ក្លាយជាម៉ាក់គេថ្មីថ្មោង ប្រាកដជានៅខ្ចីរឿងបទពិសោធចិញ្ចឹម និងមើលទារកឧស្សាហ៍ឈឺឲ្យបានល្អហើយមែនទេ? មិនបាច់បារម្ភទេ ថ្ងៃនេះ Hello គ្រូពេទ្យនឹងបង្ហាញពីរបៀបបំដៅដោះកូនត្រឹមត្រូវតាមក្បូនខ្នាត និងប្រាប់ពីសញ្ញាដែលបញ្ជាក់ថា កូនតូចឃ្លាន។
១- របៀបបំបៅដោះកូនត្រឹមត្រូវ
បំបៅដោះកូនកូន បើម៉ាក់ៗខ្វះបច្ចេកទេសនោះកូនបៅទៅឈ្លក់ ឬបំបៅម្តងៗយូរៗដែរ តែកូនបៅមិនឆ្អែតក៏មាន។ ខាងក្រោមនេះជាតិចនិកសម្រាប់ម៉ាក់ៗបំបៅដោះកូនបានត្រឹមត្រូវ ដែលក្នុងនោះមាន ការបំបៅដោះកូនតាមវិធីទ្រដៃម្ខាង បំបៅទារកតាមវិធីឱបផ្អិតដើមទ្រូង បំបៅតាមវិធីឲ្យកូននៅចំហៀង បំបៅដោះទារកតាមវិធីបញ្ឈរ។
[embed-health-tool-child-growth-chart]
– លាងសម្អាត ឬជូតក្បាលដោះជាមួយទឹកក្តៅឧណ្ហៗមុននឹងបំបៅកូន
– មាត់កូនហាធំ ថ្ពាល់កូនប៉ោង
– ចង្ការកូនប៉ះទ្រូងម្តាយ
– ពន្លាត់បបូរមាត់ក្រោមចេញក្រៅ
– សណ្តង់ដោះខាងលើឃើញច្រើនជាងខាងក្រោម
– បំបៅដោះកូនទាំងសងខាង (បំបៅម្តងម្ខាង ឲ្យស្មើរយៈពេលគ្នា)។
២- សញ្ញាបញ្ជាក់ថាកូនឃ្លាន
ជាធម្មតា ទារកបៅក្នុងរយៈពេល ២-៣ ម៉ោងម្តង។ កូនតូចឃ្លាន មិនអាចនិយាយប្រាប់ម៉ាក់ថាឃ្លាននោះទេ មានតែសញ្ញា និងកាយវិការប៉ុណ្ណោះដែលយើងអាចចំណាំទុកបាន។
– ប្រែប្រួលការដកដង្ហើម
– ធ្វើចលនាភ្នែក មាត់ និងមុខ
– លាដៃលាជើង
– ហាមាត់
– ជញ្ជក់មាត់
– បៀមដៃ
– យំ។
- ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា
- គួរដឹង! កំហុស ៣ យ៉ាងម៉ាក់ប៉ាអាចធ្វើពេលកូនក្តៅខ្លួន
- ឃើញសញ្ញាទាំងនេះ អាចថាអូនៗកំពុងមានបញ្ហាប្រព័ន្ធរំលាយអាហារហើយ
- សារធាតុ Gluten ជាអ្វី? ហេតុអ្វីកុមារមួយចំនួនគួរចៀសវាង?
- អាហារល្អសម្រាប់សុខភាពក្រពះ–ពោះវៀនកូន ម៉ាក់ៗគួរជ្រើសរើស
- កូនកើតជំងឺពងបែកមាត់ដៃជើងគួរថែទាំម៉េច?