backup og meta

ជំងឺពងបែកមាត់បណ្តាលមកពីអ្វី ហើយធ្វើម៉េចឆាប់ជា?

ជំងឺពងបែកមាត់បណ្តាលមកពីអ្វី ហើយធ្វើម៉េចឆាប់ជា?

ជំងឺ​ដែល​កើត​ក្នុង​មាត់​មាន​ច្រើន​ប្រភេទ តែ​ក្នុង​ចំណោម​នោះ ជំងឺ​ពង​បែក​មាត់ ឧស្សាហ៍​កើត​មាន​ជាង​គេ ពិសេស​កើត​លើ​កូន​ក្មេង និង​មនុស្ស​ពេញ​វ័យ។ ពង​បែក​មាត់ អាច​កើត​លើ​អណ្តាត បបូរ​មាត់​ខាង​ក្នុង ក្រអូម​ទន់​ជា​ដើម ធ្វើ​ឲ្យ​ពិបាក​ញ៉ាំ​នំ​ចំណី ពិសេស​អាហារ​ដែល​មាន​រសជាតិ​ហឹរ ប្រៃ ឬជូរ ដាក់​ទៅ​ផ្សា​ពេញ​មាត់។

បើ​តាម​ការ​បកស្រាយ​នៅ​លើ​ហ្វេសប៊ុក​ផេក​របស់​មន្ទីរពេទ្យ កាល់ម៉ែត ជំងឺ​ពង​បែក​មាត់​បែង​ចែក​ជា ៣ ប្រភេទ គឺ​ជំងឺ​ពងបែក​ទំហំ​តូច ជំងឺ​ពង​បែក​ទំហំ​ធំ  និង​ជំងឺ​ពង​បែក​តូចៗ​ច្រើន​រាប់​រយ។ ចំពោះ​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​ពង​បែក​មាត់​មិន​ទាន់​ដឹង​ពិត​ប្រាកដ​នៅ​ឡើយ ប៉ុន្តែ​ភាគ​ច្រើន​បណ្តាល​មក​ពី​កត្តា​មួយ​ចំនួន​ខាងក្រោម​នេះ។

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

– តំណពូជ

– ប៉ះ​ទង្គិច​ញឹកញាប់

– ការ​រលាក បង្ករោគ

– ភាព​មិន​ប្រក្រតី​នៃ​ប្រព័ន្ធ​ភាពស៊ាំ (HIV)

– ភាព​មិន​ប្រក្រតី​នៃ​ក្រពះ ពោះវៀន

– ខ្វះ​គ្រាប់​ឈាម និង​វីតាមីន

– ប្រែ​ប្រួល​អ័រម៉ូន

ស្រ្តេស

– ប្រើ​ថ្នាំ​មួយ​ចំនួន។

ពងបែកមាត់

ចំពោះ​ការ​ព្យាបាល​ជំងឺ​ពង​បែក​មាត់​វិញ អាស្រ័យ​ទៅ​លើ​ការ​ពិនិត្យ​រក​មូលហេតុ និង​ប្រភេទ​ជំងឺ​នីមួយៗ។ បើ​យើង​កើត​ជំងឺ​ពង​បែក​មាន​ទំហំ​តូចៗ មិន​បាច់​បារម្ភ​នោះ​ទេ ព្រោះ​វា​អាច​ជា​សះស្បើយ​ដោយ​ខ្លួន​ឯង​ក្នុង​រយៈពេល ១០-១៤ ថ្ងៃ ដោយ​គ្រាន់​តែ​ធ្វើ​អនាម័យ​មាត់​ធ្មេញ​ឲ្យ​បាន​ល្អ ចៀស​វាង​ចំណី​អាហារ​ជូរហឹរ និង​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ក្នុង​រយៈពេល​ខ្លី ៣-៤ ថ្ងៃ។ ក្នុង​ករណី​ធ្ងន់ធ្ងរ​ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​ឲ្យ​ត្រឹមត្រូវ មុន​ប្រើ​ថ្នាំ។

[embed-health-tool-bmi]

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Mouth Ulcer

https://my.clevelandclinic.org/health/diseases/21766-mouth-ulcer

Mouth sores and ulcers (canker sores)

https://www.healthdirect.gov.au/mouth-sores-and-ulcers

Mouth ulcers

https://www.betterhealth.vic.gov.au/health/conditionsandtreatments/mouth-ulcers

កំណែ​ប្រែបច្ចុប្បន្ន

28/05/2024

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ក្រសួងណែនាំឲ្យ​ប្រយ័ត្នជំងឺពងបែកដៃជើង និងក្នុងមាត់លើ​កុមារ

ឧស្សាហ៍មានបញ្ហាពងបែកក្នុងមាត់ អាចមកពីមូលហេតុទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ May 28

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម