ទារកភាគច្រើន អាចអង្គុយបាននៅខែទី៤ ឬយូរបំផុតខែទី៧។ ទារកអាចក្រឡាប់ ចាប់ផ្ដើមចំកោងខ្លួន ងើបក្បាលបានកាន់តែស្ទាត់។ ពេលអាអូនអាយុ ៨ ខែ អាចអង្គុយបាន ២-៣ នាទី ដោយមិនបាច់ទប់។
ទារកភាគច្រើន អាចអង្គុយបាននៅខែទី៤ ឬយូរបំផុតខែទី៧។ ទារកអាចក្រឡាប់ ចាប់ផ្ដើមចំកោងខ្លួន ងើបក្បាលបានកាន់តែស្ទាត់។ ពេលអាអូនអាយុ ៨ ខែ អាចអង្គុយបាន ២-៣ នាទី ដោយមិនបាច់ទប់។

ម៉ាក់ប៉ាចង់ឲ្យកូនធំលឿន ចេះតោង អង្គុយ ប៉ុន្តែកូនអាចអង្គុយបាន ពេលគេស្ទាត់ជំនាញគ្រប់គ្រងក្បាល។ បន្ទាប់ពីខែទី ៤ សាច់ដុំក និងក្បាលចាប់ផ្ដើមរឹងមាំ អាចងើប និងឱនក្បាលចុះឡើងបាន។
ដើម្បីទប់ជំហរ ទារកនឹងរកវិធីដើម្បីទ្រខ្លួនគេដោយប្រើដៃ។ ក្រោយមកទៀត អាចអង្គុយរយៈពេលខ្លី។ ប៉ុន្តែម៉ាក់ប៉ាគួរនៅក្បែរចាំទប់ ព្រោះកូនតូចអាចដួលគ្រប់ពេល។ កូនអាយុ ៨ ខែ អាចអង្គុយដោយមិនបាច់ទប់ និងចាប់ផ្តើមលូកដៃស្រវេស្រវា។
កូនតូចអាចរអិល ឬដួល និងមិនអាចរក្សាលំនឹងបាន ប៉ុន្តែបើកូនទើបរៀនអង្គុយ អស់កម្លាំងច្រើន យំ ឬត្អូញត្អែរ មួម៉ៅ គួរឲ្យកូនសម្រាក ហើយចាំរៀនតទៀត ឬកុំបង្ខំកូនឱ្យអង្គុយយូរពេក។ ទារកទាំងអស់មានការលូតលាស់ខុសៗគ្នា។ បើអាអូនមិនអាចអង្គុយបានពេលអាយុ ៥ ខែ អ៊ីចឹងម៉ាក់ៗកុំបារម្ភអី ព្រោះវាមិនខុសប្រក្រតីអីទេ ហើយកូនខ្លះអាចអង្គុយបាន ទាល់តែគេអាយុ ៩ ខែក៏មាន។
អាចឲ្យកូនដេកផ្ងារ ហើយទាញដៃកូនថ្នមៗឲ្យងើបអង្គុយក៏បាន។ ពេលរាងកាយគេរឹងមាំ អាអូនអាចអង្គុយដោយខ្លួនឯងបាន។
បន្ទាប់ពីអង្គុយបានជាប់ល្អ កូននឹងចាប់ផ្តើមមានកម្លាំងចាប់កាន់ រាវ ស្រវេស្រវា តោងក្រោកឈរ។ បន្ទាប់មក ចាប់ផ្តើមបោះជំហានតេះតោះៗ អ៊ីចឹងគួរជួយការពារ និងទប់កូនកុំឲ្យដួល ប្រយ័ត្នដួលត្រូវនេះ ត្រូវនោះឈឺ យំពិបាកលួងទៀត។
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Baby Milestones – When Babies Sit Up, Roll Over and Crawl
https://helpmegrowmn.org/HMG/HelpfulRes/Articles/BabyMilestones/index.html
Movement Milestones: Babies 4 to 7 Months
https://www.healthychildren.org/English/ages-stages/baby/Pages/Movement-4-to-7-Months.aspx
When Will Baby Sit Up On Their Own?
https://pathways.org/baby-sitting-on-their-own/
កំណែប្រែបច្ចុប្បន្ន
20/02/2023
អត្ថបទដោយ Khlaut Rithy
ត្រួតពិនិត្យដោយ គឹម កាណែល
បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ
គឹម កាណែល