ជំងឺខ្សោយភ្នែក ឬ ជំងឺភ្នែកខ្ជិល (Amblyopia) ស្ដាប់ទៅហាក់ដូចជា សាមញ្ញ ហើយទំនងដូចជា ជំងឺដែលមិនសូវគួរឲ្យព្រួយបារម្ភ ជាពិសេសទៀតនោះ ដូចជាមិនសូវធ្លាប់បានឮពីមុនមកផង។ ប៉ុន្ដែសម្រាប់ ថ្ងៃ នេះ Hello គ្រូពេទ្យ សូមចែករំលែក អំពីព័ត៌មានខ្លះៗ ទាក់ទងនឹង កត្ដាដ៏គួរឲ្យបារម្ភ និង ចំណុចគួរអនុវត្ដ ដើម្បីជៀសវាងពីជំងឺនេះ។
ជាក់ស្ដែង ជំងឺខ្សោយភ្នែក ជាប្រភេទជំងឺម្យ៉ាង ដែលកើតមានជាយូរមកហើយ ហើយជាទូទៅ តែងកើតមានចំពោះកុមារ ចាប់ពីកើត រហូតដល់អាយុ ៧ឆ្នាំ។ ភាគច្រើន ជំងឺនេះកើតឡើងដំបូង មិនសូវបង្ហាញសញ្ញាអ្វីគួរឲ្យកត់សម្គាល់នោះទេ ហើយក៏មិនសូវបង្កជាបញ្ហាអ្វីដល់កុមានោះដែរ ព្រោះកុមារមិនសូវជាប្រតិកម្មនឹងការលំបាក ជាមួយនឹងជំងឺនេះ ដែលជាហេតុ មានកុមារ ប្រហែល ៣% ដែលកើតជំងឺនេះ ត្រូវការពាក់វែនតាអស់មួយជីវិត។
ជំងឺភ្នែកខ្សោយ ជាទូទៅ កើតឡើងលើភ្នែកម្ខាង អាចខាងស្ដាំ ឬ ខាងឆ្វេង។ កុមារដែលកើតជំងឺនេះ គឺមិនអាចប្រើប្រាស់ភ្នែកបានទាំងពីរដូចមនុស្សធម្មតា នោះទេ ពោលភ្នែកម្ខាងដែលមានជំងឺបាត់បង់ ភាពមើលឃើញច្បាស់ ប្រែជា ព្រិល ស្រអាប់ ហើយសកម្មភាពភ្នែក ក៏មានសភាពមិនត្រឹមត្រូវ ជាមួយនឹងភ្នែកម្ខាងទៀតដែរ អាចទាញ ទៅលើ ទៅក្រោម ពីឆ្វេង ឬ ស្ដាំ ជារូបភាពអាចច្រឡំទៅនឹងភ្នែកស្រលៀង។ ភ្នែកមានបញ្ហា ត្រូវបាត់បង់ ការគ្រប់គ្រង បាត់បង់ការបញ្ជូនព័ត៌មានច្បាស់លាស់ទៅកាន់ខួរក្បាល ជាហេតុទើបដំណើរការខួរក្បាលមិនអាចប្រតិកម្មរហ័ស ដូចភ្នែកម្ខាងទៀត។ កុមាដែលមិនបានព្យាបាល បើធ្ងន់ធ្ងរ អាចប្រឈមនឹងការងងឹតភ្នែកម្ខាង តែបើស្រាលអាចត្រឹមតែមើលឃើញអត់ច្បាស់ជារៀងរហូត។
- បើកូនមានអាការៈ ៨ នេះអាចថាកូនមានជំងឺខ្សោយភ្នែកម្ខាង
- ថ្នាំបន្តក់ភ្នែក អាចប្រើរាល់ថ្ងៃបានអត់?
- ជំងឺរលាកត្របកភ្នែកបង្កឡើងដោយសារអ្វី? គ្រោះថ្នាក់អត់?
- កូនហើមភ្នែកបណ្ដាលមកពីអ្វី? គួរដោះស្រាយបែបណា?
- ការពិនិត្យភ្នែក តើនៅអាស៊ីយើង អនុវត្តត្រឹមត្រូវកម្រិតណា?
- ចង់ដឹងថាមានជំងឺទឹកនោមផ្អែមឬអត់ សង្កេតសញ្ញាព្រមានលើភ្នែកទាំងនេះ
កត្ដាអ្វីទើប កុមារ ឈានទៅដល់ការកើតជំងឺមួយនេះ?
ជំងឺ ភ្នែកខ្សោយ ជាទូទៅបង្កឡើងដោយការលូតលាស់មិនប្រក្រតីនៃភាពមើលឃើញច្បាស់ ពីកំណើតរបស់កែវភ្នែក ដែលដំណើរការនេះ មានទំនាក់ទំនងនឹងស្រទាប់ នៃប្រព័ន្ធសរីរាង្គសំខាន់ៗរបស់ភ្នែក ហើយត្រូវបញ្ជូនទិន្ន័យទៅកាន់ខួរក្បាល។
ដូច្នេះហើយទើប មានកត្ដាមួយចំនួន ដែលបណ្ដាលឲ្យកុមារជួបនឹងបញ្ហាអាក្រក់នេះគឺ៖
- ការកើតមិនគ្រប់ខែ
- ការកើតមិនគ្រប់គីឡូ
- ការមានប្រវត្ដិគ្រួសារមានធ្លាប់មានជំងឺភ្នែកខ្សោយ
- ការវិវត្ដរាងកាយ មិនប្រក្រតី
- ការវិវត្ដពីជំងឺភ្នែកឡើងបាយ
តើរោគសញ្ញា ជំងឺនេះ មានអ្វីខ្លះ?
កុមារ ដែលចាប់ផ្ដើមកើតជំងឺប្រភេទនេះ ប៉ាម៉ាក់ អាចកត់សម្គាល់លើចំណុចសំខាន់ៗមួយចំនួនដូចជា៖
• ភ្នែកកុមារមានសភាពទាញម្ខាង (ភ្នែកខ្សោយ)៖ ក្នុងដំណាក់កាលចាប់ផ្ដើម ឬកើតហើយមួយរយៈ ភ្នែករបស់កុមារដែលឈឺ នឹងប្រែប្រួលខុសពីធម្មតា។ តួយ៉ាង ភ្នែកដែលមានជំងឺ នឹងអាចប្រែប្រួលទម្រង់អាចទាញម្ខាងបើទោះបី កុមារខំប្រឹងសម្លឹងទៅអ្វីមួយក៏ដោយ។ ពោល គឺទម្រង់់ភ្នែកខុសពីប្រក្រតី អាចទាញទៅឆ្វេង ស្ដាំ ឬលើក្រោម។
• ត្របកភ្នែកកុមារធ្លាក់ម្ខាង៖ ត្របកភ្នែកកុមារនឹងធ្លាក់ម្ខាង ជាហេតុកុមារមិនអាចមើលឃើញអ្វីច្បាស់លាស់នោះទេ កុមារអាចប្រឈមនឹងការ សម្លឹងដោយខិតខំប្រឹងផ្ទៀងផ្ទាត់ ប្រឹងបើកភ្នែក ប្រឹងញីភ្នែក។ កុមារក្នុងដំណាក់កាលនេះអាចនឹងមិនសូវប្រើប្រាស់ភ្នែកពួក គេទាំងសងខាង ពោលប្រើតែភ្នែក ម្ខាង បិទម្ខាង ឬបើកភ្នែកព្រឹមៗ។
• ឧស្សាហ៍ព្រិចភ្នែក ញីភ្នែក៖ កុមារអាចនឹងព្រិចភ្នែកជាញឹកញាប់ ជាពិសេសពេលពួកគេខំប្រឹងសម្លឹងអ្វីមួយដោយយកចិត្តទុកដាក់។ ជារួម កុមារដែលចាប់ផ្ដើមមានបញ្ហានេះ មិនសូវបង្ហាញពីអាការៈ ឲ្យអ្នកជុំវិញខ្លួនបានដឹងនោះទេ។
គួរបន្ថែមផងដែរថា ជាទូទៅ កុមារដែលមានវ័យចន្លោះពី ២ទៅ ៣ឆ្នាំ គួរពិនិត្យ តាមដានសុខភាពភ្នែក ជៀសវាងមានជំងឺអ្វីមួយ ដែលមិនបានបង្ហាញពីរោគសញ្ញាច្បាស់ បង្កជាផលប៉ះពាល់ដល់ថ្ងៃអនាគត។
ប្រភេទអាហារកុមារគួរញ៉ាំ
ជាការចូលរួមចំណែក ការពារ និងព្យាបាល ពីជំងឺខ្សោយភ្នែក កុមារ គួតែញ៉ាំជារៀងរាលថ្ងៃ នូវប្រភេទអាហារដែលមានផ្ទុកទៅដោយ ជាតិប្រូតេអ៊ីន ជាតិកាល់ស្យូម វីតាមីន beta-carotene និងជាតិខ្លាញ់ត្រី ដែលប្រភេទទាំងនោះមានតួនាទីយ៉ាងសំខាន់ ជួយចិញ្ចឹមសរីរាង្គភ្នែក ឲ្យមានសុខភាពល្អប្រសើរ។ ប្រភេទអាហារទាំងនោះ មានដូចជា នៅក្នុងសាច់ ប្រភេទបន្លែបៃតង មើមការរ៉ុត ស៊ុត និងត្រីសាលម៉ុនជាដើម។
ចំណុចសំខាន់
- ភ្នែកកុមារមានសភាព ទាញម្ខាង
- ត្របកភ្នែកកុមារធ្លាក់ម្ខាង
- ឧស្សាហ៍ព្រិចភ្នែក
[embed-health-tool-vaccination-tool]