backup og meta

គន្លឹះងាយៗជួយឲ្យកូនមានការចងចាំល្អ ព្រមទាំងរៀនសូត្រពូកែ

គន្លឹះងាយៗជួយឲ្យកូនមានការចងចាំល្អ ព្រមទាំងរៀនសូត្រពូកែ

ការ​ចងចាំ​ដើរ​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការ​ជួយ​ពង្រឹង​ការ​សិក្សា​ ការ​លូតលាស់ ក៏​ដូចជា​ការអភិវឌ្ឍ​របស់​កុមារ។ ពិត​ណាស់​ កុមារ​ដែល​មាន​ការ​ចងចាំ​ខ្សោយ អាច​ជួប​ប្រទះ​បញ្ហា​ផ្សេង​ៗ​នៅ​សាលារៀន​ ឬ​គ្មាន​ទំនុក​ចិត្ត​ចំពោះ​ខ្លួន​ឯង។ អីចឹង​ហើយ ប៉ា​ម៉ាក់​អាច​ជួយ​បង្កើន​ការ​ចងចាំ​របស់​កូន​បាន​ ដោយ​អនុវត្តគន្លឹះ​ងាយ​ៗ​ខាង​ក្រោម​នេះ។

១. រៀន​ដោយ​គ្មាន​ភាព​តានតឹង ឬ​សម្ពាធ

ក្មេង​ៗ​គ្រប់​រូប សុទ្ធ​តែ​មាន​លក្ខណៈ​ពិសេស​ក្នុង​ការ​រៀន​សូត្រ​ខុស​ៗ​គ្នា។ ដូច្នេះ​ហើយ​ យើង​គួរ​ទុក​ពេល​ឲ្យ​កូន​ស្វែងយល់​មេរៀន​តាម​សម្រួល​ ដោយ​មិន​ត្រូវ​ដាក់​សម្ពាធ​​ដល់​កូន​​ក្នុង​ការ​រៀន​អ្វី​ថ្មី​ៗ​ឡើយ។ បន្ថែម​ពី​នេះ ប៉ា​ម៉ាក់​គួរ​លើក​ទឹក​ចិត្ត​ឲ្យ​​កូន​ហ៊ាន​សួរ​សំណួរ​ ក៏​ដូចជា​បង្កើត​ភាព​រីករាយ​ក្នុង​ការ​រៀន​អ្វី​​ថ្មី​ៗ។

២. គេង​ឲ្យ​បាន​គ្រប់គ្រាន់

ទន្ទឹម​នឹង​នេះ​ដែរ កុមារ​គួរ​គេង​យ៉ាង​ហោច​ណាស់​៨​ ទៅ​១០​ម៉ោង​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ជួយ​ពង្រឹង​ការ​ចងចាំ​ និង​ត្រូវ​​គេង​ឲ្យ​បាន​ទៀងទាត់​ម៉ោង ទើប​ជា​ការ​ប្រសើរ។ មួយ​វិញ​ទៀត ការ​គេង​ថ្ងៃ​ក៏​មាន​សារៈសំខាន់​ណាស់​ដែរ ជា​ពិសេស​សម្រាប់​កុមារ​​តូច​ៗ​តែ​ម្ដង។

៣. បញ្ចូល​បន្លែ​ស្លឹក​បៃតង

បន្លែ​ស្លឹក​បៃតង​សម្បូរ​ទៅ​ដោយ​វីតាមីន​ សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ជាតិ​រ៉ែ និង​ជាតិ​សរសៃ ហើយ​វីតាមីន​A,B,C,E និង​K មាន​គុណប្រយោជន៍​យ៉ាង​ល្អ​ឯក​ក្នុង​ការ​ជំរុញ​ការអភិវឌ្ឍ​ខួរ​ក្បាល​របស់​ក្មេង​ ក៏​ដូចជា​សុខភាព​រាងកាយ​ទាំង​មូល។ ដូច្នេះ​ហើយ ប៉ា​ម៉ាក់​គួរ​ឲ្យ​កូន​ញ៉ាំ​បន្លែ​ស្លឹក​បៃតង​ឲ្យ​បាន​ច្រើន​។

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

៤. គ្រាប់​ធញ្ញជាតិ

ចំណែក​ឯពពួក​គ្រាប់​ធញ្ញជាតិ​ អាច​ផ្ដល់​ថាមពល​ និង​ជួយ​ពង្រឹង​ខួរ​ក្បាល​របស់​កុមារ។ ប៉ា​ម៉ាក់​គួរ​ឲ្យ​កូន​ញ៉ាំ​គ្រាប់ធញ្ញជាតិ​​ ដែល​រួម​មាន​ អាល់ម៉ុន និង​ស្វាយ​ចន្ទី ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ និង​ខ្លាញ់​ល្អ។

[embed-health-tool-child-growth-chart]

៥. ស៊ុត និង​ត្រី

ខួរ​ក្បាល​របស់​យើង​បង្កើត​ឡើង​ដោយ​​អាស៊ីដ​ខ្លាញ់​អូមេហ្គា៣ និង​DHA ដែល​មាន​នៅ​ក្នុង​ស៊ុត​ផ្នែក​លឿង និង​ពពួក​ត្រី​មួយ​ចំនួន​ ដូចជា​ត្រី​សាល់ម៉ុន។ ដូច​នេះ ដើម្បី​ជួយ​ពង្រឹង​ខួរ​ក្បាល​ ​កោសិកា​​សរសៃ​ប្រសាទ​ និង​​ការ​ចងចាំ ក៏​ដូចជា​ជួយ​ឲ្យ​ការ​សិក្សា​របស់​កូន​កាន់​តែ​ប្រសើរ​ឡើង ប៉ា​ម៉ាក់​គួរ​បញ្ចូល​អាហារ​ប្រភេទ​នេះ ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​កុមារ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​​8 working memory boosters

https://www.understood.org/en/articles/8-working-memory-boosters

10 Strategies to Enhance Students’ Memory

https://www.readingrockets.org/article/10-strategies-enhance-students-memory

How to Help Kids With Working Memory Issues

https://childmind.org/article/how-to-help-kids-with-working-memory-issues/

កំណែ​ប្រែបច្ចុប្បន្ន

19/02/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ចង់ឲ្យកូនចេះឯករាជ្យតាំងពីក្មេង ប៉ាម៉ាក់គួរអនុវត្តតិចនិកទាំង៥នេះ

ក្មេងៗមានបញ្ហាខ្វះជាតិដែក អាចមានការលូតលាស់ខួរក្បាលយឺតយ៉ាវ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 19

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម