brand logo
មាតិកា
រង្វាស់​សុខភាព

ចែករំលែក

ផ្ដល់ DHA និង MFGM ឲ្យកូនញ៉ាំជំរុញខួរក្បាលគិតបានរហ័ស

Milk Fat Globule Membrane ឬហៅកាត់ MFGM ជា​សមាសធាតុ​ស្មុគស្មាញ​ត្រូវ​បាន​រក​ឃើញ​នៅ​គ្រប់​ដំណក់​នៃ​ទឹកដោះម្ដាយ​រួមមាន​លីពីត​ជីវសាស្ត្រ និង​ប្រូតេអ៊ីន​ជាង ១៥០ និង​ជួយ​គាំទ្រ​ទៅ​ដល់​ការ​អភិវឌ្ឍ​ការ​យល់​ដឹង​របស់​កូន។ ដោយ​សារ​តែ​បច្ចេកវិទ្យា​កាន់​តែ​ជឿនលឿន យើង​អាច​រក​រូបមន្ត MFGM បាន​នៅ​ក្នុង​ទឹក​ដោះ​គោ​ម្សៅ អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ បើ​ក្នុង​ទឹក​ដោះ​គោ​ម្សៅ​មាន​ទាំង MFGM និង DHA ខួរ​ក្បាល​កូន​នឹង​អភិវឌ្ឍ​លឿន មាន​ការ​​យល់​ដឹង​កាន់​តែឆាប់​​រហ័ស។

ផ្ដល់ DHA និង MFGM ឲ្យកូនញ៉ាំជំរុញខួរក្បាលគិតបានរហ័ស

ធ្វើ​ការ​យ៉ាង​ស៊ី​សង្វាក់​គ្នា​រវាង MFGM និង DHA

ឥឡូវ​នេះ ជាមួយ​នឹង DHA (ជា​សារធាតុ​ចិញ្ចឹម​សំខាន់​មួយ​សម្រាប់​សុខភាព​ខួរក្បាល) MFGM និង DHA មិន​ត្រឹម​តែ​​ជួយ​ដល់​ការ​លូតលាស់​រាងកាយ និង​សុខភាព​ទូទៅ​ប៉ុណ្ណោះ​ទេ វា​ក៏​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​ចំពោះ​ការ​លូតលាស់ IQ និង EQ របស់​កូន​ផង​ដែរ។

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

លើស​ពី​នេះ​ទៅ​ទៀត ក្រៅពី​ MFGM និង DHA បរិយាកាស​ជុំ​វិញ​ខ្លួន​កូន​ក៏​រួម​ចំណែក​យ៉ាង​សំខាន់​ទៅ​លើ​ការ​លូតលាស់​ផ្នែក​ផ្លូវ​អារម្មណ៍​របស់​កូន​ដែរ។ របៀប​ដែល​ខួរក្បាល​ទទួល​ព័ត៌មាន​ផ្សេងៗ គឺ​តាម​រយៈ​អ្វីៗ​ដែល​កូន​រៀន​ពី​ញាណ​ទាំង​ប្រាំ និង​បទ​ពិសោធន៍​ពី​ពិភពលោក​ខាង​ក្រៅ។ ការ​សិក្សា​បង្ហាញ​ថា ការ​ភ្ញោច​គ្រប់​គ្រាន់ ពិសេស​នោះ​គឺ​អំឡុង​ពេល​កុមារភាព​អាច​ជំរុញ​សមត្ថភាព​នៃ​ការ​សិក្សា និង​ការ​គ្រប់គ្រង​អារម្មណ៍ អាចកំណត់​មូលដ្ឋាន​គ្រឹះ​សម្រាប់​ភាព​ជោគ​ជ័យ​ទៅ​ថ្ងៃ​អនាគត។

ចិញ្ចឹមកូន

អានបន្ថែម៖

ក្នុង​នោះ​ដែរ យើង​អាច​ជួយ​ដល់​ដំណើរ​ការ​អភិវឌ្ឍខួរក្បាល​កូន​ដោយ​លើក​ទឹក​ចិត្ត​ឲ្យ​ធ្វើ​សកម្មភាព​ភ្ញោច​ខួរក្បាល​ឲ្យ​ធ្វើ​ការ​ងារ​ដូច​ជា​ការ​អាន​សៀវភៅ លេង​ល្បែង​ផ្គុំ​រូប ឬ​មួយ​គ្រាន់​តែ​និយាយ​គ្នា​លេង​ពី​នេះ​ពី​នោះ​ជាមួយ​កូន​ក៏​អាច​ជួយ​បាន។ មិន​តែ​ប៉ុណ្ណោះ ម៉ាក់​ប៉ា​ក៏​គួរ​តែ​មាន​របប​អាហារ​ត្រឹម​ត្រូវ​ឲ្យ​កូន​ញ៉ាំ​ជា​ប្រចាំ​ដូច​ជា​បន្លែ ផ្លែឈើ សាច់​គ្រប់​មុខ និង​គ្រាប់​ធញ្ញជាតិ ហើយ​បើ​ម៉ាក់ៗ​ចង់​បន្ថែមទឹក​ដោះ​គោ​ឲ្យ​កូន​ញ៉ាំ គួរ​ជ្រើស​រើស​ទឹក​ដោះ​គោ​ដែល​ផ្សំ​ឡើង​ដោយ​រូបមន្ត​ថ្មី MFGM ដើម្បី​ធានា​ថា​កូន​មាន​ខួរ​ក្បាលឆ្លាតវៃ គិត​គូរ​បាន​រហ័ស និង​មាន​សុខភាព​មាំ​មួន។

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ 31/05/2022