ក្មេងស្រីៗដែលមានវ័យចន្លោះ១១ឆ្នាំ និង១៣ឆ្នាំ ដែលចំណាយពេលនៅលើបណ្ដាញសង្គម ច្រើនអាចមិនសូវមានភាពរីករាយក្នុងជីវិតប៉ុន្មានទេ។ ជាក់ស្ដែង ការសិក្សារបស់ចក្រភពអង់គ្លេស បានបង្ហាញពីចំណុចនេះ កើតលើក្មេងប្រុសដែលមានអាយុ១៤ឆ្នាំ ទៅ១៥ឆ្នាំ និងក្មេងប្រុសស្រីដែលមានអាយុ១៩ឆ្នាំ ក្រោយប្រើប្រាស់បណ្ដាញសង្គមបានមួយឆ្នាំ។
ក្រុមអ្នកវិទ្យាសាស្ត្របានប៉ាន់ប្រមាណថា ភាពងាយរងគ្រោះចំពោះបណ្ដាញសង្គមនៅអាយុជាក់លាក់នេះ អាចពាក់ព័ន្ធនឹងខួរក្បាល ការប្រែប្រួលអ័រម៉ូន និងសង្គម អំឡុងពេលនៃការអភិវឌ្ឍរបស់ក្មេងជំទង់។ យ៉ាងណាមិញ ក្រុមអ្នកស្រាវជ្រាវបានបន្ថែមថាវាជាការចាំបាច់ក្នុងការស្រាវជ្រាវបន្ថែម ដើម្បីស្វែងយល់ និងបញ្ជាក់ឲ្យកាន់តែស៊ីជម្រៅនៃទំនាក់ទំនងរវាងបណ្ដាញសង្គម និងខួរក្បាលក្មេងជំទង់។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ការអភិវឌ្ឍខួរក្បាល
អ្នកស្រីវេជ្ជបណ្ឌិត Amy Orben បានមានប្រសាសន៍ថា រវាងការប្រើបណ្ដាញសង្គម និងសុខុមាលភាពខួរក្បាល មានភាពសាំញ៉ាំ ក៏ដូចជាទទួលបានលទ្ធផលផ្សេងៗពីគ្នា។ អ្នកស្រីវេជ្ជបណ្ឌិតបន្ថែមថា «ការប្រែប្រួលនៅក្នុងរាងកាយ ដូចជាការអភិវឌ្ឍខួរក្បាល និងការពេញវ័យ ព្រមទាំងស្ថានភាពសង្គម អាចធ្វើឲ្យយើងងាយរងគ្រោះ នៅពេលវេលាជាក់លាក់ណាមួយមួយនៃជីវិត»។
[embed-health-tool-bmi]
យ៉ាងណាមិញ ក្រុមអ្នកស្រាវជ្រាវបានពិនិត្យលើការស្ទង់មតិដ៏ធំមួយដែលមានមនុស្សជាង៧២ ០០០នាក់ ទាក់ទងនឹងការពេញចិត្តចំពោះជីវិតខ្លួនឯង ព្រមទាំងការចំណាយពេលជជែកជាមួយនឹងមិត្តភក្ដិនៅលើបណ្ដាញសង្គមជារៀងរាល់ថ្ងៃ។ ការស្ទង់មតិនេះធ្វើឡើងរហូតដល់៧ដង ចន្លោះឆ្នាំ២០១១ និងឆ្នាំ២០១៨។ ជាលទ្ធផល ក្មេងជំទង់បានបង្ហាញពីទំនាក់ទំនងអវិជ្ជមាន រវាងបណ្ដាញសង្គម និងការពេញចិត្តចំពោះជីវិតទាំងមូល ដូចខាងក្រោម៖
- អ្នកអាយុចាប់ពី១៦ឆ្នាំ ដល់២១ឆ្នាំ ប្រើបណ្ដាញសង្គមជារៀងរាល់ថ្ងៃច្រើនជាង៧ម៉ោង បានរាយការណ៍អំពីការមិនសូវពេញចិត្តចំពោះជីវិតខ្លួនឯង បើប្រៀបធៀបនឹងអ្នកដែលប្រើត្រឹម៣ម៉ោង។
- អ្នកដែលមានវ័យក្មេងជាងនេះបានបង្ហាញអំពីលំនាំខុសគ្នា ដោយការពេញចិត្តនឹងជីវិតធ្លាក់ចុះកាន់តែខ្លាំង នៅពេលប្រើប្រាស់បណ្ដាញសង្គមកាន់តែច្រើន។
ទន្ទឹមនឹងនេះដែរ អ្នកវិទ្យាសាស្ត្របានផ្ដោតទៅលើក្រុមមនុស្សចំនួន១៧ ៤០៩នាក់ ចាប់ពីអាយុ១០ឆ្នាំដល់២១ឆ្នាំ ដើម្បីបញ្ជាក់ថាតើបណ្ដាញសង្គមសព្វថ្ងៃមានផលប៉ះពាល់លើការពេញចិត្តចំពោះជីវិតនៅថ្ងៃខាងមុខដែរឬអត់។ ការសិក្សាបានបង្ហាញថា ក្នុងចំណោមក្មេងស្រីដែលមានវ័យ១១ឆ្នាំ ដល់១៣ឆ្នាំ ដែលប្រើប្រាស់បណ្ដាញសង្គមកាន់តែច្រើននៅក្នុងរយៈពេល១២ខែចុងក្រោយ មានភាពមិនពេញចិត្តជាមួយនឹងជីវិតខ្លួនឯងនៅរយៈពេលមួយឆ្នាំបន្ទាប់។
អត្ថបទគួរអាន៖
- ម៉ាក់ៗដឹងអត់? សារធាតុសៗជាប់ស្បែកទារកមានប្រយោជន៍អ្វីខ្លះ?
- ទារករលាកស្បែកមុខ ទៅជាគ្រើម ឡើងពណ៌ក្រហមៗ អាចមកពីបញ្ហាប៉ុន្មាននេះ
- ចង់ឲ្យស្បែកអាអូនទន់រលោង មិនងាកៗប្រតិកម្ម តិចនិកប៉ុន្មានចំណុចនេះអាចជួយម៉ាក់ប៉ាបាន
- ទារកទើបកើតរបកស្បែកបណ្ដាលមកពីអ្វី? គួរបារម្ភអត់?
- ទារកឡើងកន្ទួលលើស្បែក ប្រើថ្នាំលាបច្រើនអាចផ្ដល់ផលរំខានដល់កូន
- បេប៊ីទើបនឹងកើតមានស្បែកមុខស្ងួត ម៉ាក់ៗគួរធ្វើបែបណា?
ជាមួយនឹងកត្តាជាច្រើនផ្សេងទៀត ដូចជាមាតិកានៅក្នុងបណ្ដាញសង្គម និងមនុស្សដែលប្រាស្រ័យទាក់ទងតាមអនឡាញ គឺសុទ្ធសឹងតែមានផលប៉ះពាល់ដល់សុខុមាលភាពរបស់ក្មេងជំទង់។ ទោះជាយ៉ាងនេះក្ដី បណ្ដាញសង្គមក៏ផ្ដល់ផលវិជ្ជមានចំពោះមនុស្សមួយចំនួនផងដែរ ដោយអាចភ្ជាប់ទំនាក់ទំនងជាមួយនឹងមិត្តភក្ដិ ព្រមទាំងស្វែងរកជំនួយផ្សេងៗ។
ចំណុចសំខាន់
- អ្នកអាយុចាប់ពី១៦ឆ្នាំ ដល់២១ឆ្នាំ ប្រើបណ្ដាញសង្គមជារៀងរាល់ថ្ងៃច្រើនជាង៧ម៉ោង បានរាយការណ៍អំពីការមិនសូវពេញចិត្តចំពោះជីវិតខ្លួនឯង បើប្រៀបធៀបនឹងអ្នកដែលប្រើត្រឹម៣ម៉ោងក្នុងមួយថ្ងៃ។
- អ្នកដែលមានវ័យក្មេងជាងនេះបានបង្ហាញអំពីលំនាំខុសគ្នា ដោយការពេញចិត្តនឹងជីវិតធ្លាក់ចុះកាន់តែខ្លាំង នៅពេលប្រើប្រាស់បណ្ដាញសង្គមកាន់តែច្រើន។