Down syndrome ជាជំងឺហ្សែនមួយ ដែលអាចបណ្តាលឱ្យកុមារអសមត្ថភាពខួរក្បាលពីកម្រិតស្រាល ទៅមធ្យម ហើយកុមារដែលមានជំងឺនេះ ច្រើនតែមើលទៅខុសប្លែកពីកុមារឯទៀត ព្រមទាំងមានបញ្ហាសុខភាពថែមទៀតផង។
តើមានតេស្តអ្វីខ្លះដើម្បីដឹងថាទារកមានជំងឺ Down syndrome ពីកំណើត?
ការធ្វើតេស្ត អាចឱ្យយើងដឹងថា ទារកមានឱកាសខ្ពស់ក្នុងការកើតជំងឺក្រូម៉ូសូម ដូចជាជំងឺ Down syndrome ដែរឬអត់ ហើយការធ្វើតេស្តនេះ ទាក់ទងនឹងការមើលអេកូលើកម្រាស់កញ្ចឹងកកូន ព្រមទាំងធ្វើតេស្តឈាម។
ការធ្វើតេស្តឈាម ធ្វើឡើងនៅចន្លោះសប្តាហ៍១០ ដល់ទី១៣នៃការពពោះ ចំណែកឯការមើលអេកូលើកម្រាស់កញ្ចឹងកកូន អាចចាប់ផ្តើមនៅចន្លោះសប្តាហ៍ទី ១១ ឬមុនសប្តាហ៍ទី ១៤។























