជា​ត្រឹមត្រូវ។ [embed-health-tool-vaccination-tool] ពេល​ណា​គួរ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​? ក្នុង​ករណី​ដែល​កូន​​មាន​អាការៈ​ទាំង​នេះ ប៉ា​ម៉ាក់​កុំ​បង្អង់​យូរ​ គួរ​នាំកូន​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ ក្តៅ​ខ្លួន​ខ្លាំង ដកដង្ហើម​ខ្លី​ៗ ពិបាក​ដង្ហើម។ អត្ថបទគួរអាន៖ […]


ការថែទាំទារក

តិចៗងាយៗការពារកូនតូចពីជ្រាំងអណ្តាត ម៉ាក់ៗគួរដឹង!

ជ្រាំងអណ្តាតអាចធ្វើឱ្យកូនតូចមិនចង់បៅ ឬថយការបៅដោយសារ ឈឺមាត់ រញ៉ាំរញ៉ូវពិបាកលួងជាដើម ហើយច្រើនកើតលើទារក ជាពិសេសទារកអាយុក្រោម ៦ ខែ។ ចឹងម៉ាក់ៗគួរធ្វើម៉េច ការពារកូនតូចកុំឱ្យជ្រាំងអណ្តាត? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺទូទៅ​បាន​ឱ្យដឹង​ថា ជ្រាំងអណ្តាតគឺជាការឆ្លងមេរោគផ្សិតនៅលើអណ្តាត និងក្នុងមាត់ដែលបង្កឱ្យមានការរលាកនៅក្នុង និងជុំវិញមាត់កូនតូច។            ជ្រាំងអណ្តាតអាចធ្វើឱ្យ៖ ​មាត់ទារកមាន​សភាព​ក្រហម និងឈឺក្រហាយ ឡើង​សៗ​ក្ដាំងលើអណ្តាត និងក្នុងក្រអូមមាត់ (បបូរមាត់ កន្ថើង ថ្ពាល់ផ្នែកខាងក្នុងមាត់) ​ដែលមិន​អាច​ជូត​ចេញ​បាន ទារកមិន​ចង់បៅ ឬ​ញ៉ាំ​អាហារ​ ទារករញ៉ាំរញ៉ូវ ទារកប្រេះស្បែកគែមបបូរមាត់ ទារករលាកគូទ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លោក​វេជ្ជបណ្ឌិតបានបន្ថែមថា ដើម្បីការពារកូនតូចពីជ្រាំងអណ្តាតម៉ាក់ៗគួរ៖ ១. បើបំបៅកូនដោយទឹកដោះ ត្រូវសម្អាតក្បាលដោះ និងជូតឱ្យស្ងួតបន្ទាប់ពីបំបៅម្តងៗ លាងសម្អាត និងសម្លាប់មេរោគម៉ាស៊ីនបូមទឹកដោះ រក្សាទឹកដោះដែលបានបូម ឬច្របាច់រួចក្នុងទូរទឹកកក ចាំដល់ពេលបំបៅកូន ចាំយកចេញ ដើម្បីការពារមេរោគផ្សិតដុះលូតលាស់ ២. បើបំបៅកូនដោយម្សៅទឹកដោះគោ ត្រូវលាងសម្អាត និងសម្លាប់មេរោគកំប៉ុងទឹកដោះគោ បន្ទាប់ពីបំបៅកូនរួចម្តងៗ ៣. […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ