លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានបញ្ជាក់ថា គ្រុនពោះវៀនលើកុមារ បើព្យាបាលមិនទាន់អាចហូរឈាមក្នុងពោះវៀនបាន។ ជំងឺគ្រុនពោះវៀន ជាប្រភេទជំងឺបង្កដោយបាក់តេរី មានឈ្មោះថា សាលម៉ុនណែឡា ទីហ្វី (Salmonella Typhi) ឆ្លងតាមការញ៉ាំអាហារ ឬផឹកទឹក ដែលមានប្រឡាក់លាមក ឬទឹកនោម។
ជំងឺគ្រុនពោះវៀននេះអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់បាន ពិសេសក្មេងតូចៗដែលចូលចិត្តលេងជុំៗគ្នាច្រើននាក់ ហើយជំងឺនេះអាចបង្កផលប៉ះពាល់គ្រោះថ្នាក់ដល់សុខភាពកូនយើងបានដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានឲ្យដឹងថា ជំងឺគ្រុនពោះវៀន ភាគច្រើនកើតមាននៅក្នុងប្រទេសដែលកំពុងអភិវឌ្ឍ ឬប្រទេសដែលមានអនាម័យមិនល្អ។ ចំពោះជំងឺនេះ ប្រសិនបើកើតលើក្មេង វាអាចមានសភាពធ្ងន់ ឬអាចបណ្ដាលឲ្យអាអូនស្លាប់បាន បើមិនព្យាបាលត្រឹមត្រូវ។
ក្នុងករណីដែលក្មេងកើតជំងឺគ្រុនពោះវៀន ហើយមិនទទួលបានការព្យាបាលត្រឹមត្រូវទេ អាអូនអាចជួបបញ្ហាច្រើន ឬអាចធ្ងន់ធ្ងរ ដូចជាហូរឈាមក្នុងពោះវៀន ឬបញ្ហាសុខភាពផ្សេងទៀតរួមមាន៖
– ស្រកទម្ងន់ធ្ងន់ធ្ងរ
– គ្រុនក្ដៅខ្លាំង
– មិនមាត់មិនក (មិនឆ្លើយតប)
– រវើរវាយ ស្មារតីមិននឹង។ល។
វេជ្ជបណ្ឌិតរូបនេះបន្តថា យើងអាចដឹងបានថា អាអូនឈឺគ្រុនពោះវៀនដោយរោគសញ្ញាដូចជា ខ្សោយកម្លាំង បែកញើស ក្អកស្ងួត មិនឃ្លានអាហារ និងស្រកទម្ងន់ ឈឺពោះ រាក ឬទល់លាមក ឡើងរមាស់ ហើមពោះខ្លាំង។ បើសង្ស័យថាកូនកើតគ្រុនពោះវៀន ម៉ាក់ប៉ាត្រូវនាំកូនទៅជួបពិនិត្យជាមួយគ្រូពេទ្យឲ្យបានឆាប់។
ទន្ទឹមនឹងនេះ ជំងឺគ្រុនពោះវៀនអាចបង្ការបានជាមួយការចាក់វ៉ាក់សាំង លាងសម្អាតដៃ ចៀសវាងញ៉ាំអាហារ ឬផឹកទឹកមិនស្អាត និងញ៉ាំបន្លែផ្លែឈើច្រើន និងនៅឲ្យឆ្ងាយពីអ្នកជំងឺគ្រុនពោះវៀន៕
ចំណុចសំខាន់
– ស្រកទម្ងន់ធ្ងន់ធ្ងរ
– រាករូសធ្ងន់ធ្ងរ
– គ្រុនក្ដៅខ្លាំង
– មិនមាត់មិនក (មិនឆ្លើយតប)
– រវើរវាយ ស្មារតីមិននឹង។ល។
អត្ថបទពាក់ព័ន្ធ៖
- ទារក ឬក្មេងតូចៗមើលទូរសព្ទច្រើនពេក ប្រឈមនឹងការអភិវឌ្ឍយឺតយ៉ាវ?
- មីក្រូប្លាស្ទិក (Microplastics) ក្នុងដបទឹកដោះគោ គ្រោះថ្នាក់ណាស់ចំពោះទារក និងកុមារតូចៗ
- ទាំងនេះជាគីឡូរបស់ទារកតាមស្តង់ដារប៉ាម៉ាក់គួរដឹង
- ម៉េចទារកទើបកើតខ្លះមានបញ្ហាផ្ចិតលៀន? អាចបាត់ទៅវិញអត់?
- ទារកបន្ទោបង់ញឹកញាប់ប៉ុនណា? ហើយសញ្ញាអីខ្លះគួរបារម្ភ?
- កុមារខ្វះជាតិដែក អាចមានបញ្ហាស្មារតី គួរប្រញាប់បំពេញឡើងវិញ
[embed-health-tool-vaccination-tool]