កត្តាបរិស្ថាន អាកាសធាតុ ឬលក្ខខណ្ឌជាច្រើនទៀត អាចធ្វើឲ្យ កូនក្ដៅក្បាលជាងរាងកាយទាំងមូល។ ទោះបីជាអាការៈនេះកើតមានជាញឹកញាប់ក៏ពិតមែន ប៉ុន្តែពិបាកក្នុងការកំណត់មូលហេតុជាក់លាក់ណាស់។ យ៉ាងណាមិញ ម៉ាក់ៗអាចដោះស្រាយនិងគ្រប់គ្រងបញ្ហានេះបាន តាមរយៈវិធីសាស្ត្រខាងក្រោម។
អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅទីនេះ
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
មូលហេតុអ្វីបានជាក្បាលកូនក្ដៅ តែមិនគ្រុនក្ដៅ?
- សីតុណ្ហភាពក្នុងបន្ទប់ក្ដៅ ជាពិសេសនៅរដូវក្ដៅ ហើយសើម។
- សំលៀកបំពាក់ក្ដៅស្អុះស្អាប់ពេក ឬសូម្បីតែពាក់ពួកសម្រាប់រដូវរងាក៏អាចធ្វើឲ្យក្បាលកូនក្ដៅជាងខ្លួនដែរ។
- បើម៉ាក់ៗបីកូនចេញទៅក្រៅក្រោមពន្លឺថ្ងៃ ក្បាលអាអូនអាចនឹងក្ដៅ ដោយមិនមានជំងឺគ្រុនក្ដៅឡើយ។
- គេងផ្ងារច្រើនម៉ោងនៅពេលយប់
- ការយំ និងស្រ្តេស អាចនាំឲ្យសីតុណ្ហភាពរាងកាយកើនឡើង ដោយសារតែការផ្លាស់ប្ដូរជីវគីមីក្នុងខ្លួន។ ការកើនឡើងសីតុណ្ហភាពនេះដែរ ភាគច្រើនកើតនៅលើក្បាល ឬថ្ងាស។
- ដុះធ្មេញ អាចបណ្ដាលឲ្យរាងកាយរបស់កូនយើងឡើងកម្ដៅបាន។ ម៉ាក់អាចសង្កេតមើលសញ្ញានៃការដុះធ្មេញ ដូចជាអញ្ចាញហើមក្រហម និងកូនចូលចិត្តខាំរបស់របរ ដើម្បីកាត់បន្ថយការឈឺចាប់អញ្ចាញ។
- បញ្ចេញសកម្មភាពរាងកាយ ដូចជាវារ ឬដើរក៏អាចនាំឲ្យក្បាលអាអូនក្ដៅឧណ្ហៗដូចគ្នា។
- ការប្រើប្រាស់ថ្នាំមួយចំនួន។
គន្លឹះដោះស្រាយ
ប្រសិនបើម៉ាក់សង្កេតឃើញក្បាលកូនក្ដៅ ចូរវាស់កម្ដៅរាងកាយទាំងមូល។ ពិតណាស់ នៅពេលដែលរាងកាយកូនក្ដៅជាង៣៨អង្សាសេ នោះមានន័យថាកូនគ្រុនក្ដៅហើយ ដូច្នេះគួរដោះស្រាយតាមការណែនាំរបស់គ្រូពេទ្យ។ ប៉ុន្តែ បើកូនមិនក្ដៅខ្លួនទេ ម៉ាក់អាចអនុវត្តតាមតិចនិកទាំងនេះ ដើម្បីដោះស្រាយបញ្ហាក្ដៅក្បាលរបស់អាអូន។
១. ស្លៀកពាក់ឲ្យកូនសមរម្យ
- បើអាកាសធាតុក្ដៅហើយសើម ស្លៀកពាក់ឲ្យកូនដែលមានខ្យល់ចេញចូល។ ជៀសវាងស្លៀកសំលៀកបំពាក់ច្រើនជាន់ ដើម្បីបង្ការការឡើងកម្ដៅខ្លាំង។
- នៅពេលដែលអាកាសធាតុត្រជាក់ ចូរឲ្យកូនស្លៀកខោអាវជាប់គ្នា និងរុំខ្លួនកូនដោយកំណាត់កក់ក្ដៅ ដែលមានខ្យល់ចេញចូល។ ចូរបន្ថែម និងបន្ថយកំណាត់រុំ អាស្រ័យទៅតាមសីតុណ្ហភាព ដើម្បីជៀសវាងការឡើងកម្ដៅខ្លាំង។
២. ពិនិត្យសីតុណ្ហភាពក្នុងបន្ទប់
- រក្សាសីតុណ្ហភាពក្នុងបន្ទប់ត្រឹម ១៨ ទៅ២១អង្សាសេ នៅគ្រប់រដូវកាល។ រាងកាយទារកមិនអាចសម្របខ្លួនទៅតាមការប្រែប្រួលសីតុណ្ហភាពជុំវិញឡើយ ទើបម៉ាក់ចាំបាច់ត្រូវរក្សាសីតុណ្ហភាពថេរ។
- ក្នុងរដូវក្ដៅ ម៉ាក់អាចប្រើម៉ាស៊ីនត្រជាក់ ដើម្បីរក្សាសីតុណ្ហភាពក្នុងបន្ទប់ និងត្រូវប្រាកដថាបន្ទប់មានខ្យល់ចេញចូល អំឡុងពេលរដូវក្ដៅ។
- ជៀសវាងបែរកង្ហារទៅចំទារកដោយផ្ទាល់។
៣. លក្ខខណ្ឌនាំឲ្យមានការប្រែប្រួលសីតុណ្ហភាពរាងកាយ
- ផ្លាស់ប្ដូរម៉ោងសម្រាប់សកម្មភាពខាងក្រៅ នៅអំឡុងពេលរដូវក្ដៅ។ គប្បីនាំកូនតូចចេញក្រៅនៅពេលព្រឹកព្រលឹម ឬនៅពេលល្ងាច ដើម្បីការពារអាអូនពីការត្រូវកម្ដៅខ្លាំងជ្រុល។
- រក្សាជាតិទឹកឲ្យបានគ្រប់គ្រាន់ ដោយការបំបៅដោះកូនឲ្យបានញឹកញាប់អំឡុងពេលរដូវក្ដៅ ដើម្បីបញ្ចៀសការខ្សោះជាតិទឹក ជាហេតុនាំឲ្យក្បាល និងរាងកាយរបស់កូនឡើងក្ដៅ។
ពេលណាគួរនាំកូនទៅពិគ្រោះជាមួយគ្រូពេទ្យ?
- ក្បាលរបស់កូននៅតែក្ដៅនៅប៉ុន្មានថ្ងៃបន្ទាប់។
- ទារកមានអាយុតិចជាង៣ខែ។
- ក្បាលរបស់កូនក្ដៅកាន់តែខ្លាំង ក្រោយញ៉ាំថ្នាំរួច។
- ម៉ាក់ៗសង្កេតឃើញសញ្ញាមួយចំនួននៃការឆ្លងមេរោគ ដូចជាក្អួត និងរាករូសជាដើម។
- ៥ តិចនិក ម៉ាក់ប៉ាលែងល្វីងមុខ ពេលអាអូនចាប់ផ្ដើមក្បាលខូច
- កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ
- ប៉ុន្មានហេតុផលនេះ ប៉ាម៉ាក់ល្មមឈប់ដាក់ទណ្ឌកម្មកូនទៀតទៅ
- ម៉ាក់ប៉ាមករៀនតិចនិកទប់ស្កាត់ កូនៗឈ្លោះគ្នាជាមួយបងប្អូន
- មិនចង់ឲ្យកូនធំឡើងកោងកាច ម៉ាក់ប៉ាកុំធ្វើរឿងទាំងនេះនៅមុខកូន
- បើមិនចង់ឲ្យក្លាយជាក្មេងទម្រើស សាកប៉ុន្មានរបៀបនេះ
[embed-health-tool-vaccination-tool]