ពិតណាស់ សុខភាពក្រពះពោះវៀនដើរតួនាទីយ៉ាងសំខាន់ចំពោះការលូតលាស់ និងការអភិវឌ្ឍទូទៅរបស់កុមារ។ នៅពេលដែលកូនមានសុខភាពក្រពះពោះវៀនល្អ នោះការធ្វើមេតាបូលីស ក៏ដូចជាការស្រូបយកសារធាតុចិញ្ចឹមក៏បានល្អដូចគ្នា ដែលកត្តានេះ អាចជួយជុំរុញឲ្យកូនមានសុខភាពល្អ និងរាងកាយម៉ាំមួន។
ប៉ាម៉ាក់ដឹងអត់ថា នៅពេលដែលកូនមានអាយុ៣ឆ្នាំ បាក់តេរីល្អនៅក្នុងក្រពះពោះវៀនអាអូនចាប់ផ្តើមអភិវឌ្ឍពេញលេញហើយ ហើយបាក់តេរីទាំងនេះអាចរស់នៅជាច្រើនឆ្នាំ ឬអាចពេញមួយជីវិតផងក៏មាន។ យ៉ាងណាមិញ ដើម្បីរក្សាពពួកបាក់តេរីទាំងនេះឲ្យបានស្ថិតស្ថេរ យើងចាំបាច់ត្រូវគិតគូរដល់សារធាតុ២គឺ Prebiotic និង Probiotic។
តើ Prebiotics និង Probiotics ជាអ្វី និងមានអត្ថប្រយោជន៍អ្វីខ្លះដល់កុមារ?
Probiotics គឺជាប្រភេទបាក់តេរីដែលមានជីវិត និងល្អសម្រាប់សុខភាពកុមារ។ អត្ថប្រយោជន៍នៃសារធាតុនេះ ធ្វើឲ្យសុខភាពក្រពះពោះវៀនរបស់កុមាររឹងមាំ តាមរយៈការធ្វើឲ្យមីក្រុបក្នុងក្រពះពោះវៀនមានតុល្យភាព។ សារធាតុ Probiotics នេះ សម្បូរក្នុងប្រភេទអាហារផ្អាប់ ដូចជា យ៉ាអួរ និងប្រភេទជ្រក់ ជាដើម។
ដោយឡែក Prebiotics គឺជាប្រភេទអាហារសរសៃដែលអាហាររបស់ Probiotics ហើយអត្ថប្រយោជន៍របស់វាគឺជួយឲ្យសារធាតុ Probiotics ដែលជាបាក់តេរីល្អ មានភាពធំធាត់ និងរឹងមាំ ដើម្បីពង្រឹងសុខភាពក្រពះពោះវៀន។ សារធាតុនេះ សម្បូរនៅក្នុងបន្លែ ផ្លែឈើ និងគ្រាប់ធុញ្ញជាតិមួយចំនួនដូចជា ផ្លែចេក ខ្ទឹមស ខ្ទឹមបារាំង និងទំពាំងបារាំងជាដើម។
[embed-health-tool-baby-poop-tool]
ហេតុនេះ មានន័យថា ការផ្តល់អាហារបន្ថែមដល់កូនដែលមានសារធាតុ Probiotics និង Prebiotics ដែលបង្កើតទៅជាសារធាតុមួយឈ្មោះថា Synbiotics អាចជួយឲ្យបាក់តេរីក្នុងពោះវៀនមានលំនឹង ដែលជាហេតុធ្វើឲ្យពោះវៀនមានសុខភាពល្អ ធ្វើមេតាបូលីសបានត្រឹមត្រូវ និងជួយឲ្យប្រព័ន្ធភាពស៊ាំរឹងមាំ។
លើសពីនេះទៅទៀត សារធាតុទាំង២ ក៏មានតួនាទីផ្សេងទៀតដូចជា កាត់បន្ថយការបង្ករោគនានាក្នុងក្រពះពោះវៀន ដែលនាំឲ្យកុមារមានបញ្ហារាករូស ឬការបង្ករោគផ្លូវដង្ហើមជាដើម ហើយអាចជួយកុមារកាត់បន្ថយការប្រឈមនឹងការកើតអាលែកហ្ស៊ីផ្សេងៗ ផងដែរ។
ក្នុងករណីដែលកូនកំពុងតែញ៉ាំទឹកដោះគោ ប៉ាម៉ាក់ គួរជ្រើសរើសយកម្សៅទឹកដោះគោណាដែលមានសារធាតុទាំងពីរនេះរួមគ្នា Probiotics និង Prebiotics ដើម្បីជួយឲ្យក្រពះពោះរៀន ក៏ដូចជាប្រព័ន្ធភាពស៊ាំរបស់កូនរឹងមាំ៕
ចំណុចសំខាន់
ហេតុនេះ មានន័យថា ការផ្តល់អាហារបន្ថែមដល់កូនដែលមានសារធាតុ Probiotics និង Prebiotics អាចជួយឲ្យបាត់តេរីក្នុងពោះវៀនមានលំនឹង ដែលជាហេតុធ្វើឲ្យពោះវៀនមានសុខភាពល្អ ធ្វើមេតាបូលីសបានត្រឹមត្រូវ និងជួយឲ្យប្រព័ន្ធភាពស៊ាំរឹងមាំ។ ក្នុងករណីដែលកូនកំពុងតែញ៉ាំទឹកដោះគោ ប៉ាម៉ាក់ គួរជ្រើសរើសយកម្សៅទឹកដោះគោណាដែលមានសារធាតុ Probiotics និង Prebiotics ខ្ពស់ ដើម្បីជួយឲ្យក្រពះពោះរៀន ក៏ដូចជាប្រព័ន្ធភាពស៊ាំរបស់កូនរឹងមាំ៕
អត្ថបទគួរអាន៖
- ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា
- សារធាតុ Gluten ជាអ្វី? ហេតុអ្វីកុមារមួយចំនួនគួរចៀសវាង?
- ហេតុអ្វីម៉ាក់ប៉ាមិនគួរឱ្យកូនញុំាអាហារច្រើនមុនពេលចូលគេង?
- ផ្ដល់អាហារទាំងនេះឲ្យកូនញ៉ាំ ជួយកាត់បន្ថយការរលាកក្នុងខ្លួនកូន
- ពិតទេ ក្មេងៗមើលទូរស័ព្ទយូរ អាចកើតអូទីស្សឹម?មិនចង់ឱ្យកូនមានបញ្ហាអាលែកហ្ស៊ី ម៉ាក់ប៉ាគួរធ្វើម៉េច?
- បើកូនកើតអូទីស្សឹម គួរយកទៅព្យាបាលនៅពេទ្យណា?កូនញុំាហ្វាសហ្វូតញឹកញាប់ប៉ះពាល់អ្វីខ្លះ? កែខៃម៉េច?