ប៉ាម៉ាក់ដឹងអត់ថា ការហែលទឹកផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់កូនតុចៗ ដែលយើងនឹកស្មានមិនដល់។ ជាទូទៅ ថ្នាក់ហែលទឹកជាច្រើនចាប់ផ្តើមនៅពេលដែលទារកមានអាយុចាប់ពី៦ខែឡើងទៅ ប៉ុន្តែប៉ាម៉ាក់គួរពិគ្រោះជាមួយនឹងគ្រូពេទ្យកុមារជាមុនសិន មុននឹងឲ្យកូនចាប់ផ្តើមរៀនហែលទឹក។ ខាងក្រោមនេះជាអត្ថប្រយោជន៍មួយចំនួននៃការរៀនហែលទឹកចំពោះកុមារតូចៗ។
១. បង្កើនមុខងារយល់ដឹង
ស្បែកគឺជាសរីរាង្គដែលទទួលអារម្មណ៍ អ៊ីចឹងហើយ នៅពេលហែលទឹក កូនអាចទទួលបានព័ត៌មានយ៉ាងច្រើន ហើយក៏មានភាពជិតស្និទ្ធនឹងបរិយាកាសផងដែរ។ នៅពេលដែលកូនជ្រមុជទឹក អាអូននឹងទទួលអារម្មណ៍ដឹងពីចលនា ពពុះ និងសំឡេង ដែលកត្តានេះជាការបង្កើតជាលិកាសរសៃប្រសាទ ដើម្បីជួយដល់ការអភិវឌ្ឍខួរក្បាលរបស់ក្មេង។ បន្ថែមពីនេះ ការហែលទឹកក៏អាចបង្កើនសមត្ថភាពសួត ដែលជំរុញលំហូរឈាមទៅកាន់ខួរក្បាល។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
២. ការគេង និងចំណង់អាហារ
ទឹកជួយឲ្យអារម្មណ៍ធូរស្រាល និងបន្ធូរភាពតានតឹង។ ជាក់ស្តែង ប្រព័ន្ធប្រសាទកាន់តែរឹងមាំ នៅពេលដែលយើងហែលទឹកញឹកញាប់។ ដូចគ្នានេះដែរ ការហែលទឹកជួយឲ្យកូនចំណាយថាមពល និងដុតបំផ្លាញកាឡូរីច្រើន ដូច្នេះហើយ ទើបធ្វើឲ្យក្មេងគេងស្កប់ស្កល់ជាងមុន ហើយចំណង់អាហារកាន់តែល្អ។
៣. ទំនុកចិត្តលើខ្លួនឯង
អ្នកជំនាញចិត្តសាស្ត្របានឲ្យដឹងថា ការជ្រមុជ ឬហែលទឹកក្នុងជម្រៅជាក់លាក់មួយ អាចជួយបង្កើតចរិតលក្ខណៈដល់កូន ដូចជាចេះតស៊ូជម្នះរាល់ឧបសគ្គ អាចគ្រប់គ្រងខ្លួនឯងបាន គោរពវិន័យ និងមានភាពឯករាជ្យ។ ក្មេងដែលអាចហែលទឹកតាំងពីតូច មានភាពជឿជាក់លើខ្លួនឯង មានទំនាក់ទំនងល្អក្នុងសង្គម និងមានភាពជាអ្នកដឹកនាំដ៏ខ្លាំងក្លា។
[embed-health-tool-child-growth-chart]
៤. ការរក្សាលំនឹង
ទន្ទឹមនឹងនេះដែរ ការហែលទឹកអាចជួយសម្រាលបន្ទុកពីឆ្អឹងជំនីរ ដោយអាចឲ្យកូនធ្វើចលនាដោយសេរី និងសកម្មនៅក្នុងទឹក។ ការជម្នះលើភាពធន់នឹងទឹក អាចរួមចំណែកដល់ការពង្រឹងក្រុមសាច់ដុំទាំងអស់ និងអភិវឌ្ឍសន្លាក់។ ដូច្នេះហើយ កុមារដែលរៀនហែលទឹកតាំងពីតូច អាចរៀនអង្គុយ ក្រោកឈរ លូន និងដើរបានឆាប់រហ័សជាងក្មេងធម្មតា។
ចំណុចសំខាន់
- បង្កើនមុខងារយល់ដឹង
- ការគេង និងចំណង់អាហារ
- ទំនុកចិត្តលើខ្លួនឯង
- ការរក្សាលំនឹង
អត្ថបទគួរអាន៖
- ៥ តិចនិក ម៉ាក់ប៉ាលែងល្វីងមុខ ពេលអាអូនចាប់ផ្ដើមក្បាលខូច
- កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ
- ប៉ុន្មានហេតុផលនេះ ប៉ាម៉ាក់ល្មមឈប់ដាក់ទណ្ឌកម្មកូនទៀតទៅ
- ម៉ាក់ប៉ាមករៀនតិចនិកទប់ស្កាត់ កូនៗឈ្លោះគ្នាជាមួយបងប្អូន
- មិនចង់ឲ្យកូនធំឡើងកោងកាច ម៉ាក់ប៉ាកុំធ្វើរឿងទាំងនេះនៅមុខកូន
- បើមិនចង់ឲ្យក្លាយជាក្មេងទម្រើស សាកប៉ុន្មានរបៀបនេះ