backup og meta

កូនម៉ឹមដោះ ខ្លាចដោះយារធ្លាក់លែងស្អាត ម៉ាក់ៗអាចសាកវិធីនេះបាន

កូនម៉ឹមដោះ ខ្លាចដោះយារធ្លាក់លែងស្អាត ម៉ាក់ៗអាចសាកវិធីនេះបាន

ក្រោយ​ពេល​សម្រាល​កូន​រួច​ត្រូវ​បំបៅ​កូន​ដោយ​ទឹកដោះ​ទៀត​នោះ ម៉ាក់​ៗ​ប្រឈមមុខ​នឹង​បញ្ហា​ដើមទ្រូង​យារ​ធ្លាក់ ឬ​លែង​ហាប់​ណែន​ដូច​មុន។ បើ​ទោះ​ជា​ម៉ាក់​ៗ​ខ្លះ​មិន​បំបៅ​កូន​ដោយទឹក​ដោះក៏​ដោយ​ ក៏មិន​អាច​ស្អាត​ដូច​ដើម​បាន​ដែរ ព្រោះ​ពេល​មាន​ផ្ទៃពោះ​ដើមទ្រូង​រីក​ធំផ្ទុក​ទៅដោយ​ទឹកដោះរួច ពេល​ស្រក​ទៅវិញ​គឺ​សភាព​លែង​ដូច​មុន​ហើយ។ មាន​ម៉ាក់​ៗ ៤ នាក់​បាន​ចូល​ខ្លួន​មក​ចែករំលែក​វិធី​ជួយ​ឲ្យ​ដើមទ្រូង​នៅតែ​ស្អាត​ដូច​មិន​ទាន់​មាន​កូន​បាន។

១- ការ​ហាត់ប្រាណ

បើ​តាម​បទ​ពិសោធ រ៉ាវ៉ានី ជា​អាជីវករ​លក់សម្លៀកបំពាក់​នៅ​ផ្សារ​បឹង​កេងកង​បាន​ឲ្យ​ដឹង​ថា ក្រោយ​ផ្ដាច់​ដោះ​កូន អ្នកនាង​បាន​ជ្រើសរើស​វិធី​នេះ ដើម្បី​យក​ទម្រង់​ដើមទ្រូង​ពី​មុន​វិញ។ ម៉ាក់​ៗ​វ័យ​ក្មេង និង​មាន​កូន ២ រូប​នេះ​បាន​បន្ថែម​ថា ក្បាច់​ហាត់ប្រាណ​ជាច្រើន​អាច​ជួយ​ឲ្យ​ដើមទ្រូង​ប្រែ​ជា​ហាប់​ណែន​បាន តែ​ត្រូវ​ហាត់​ឲ្យ​ត្រឹមត្រូវ​តាម​ក្បួនខ្នាត។ ដូចនេះ​បើ​មិន​ចង់​ស្វែងរក​ក្បាច់​ហាត់​ប្រាណ​ណា​រញ៉េរញ៉ៃ​ច្រើន​ អាច​អាវ៉ង់​ក៏​បាន ដោយ​មួយ​ថ្ងៃ​ចំណាយ​ពេល​ធ្វើ ១០ នាទី​ទៅ​បាន​ហើយ ត្រូវ​ព្យាយាម​ឲ្យ​បាន​ខ្ជាប់ខ្ជួន ព្រោះ​វា​ចំណាយ​ពេល​យូរ​ក្នុង​ទើប​អាច​មាន​ដើមទ្រូង​តឹង​ធំ​ស្អាត​មក​វិញ។

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

២- ជ្រើសរើស​អាវ​ក្នុង​ត្រឹមត្រូវ

“ការ​បណ្ដោយ​ខ្លួន ​មិន​ពាក់​អាវ​ក្នុង​រហូត​គ្រប់​ពេល នាំឲ្យ​រីក​រយីករយាក ហើយ​ស្រប​ពេលកូន​បៅ​រួច​ទាញ​ទៀត​នោះ សុដន់​រឹតតែ​ខូច​ទ្រង់ទ្រាយ​ទាំងអស់។ ដូចនេះ​ទោះ​ជា​កូន​នៅ​បៅ​​ក៏​ដោយ ក៏​មិន​ត្រូវ​បណ្ដោយ​ខ្លួន​ទាំង​គ្មាន​អាវ​ក្នុង​ឡើយ ហើយ​រឿង​កូន​បៅ​ក៏​មិន​ត្រូវ​តាម​ចិត្ត​​កូន​ក្នុង​រូបភាព​មិន​សមរម្យ​ដូចជា​អង្គុយ ហើយ​ទាញ​បៅ ឬ​កូន​ខាំ​អង្កៀម​មិន​ដឹង​ពេល​វេលា​ឡើយ”។ នេះ​ជា​ការ​លើក​ឡើង​របស់​អ្នកនាង ជ័យ សុដ្ឋា ដែល​ជា​ម្ចាស់​ហាង​សាឡន​មួយ​កន្លែង​នៅ​ម្ដុំ​ទួលគោក និង​មាន​កូន ៣ នាក់ ហើយ​អ្នកស្រុក​ស្វាយ​អន្ទរ​ខាងលើ​បន្ត​ទៀត​ថា ការ​ពាក់​អាវ​ក្នុង​ត្រូវ​ឲ្យ​ស៊ី​ជាមួយ​ដើមទ្រូង និង​មាន​អេប៉ុង​ជួយ​កល់​ខ្លះ ទើប​មិន​ធ្វើឲ្យ​យារ​ធ្លាក់។

សុដន់ធំHello_គ្រូពេទ្យ

៣- ម៉ាស្សា

សន ប្រសិទ្ធិកា នារី​វ័យ​ក្បែរ ៤០ ឆ្នាំ តែ​សម្រស់​ដើមទ្រូង​នៅតែ​ស្រស់​ស្អាត​ដូច​នារី​វ័យ​ក្មេង​បាន​ប្រាប់​ពី​អាថ៌កំបាំង​មួយ​ចំនួន​​ឲ្យដើមទ្រូង​​នៅ​តែ​ស្អាត​បាន។ អ្នក​ស្រុក​កំណើត​បាត់ដំបង​រូប​នេះ​បន្ថែម​ថា យើង​ត្រូវ​ប្រើ​ប្រេង​ដូង ឬ​ប្រេង​អូលីវ​មក​លាប​លើ​បាត​ដៃ​ទាំង​សងខាង ហើយ​មក​ម៉ាស្សា​ទ្រូង​ទាំងពីរ​ជុំវិញ ហើយ​ពេល​ម៉ាស្សា​ត្រូវ​ធ្វើ​យ៉ាងណា​រុញ និង​ទាញ​សុដន់​ឲ្យ​បាន​យូរ​ៗ។ អ្នកម្ដាយ​កូន ២ រូប​នេះ​ក៏​បន្ថែម​ទៀត​ថា ក្នុង​មួយ​សប្ដាហ៍​យ៉ាងហោចណាស់​ម៉ាស្សា​ឲ្យ​បាន ៥ ដង ហើយ​ម្ដង​ត្រូវ​ធ្វើ ៥-១០ នាទី។

[embed-health-tool-baby-poop-tool]

៤- របប​អាហារ

ចំណុច​នេះ​ជា​ការ​ចែករំលែក​របស់​អ្នកនាង តន់ កញ្ញា។ នាង​បាន​បន្ថែម​ថា​ការ​ញ៉ាំ​ចំណី​អាហារ​ប្រភេទ​មាន​ជាតិ​ខ្លាញ់​ច្រើន ទើប​អាច​ជួយ​ឲ្យ​សុដន់​ធំ​ស្អាត​បាន​ដែរ គ្រាន់តែ​ពេល​ខ្លះ​ពេល​ញ៉ាំ​ដោយ​មិន​មាន​របៀប​អាច​ធ្វើឲ្យ​ធាត់​បាន​ដែរ។ ក្នុង​នោះ​អ្នកម្ដាយ​វ័យ​ក្មេង​បាន​បញ្ជាក់​ពី​ប្រភេទ​ចំណី​អាហារ​ដែល​គួរតែ​ញ៉ាំ​ដើម្បី​ជួយ​ឲ្យ​ទ្រូង​ធំ មាន​ដូចជា សណ្ដែក​ដី ស្វាយចន្ទី ល្ង និង​គ្រាប់​ធញ្ញជាតិ​ជាតិ​ប្រេង​ផ្សេង​ទៀត សាច់​ជ្រូក មាន់ រីឯ​ផ្លែឈើ​វិញ​មាន​ដូចជា ទទឹម ត្រសក់ស្រូវ ចំណែក​ពពួក​ភេសជ្ជៈ​គួតែ​ជា តែ ឬ​កាហ្វេ ជាដើម។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Your Health After Delivery

https://www.womenandinfants.org/services/pregnancy/postpartum-health

Breast Care After Birth

https://www.fairview.org/Patient-Education/Articles/English/b/r/e/a/s/Breast_Care_After_Birth_82256

Caring for Your Breasts When Breastfeeding

https://www.verywellfamily.com/how-to-care-for-your-nursing-breasts-431863

កំណែ​ប្រែបច្ចុប្បន្ន

22/07/2024

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ក្មេងបៅទឹកដោះគោឡើងគីឡូលឿនជាងក្មេងបៅដោះម្ដាយ?

រវាងលាមកអាអូនបៅដោះម្តាយ និងទឹកដោះគោ ខុសគ្នាយ៉ាងម៉េចខ្លះ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jul 22

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម