ការញ៉ាំអាហារត្រឹមត្រូវ ពិតជាមានសារសំខាន់ណាស់ដើម្បីទទួលបានជីវិតពោរពេញទៅដោយសុខភាពល្អ។ ដូច្នេះហើយ ប៉ាម៉ាក់គួរបង្រៀនកូនឲ្យចេះបង្កើតទម្លាប់ល្អៗក្នុងការញ៉ាំអាហារ តាំងតែពួកគេនៅវ័យក្មេង។ ពិតណាស់ ប្រសិនបើប៉ាម៉ាក់ធ្វេសប្រហែសចំពោះចំណុចនេះ កូនអាចនឹងមានប្រព័ន្ធការពាររាងកាយខ្សោយ ព្រមទាំងអាចប្រឈមនឹងជំងឺផ្សេងៗដោយមិនដឹងខ្លួន។ យ៉ាងណាមិញ ដើម្បីជួយបណ្ដុះទម្លាប់ទម្លាប់ល្អក្នុងការញ៉ាំដ៏មានតម្លៃនេះ ប៉ាម៉ាក់អាចសាកល្បងតិចនិកទាំង៥នេះបាន។
១. ញ៉ាំអាហារពេលព្រឹក
ការញ៉ាំអាហារពេលព្រឹកផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនសម្បូរបែបដល់រាងកាយ ក៏ដូចជាជួយដល់ការសម្រក និងគ្រប់គ្រងទម្ងន់ខ្លួនបានយ៉ាងល្អ។ ដូចនេះ ប៉ាម៉ាក់គួរណែនាំកូនកុំឲ្យរំលងការញ៉ាំអាហារពេលព្រឹក និងជ្រើសរើសអាហារល្អៗដូចជាបន្លែ ផ្លែឈើ ប្រូតេអ៊ីនគ្មានខ្លាញ់ និងប្រភេទគ្រាប់ធញ្ញជាតិ។ ការចាប់ផ្ដើមជាមួយនឹងអាហារដែលមានសុខភាពល្អ និងធ្វើឲ្យរាងកាយរបស់ក្មេងមានថាមពលពេញមួយថ្ងៃ។
២. ញ៉ាំទឹក
ការផ្ដល់ជាតិទឹកដល់រាងកាយ ពិតជាមានសារសំខាន់ណាស់។ ជាក់ស្ដែង រាងកាយរបស់មនុស្សយើងភាគច្រើនមានផ្ទុកទៅដោយជាតិទឹក ហើយប្រព័ន្ធទាំងអស់នៅក្នុងរាងកាយ គឺត្រូវការទឹកដើម្បីដំណើរការ។ ការបង្រៀនកូនឲ្យដឹងពីតម្លៃនៃទឹក គឺពិតជាមានសារសំខាន់ខ្លាំងណាស់ ដើម្បីឲ្យក្មេងទទួលបានបែបបទជីវិតប្រកបសុខភាពល្អ។
៣. ដឹងពីអ្វីដែលខ្លួនកំពុងញ៉ាំ
ជាមួយគ្នានេះដែរ ប៉ាម៉ាក់គួរបង្រៀនកូនឲ្យដឹងពីអ្វីដែលពួកគេកំពុងញ៉ាំ។ ការជ្រើសរើសញ៉ាំតែអាហារដែលយើងអាចដឹងពីគ្រឿងផ្សំបាន គឺជាវិធីដ៏ល្អមួយក្នុងការតាមដានអាហារដ៏ត្រឹមត្រូវ។ កត្តានេះក៏អាចជួយកាត់បន្ថយអាហារដែលមិនល្អចំពោះរាងកាយ ដូចជាអាហារកែច្នៃ ស្ករ ឬអាហារដែលមានជាតិខ្លាញ់ច្រើនជ្រុល។ បន្ថែមពីនេះ អាហារដែលមានសារជាតិបំប៉នខ្ពស់ មានដូចជាបន្លែ ផ្លែឈើ សាច់ដែលគ្មានខ្លាញ់ គ្រាប់ធញ្ញជាតិ និងខ្លាញ់សុខភាព គឺមានជម្រើសដ៏ល្អបំផុតដែលយើងគួរណែនាំកូនឲ្យញ៉ាំជាប្រចាំ។ រីឯការបែងចែកអាហារ ក៏មានសារសំខាន់ដូចទៅនឹងការជ្រើសរើសអាហារផងដែរ ហើយការញ៉ាំច្រើនជ្រុល ទោះបីជាអាហារសុខភាពក៏ដោយ ក៏មិនល្អចំពោះរាងកាយនោះដែរ។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ដឹងកាលវិភាគចាក់ថ្នាំបង្ការកូន នៅទីនេះ
៤. ជ្រើសរើសអាហារពេលញ៉ាំក្រៅផ្ទះ
ជាទូទៅ អាហារនៅក្នុងភោជនីយដ្ឋានមានជាតិខ្លាញ់ខ្ពស់ និងអំបិលច្រើន។ លើសពីនេះ អាហារខាងក្រៅអាចមានបរិមាណច្រើនជាងអ្វីដែលរាងកាយរបស់យើងត្រូវការទៅទៀត។ ដូចនេះហើយ ប៉ាម៉ាក់គួរបែងចែកអាហារដែលមានបរិមាណច្រើន ដើម្បីបំពេញតម្រូវការអាហារប្រចាំថ្ងៃរបស់កូន។ ជាពិសេស ប៉ាម៉ាក់អាចសាកសួរអំពីរបៀបក្នុងការចម្អិន ក៏ដូចជាគ្រឿងផ្សំដែលមាននៅក្នុងអាហារ។ ចូរជ្រើសរើសអាហារដុត អាំង ខ្វៃ ឬចំហុយ។ ម្យ៉ាងវិញទៀត ចូរទុកដាក់ទឹកជ្រលក់ដាច់ដោយឡែក ពីព្រោះអាហារប្រភេទនេះ មានជាតិកាឡូរីខ្ពស់ណាស់។
៥.ផ្ដោតអារម្មណ៍លើការញ៉ាំអាហារ
ដើម្បីឲ្យខួរក្បាលបញ្ជូនសញ្ញាទៅពាសពេញរាងកាយ ថាយើងញ៉ាំឆ្អែត គឺត្រូវការរយៈពេលប្រមាណ២០នាទី។ ដូច្នេះហើយ ចូរណែនាំឲ្យកូនទំពាអាហារឲ្យយឺតៗ និងម៉ត់ល្អ ព្រមទាំងញ៉ាំអាហារយ៉ាងហោចណាស់ឲ្យបានកន្លះម៉ោង។ កត្តានេះ មិនត្រឹមតែអាចជួយតាមដានអំពីអារម្មណ៍ថាឆ្អែតនោះទេ វាក៏មានសារសំខាន់ដល់ក្រពះពោះវៀនរបស់យើងផងដែរ។
គួរស្វែងយល់បន្ថែមពី៖
- កូនអាយុ ១-២ ឆ្នាំ គួរឲ្យបៅប៉ុន្មានដង? ហើយផ្តល់អាហារអីខ្លះ?
- ម៉ាក់ៗសម័យថ្មី ចិញ្ចឹមកូនបែបណាទើបកូនមានប្រព័ន្ធការពាររឹងមាំ និងមិនសូវឈឺ?
- ចង់ឲ្យកូនៗញ៉ាំអាហារល្អសម្រាប់សុខភាព ទាល់តែប៉ាម៉ាក់ចេះតិចនិចទាំង ១០ នេះ
- កូនអាយុ ២-៣ឆ្នាំ តែអត់ចេះញ៉ាំបាយ អាចសាកល្បងតិចនិកទាំងនេះ
[embed-health-tool-vaccination-tool]