សម្រាប់ទារកទើបនឹងកើតស្បែកអាចងាយប្រតិកម្ម ដូចនេះហើយការជ្រើសរើសម្សៅ ឬសាប៊ូដុសខ្លួន គឺត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត។ អ្នកគ្រូពេទ្យផ្នែកឆ្មប សុំ សូរិយា ធ្វើការនៅមន្ទីរបង្អែកស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលបានណែនាំឲ្យម៉ាក់ប៉ាធ្វើរឿងទាំងនេះភ្លាម បើមានបញ្ហាស្បែក៖
១- នាំកូនទៅពេទ្យ
មានតែគ្រូពេទ្យជំនាញប៉ុណ្ណោះដែលអាចដឹងពីជំងឺ និងស្ថានភាពរបស់កូន ដូចនេះមិនគួរទៅទិញថ្នាំលាបតាមចិត្តចង់នោះទេ។ គ្រូពេទ្យនឹងធ្វើរោគវិនិច្ឆ័យ និងឲ្យថ្នាំមកលេប និងលាបតាមប្រភេទ ហើយចៀសវាងប្រើវិធីបុរាណត្រាំទឹករុក្ខជាតិណាមួយដែលនាំឲ្យសភាពជំងឺកាន់តែធ្ងន់ធ្ងរ។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
២- កុំប្រើឡេ ឬម្សៅ
នៅពេលស្បែកកូនមានបញ្ហារមាស់ ឬចេញអុជៗសព្វខ្លួន អាចជាប្រតិកម្មអ្វីម្យ៉ាង ហើយមធ្យោបាយសំខាន់ គឺត្រូវឲ្យកូនងូតទឹកក្ដៅឧណ្ហៗ ហើយមិនចាំបាច់ប្រើសាប៊ូអ្វីទាំងអស់។ បន្ទាប់ពីងូតរួច ត្រូវយកកន្សែងស្អាតមកជូតខ្លួនថ្នមៗ និងមិនបាច់ប្រើឡេ ឬម្សៅអ្វីលាបឲ្យកូនទាំងអស់ ២-៣ ថ្ងៃ បើឃើញថាសភាពស្បែកមានភាពប្រសើរ មិនចាំបាច់ទៅពេទ្យក៏បាន ដោយគ្រាន់តែឈប់ប្រើផលិតផលទាំងនោះរហូតដល់កូនធំបន្តិច ចាំសាកល្បងជាថ្មី។
៣- មានថ្នាំសាគួរនៅផ្ទះ
ពេលមានបញ្ហារមាស់ ឬសត្វល្អិតទិច ខាំ គួរតែមានថ្នាំលាបទុកនៅផ្ទះ ព្រោះទារកខ្លះសាច់ងាយនឹងក្លាយ ហើយរាលដាលដល់កន្លែងផ្សេងពីមុខរបួស។ ដូចនេះគួរតែលាបវាស្កាត់ កុំអេះ ទើបស្បែកមិនរមាស់ ឬដំបៅគ្រប់កន្លែង។ ករណីខ្លះ បើសិនជាកូនមានបញ្ហារោលរមាស់លើសស្បែកដោយសារខោទឹកនោម ឬដោយកត្តាកម្ដៅថ្ងៃជាដើម ម៉ាក់ៗអាចរកទិញប្រភេទម្សៅហុយលាបឲ្យកូនបានដែរ តែត្រូវសួរនាំរបៀបប្រើប្រាស់ពីឱសថការីឲ្យបានត្រឹមត្រូវ។
អត្ថបទគួរអាន៖
- កូនចូលចិត្តញ៉ាំក្រៀមក្រោះ ល្អ ឬមិនល្អ? ប៉ះពាល់ការលូតលាស់ ឬអត់?
- ឮតែល្បី SYNBIOTICS! ជាអ្វីឲ្យប្រាកដ? មានប្រយោជន៍អ្វីខ្លះ?
- អាហារកូនៗចូលចិត្ត ពង្រឹងប្រព័ន្ធភាពស៊ាំចៀសផុតពីជំងឺផ្សេងៗ
- រោគសញ្ញា និងវិធីដោះស្រាយបញ្ហាជ្រាបពោះវៀនលើក្មេង
៤- កុំលាបប្រេងកូឡា
ចាស់ៗពីមុនពេលកូនមានបញ្ហាអ្វីក៏យកប្រេងកូឡាមកលាបដែរទាំងឈឺពោះ សត្វល្អិតទិចខាំ។ តែគ្រូពេទ្យសូមណែនាំម៉ាក់ៗថា ប្រេងកូឡាមិនមែនអាចប្រើបានគ្រប់ស្ថានភាពឡើយ ជាពិសេសទារកទើបកើត ងាយធ្វើឲ្យរលាកស្បែកដែលមានសញ្ញាអាចសម្គាល់លើស្បែកតាមរយៈក្រហម ឬមានពងទឹក ព្រោះប្រេងកូឡាមានជាតិក្ដៅខ្លាំង។ វិធីល្អ ទៅពិគ្រោះជាមួយអ្នកជំនាញជាមុនសិន។
៥- កុំយករបស់មិនល្អដាក់លើកូន
ស្បែកទារកងាយនឹងប្រតិកម្មជាមួយរបស់មិនល្អ ដូចនេះគួរតែកុំយកសម្លៀកបំពាក់ទើបទិញមិនទាន់បោកមកស្លៀកពាក់ឲ្យកូន និងមិនត្រូវយកកំណាត់ ឬសម្លៀកបំពាក់របស់មនុស្សធំទៅដាក់ពីលើក្មេងឡើយ ព្រោះថាខ្លួនយើងសម្បូរបាក់តេរី និងបែកញើសខ្លាំង។
៦- ប្រើគ្រឿងសម្អាង
ម៉ាក់ៗជាច្រើនតែងតែនាំគ្នាតុបតែងមុខឲ្យកូន ដោយសង្ឃឹមថាជួយបង្កើនសម្រស់បានមួយកម្រិត។ តែទង្វើបែបនោះជាការបំផ្លាញស្បែកកូនទៅវិញទេ ព្រោះគ្រឿងសម្អាងផលិតឡើងមានទាំងសារធាតុគីមីមកជាមួយធ្វើឲ្យស្បែកខ្ចីទៅជាមានបញ្ហារមាស់ និងកន្ទួលជាដើម។
[embed-health-tool-vaccination-tool]