backup og meta

ចង់ឲ្យកូនពូកែខាងទំនាកទំនង ប៉ាម៉ាក់គួរបង្រៀនកូនពីគន្លឹះទាំងនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចង់ឲ្យកូនពូកែខាងទំនាកទំនង ប៉ាម៉ាក់គួរបង្រៀនកូនពីគន្លឹះទាំងនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់​ ជំនាញ​ទំនាក់ទំនង​មាន​សារៈសំខាន់​ណាស់​ ដើម្បី​ត្រួសត្រាយ​អនាគត​ដ៏​ប្រសើរ​សម្រាប់​កូនៗ។ ប៉ុន្តែ​មិន​មែន​កុមារ​គ្រប់រូប រៀន​ចេះ​​ពី​របៀប​ទំនាក់ទំនង​បាន​យ៉ាង​ឆាប់​រហ័ស​នោះ​ទេ ហើយ​​ក្មេង​ខ្លះ​ត្រូវការ​ការ​តម្រង់​ទិសដៅ​ដ៏​ត្រឹមត្រូវ​ពី​ប៉ា​ម៉ាក់​។ ដូច្នេះ​ហើយ​ ដើម្បី​ចិញ្ចឹម​កូន​ឲ្យ​​ពូកែ​ខាង​ទំនាក់ទំនង​ មិន​ថា​ជាមួយ​នឹង​ប៉ា​ម៉ាក់ ឬ​មនុស្ស​ជុំវិញ​ខ្លួន​ យើង​គួរ​បង្រៀន​​តាម​វិធីសាស្ត្រ​ខាង​ក្រោម​នេះ។

១. ជជែក​ជាមួយ​កូន​ជា​ប្រចាំ

កូន​ៗ​ចាប់ផ្តើម​រៀន​សន្ទនា​ដំបូង​ជាមួយ​ប៉ា​ម៉ាក់​ ហើយ​ពាក្យ​សំដី​របស់​យើង​ក៏​ជួយ​បង្កើន​ការអភិវឌ្ឍ​ទំនាក់ទំនង​របស់​ក្មេង​ដូច​គ្នា។ ចូរ​ជជែក​លេង​ជាមួយ​នឹង​កូន​ជា​ប្រចាំ មិន​ថា​ប៉ា​ម៉ាក់​រវល់​យ៉ាង​ណា​នោះ​ទេ ពីព្រោះ​កត្តា​នេះ អាច​ជួយ​​ឲ្យ​កូន​​រីករាយ​ក្នុង​ការ​ជជែក​ជាមួយ​យើង​ និង​ហ៊ាន​សួរ​សំណួរ​ផ្សេង​ៗ។

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

២. យល់​ពី​អារម្មណ៍​កូន

ការ​យក​ឈ្នះ​ឧបសគ្គ​ក្នុង​ការ​ទំនាក់ទំនង​ គឺ​ជា​ការ​យល់​ពី​អារម្មណ៍​របស់​កូន។ ជា​ទូ​ទៅ ក្មេង​មិន​ដឹង​ពី​ការ​បង្ហាញ​អារម្មណ៍​ដោយ​ប្រើ​ពាក្យ​សំដី​ឡើយ ដែល​ទាមទារ​ឲ្យ​យើង​ត្រូវ​សង្កេត​មើល​សកម្មភាព​របស់​ក្មេង និង​ព្យាយាម​បញ្ជាក់​ពី​ហេតុផល​ឲ្យ​កូន​ដឹង។

៣. បង្រៀន​កូន​ឲ្យ​មាន​ឥរិយាបថ​ល្អ

ទន្ទឹម​នឹង​នេះ​ដែរ យើង​គួរ​បង្រៀន​កូន​ពី​របៀប​គ្រប់គ្រង​ពាក្យ​សំដី ជា​ពិសេស​នៅ​ពេល​និយាយ​ជាមួយ​នឹង​អ្នក​ដទៃ​ ដោយ​​មិន​ត្រូវ​ប្រើ​សំដី​ឈ្លើយ​ ឬ​​ជេរ​ប្រមាថ​នោះ​ឡើយ។

[embed-health-tool-child-growth-chart]

៤. បង្រៀន​កូន​ឲ្យ​ចេះ​ស្តាប់

អ្នក​ជំនាញ​ភាគ​ច្រើន​ យល់​ស្រប​ថា​ការ​ស្តាប់​មាន​សារប្រយោជន៍​ជាង​សមត្ថភាព​ដទៃ​ទៀត។ អ្នក​ស្តាប់​​ដ៏​ល្អ​ម្នាក់ អាច​ទទួល​បាន​​ព័ត៌មាន និង​យល់​ច្បាស់​ពី​របៀប​ឆ្លើយតប​ត្រឹមត្រូវ។ ក្នុង​នាម​ជា​​ប៉ា​ម៉ាក់ យើង​ចាំបាច់​ត្រូវ​បង្រៀន​កូន​ឲ្យ​ចេះ​ស្តាប់ និង​លើក​ទឹកចិត្ត​ឲ្យ​ក្មេង​ចេះ​សួរ​សំណួរ​ពាក់ព័ន្ធ​ទៅ​នឹង​អ្វី​ដែល​ខ្លួន​ចាប់​អារម្មណ៍។

អត្ថបទគួរអាន៖

៥. លើក​ទឹក​ចិត្ត​​ឲ្យ​កូន​ចូលរួម

ក្មេង​ជា​ច្រើន​ មាន​​ការ​ភ័យ​ខ្លាច​ក្នុង​ការ​និយាយ និង​អាច​មាន​អារម្មណ៍​អៀនខ្មាស។ ដូច​នេះ យើង​គួរ​បំបាត់​ភាព​ភ័យ​ខ្លាច​នេះ​ ដោយ​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​កូន​ចូលរួម​នៅ​ក្នុង​សកម្មភាព​ផ្សេង​ៗ ដូច​ជា​ធ្វើ​កិច្ចការ​ផ្ទះ ឬ​ទៅ​ផ្សារ​ទំនើប​ជាមួយ​យើង។ បន្ថែម​ពី​នេះ យើង​គួរ​ឲ្យ​កូន​បញ្ចេញ​មតិ​របស់​ខ្លួន​ ទើប​ជា​ការ​ប្រសើរ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How to Raise Your Kids to Become Great Communicators

https://novakdjokovicfoundation.org/kids-communication/

How to communicate effectively with your young child

https://www.unicef.org/parenting/child-care/9-tips-for-better-communication

10 Ways to Improve Your Grade-Schooler’s Communication Skills

https://www.understood.org/en/articles/10-ways-to-improve-your-grade-schoolers-communication-skills

កំណែ​ប្រែបច្ចុប្បន្ន

13/02/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ជំងឺថ្លើមចម្លែក​មួយកើតលើកុមារ អាចបណ្តាលឲ្យខូចសរីរាង្គតែម្តង

សញ្ញាព្រមានទាំង ៧ នៃបញ្ហាគាំងបេះដូងភ្លាមៗលើកុមារ ប៉ាម៉ាក់គួរប្រយ័ត្ន!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 13

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម