backup og meta

ប៉ាម៉ាក់ឆ្ងល់អត់ ម៉េចបានអាអូនទើបកើតមានរាងកាយត្រជាក់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 09, 2023

    ប៉ាម៉ាក់ឆ្ងល់អត់ ម៉េចបានអាអូនទើបកើតមានរាងកាយត្រជាក់?

    ជា​ទូទៅ​ទារក​ដែល​មាន​សីតុណ្ហភាព​រាងកាយ​ចុះ​ទាប​ខ្លាំង អាច​មាន​បបូរ​មាត់​ ឬ​ម្រាម​ដៃ​ពណ៌​ខៀវ និង​អាច​មាន​អាការៈ​ទន់​ល្ហិតល្ហៃ ឬ​ឈឺ​។ តើ​ប៉ា​ម៉ាក់​ឆ្ងល់​អត់​ថា ម៉េច​បាន​កូន​ទើប​កើត​មាន​​សីតុណ្ហភាព​រាងកាយ​ត្រជាក់​ម្ល៉េះ?

    ១. អាច​បាត់​បង់​​កម្ដៅ​​យ៉ាង​ឆាប់​រហ័ស

    ពិត​ណាស់​ នៅ​ពេល​ដែល​ទារក​ទើប​កើត​ភ្លាម​ៗ កូន​នៅ​មិន​ទាន់​អាច​សម្រប​ទៅ​នឹង​ការ​ប្រែប្រួល​សីតុណ្ហភាពខាងក្រៅ ដូច​ទៅ​នឹង​មនុស្ស​ពេញ​វ័យ​ឡើយ។ ​មួយ​វិញ​ទៀត សួត​​របស់​កូន​នៅ​មិន​ទាន់​អភិវឌ្ឍបាន​ល្អ​ ដែល​ជា​ហេតុ​នាំ​ឲ្យ​ទារក​បាត់បង់​កម្ដៅ​ភ្លាម​ៗ រហូត​ដល់​ជិត​៤​ដង​លឿន​ជាង​​មនុស្ស​ពេញ​វ័យ។ ថ្វី​ត្បិត​តែ​ទារក​ដែល​មាន​សុខភាព​ល្អ​ អាច​មាន​សីតុណ្ហភាព​រាងកាយ​ទាប​ក៏​ពិត​មែន​ ប៉ុន្តែ​បើ​សីតុណ្ហភាព​ទាប​ខ្លាំង​ពេក​ ក៏​អាច​បង្ហាញ​ពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដូច​គ្នា។

    ទារក

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ​២. ទារក​មិន​អាច​​គ្រប់គ្រង​សីតុណ្ហភាព​រាងកាយ​របស់​ខ្លួន​បាន

    ទន្ទឹម​នឹង​នេះ​ដែរ​ ទារក​ទើប​កើត​​ច្រើន​តែ​មាន​សីតុណ្ហភាព​រាងកាយ​ទាប​ ដោយ​សារ​តែ​អា​អូន​មិន​អាច​គ្រប់គ្រង​សីតុណ្ហភាព​រាងកាយ​បាន​ប្រសើរ​ដូច​មនុស្ស​ពេញ​វ័យ។ ចំណែក​ឯ​កត្តា​ជា​ច្រើន​ទៀត​​ ដូចជា​អាកាសធាតុ​ត្រជាក់ ឬ​មិន​បាន​ជូត​ខ្លួន​ឲ្យ​កូន​​ឲ្យ​ស្ងួត​ល្អ​ក្រោយ​ងូត​ទឹក​រួច ក៏​រួម​ចំណែក​ធ្វើ​ឲ្យ​សីតុណ្ហភាព​រាងកាយ​ក្មេង​ចុះ​ទាប​​ដែរ​។

    ៣. បបូរ​មាត់​ ម្រាម​ដៃ​ពណ៌​ខៀវ និង​​សំឡេង​យំ​ខ្សោយ​ៗ

    ​​​​ក្នុង​​ករណី​ដែល​ទារក​កើត​មិន​គ្រប់​ខែ ឬ​​មិន​គ្រប់​គីឡូ រាងកាយ​របស់​អា​អូន​រង​ផល​ប៉ះពាល់​ទៅ​នឹង​ការ​ប្រែប្រួល​សីតុណ្ហភាព ដែល​ជួនកាល​អាច​បង្ក​ជា​ជំងឺ​ធ្ងន់ធ្ងរ និង​អាច​​បាត់បង់​ជីវិត​ក៏​មាន។ ទារក​ដែល​មាន​សីតុណ្ហភាព​ទាប​ខ្លាំង មាន​បបូរ​មាត់ និង​ម្រាម​ដៃ​ពណ៌​ខៀវ ព្រម​ទាំង​មាន​អាការៈ​ល្ហិតល្ហៃ និង​មិន​ស្រួល​ខ្លួន។

    អត្ថបទគួរអាន៖

    ៤. ការ​ប៉ះ​ស្បែក​នឹង​ស្បែក​រវាង​កូន​ និង​ម៉ាក់

    ពេល​ខ្លះ ប្រសិនបើ​ទារក​​សម្រាល​នៅ​កន្លែង​ដែល​ត្រជាក់​ នោះ​​សីតុណ្ហភាព​រាងកាយ​របស់​ក្មេង​ក៏​​ចុះ​ត្រជាក់។ ដោយ​សារ​តែ​ហេតុ​នេះ​ហើយ ទើប​គ្រូ​ពេទ្យ​បាន​ដាក់​កូន​ឲ្យ​ប៉ះ​ទៅ​នឹង​ស្បែក​ម៉ាក់​ភ្លាម​ៗ ហើយ​​អាច​ពន្យារ​ពេល​ងូត​ទឹក​ដំបូង​​ឲ្យ​អា​អូន​រហូត​ដល់​១២​ម៉ោង​ក្រោយ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 09, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម