ជាតិសរសៃគឺជាផ្នែកសំខាន់មួយនៃរបបអាហារល្អចំពោះសុខភាព ហើយអ្នកជំនាញភាគច្រើនតែងណែនាំឲ្យក្មេង និងមនុស្សពេញវ័យឲ្យញ៉ាំអាហារមានជាតិសរសៃច្រើន។
យោងតាមគោលការណ៍ណែនាំទៅលើអាហារូបត្ថម្ភរបស់ក្មេងនៃសាកលវិទ្យាល័យផ្នែកជំងឺកុមារសហរដ្ឋអាមេរិក អ្នកដែលញ៉ាំអាហារជាតិសរសៃច្រើនមានភាគរយតិចក្នុងការមានជំងឺធាត់ ជំងឺបេះដូង ឬបញ្ហាទាក់ទងនឹងពោះវៀនរួមមានការទល់លាមក និងជំងឺមហារីក។ ការញ៉ាំអាហារជាតិសរសៃគឺសំខាន់ក្នុងបង្ការ និងព្យាបាលអាការៈទល់លាមកជាពិសេសសម្រាប់ក្មេង។
ការណែនាំទូទៅសម្រាប់កម្រិតត្រូវការប្រចាំនៃជាតិសរសៃសម្រាប់ក្មេងតាមអាយុ៖
- អាយុ ១-៣ឆ្នាំ៖ ត្រូវការជាតិសរសៃ ១៩ក្រាមក្នុងមួយថ្ងៃ
- អាយុ ៤-៨ឆ្នាំ៖ ត្រូវការជាតិសរសៃ ២៥ក្រាមក្នុងមួយថ្ងៃ
- អាយុ ៩-១៣ឆ្នាំ៖ ត្រូវការជាតិសរសៃ ២៦ក្រាមក្នុងមួយថ្ងៃសម្រាប់ក្មេងស្រី
- អាយុ ៩-១៣ឆ្នាំ៖ ត្រូវការជាតិសរសៃ ៣១ក្រាមក្នុងមួយថ្ងៃសម្រាប់ក្មេងប្រុស
- អាយុ ១៤-១៨ឆ្នាំ៖ ត្រូវការជាតិសរសៃ ២៦ក្រាមក្នុងមួយថ្ងៃសម្រាប់ក្មេងស្រី
- អាយុ ១៤-១៨ឆ្នាំ៖ ត្រូវការជាតិសរសៃ ៣៨ក្រាមក្នុងមួយថ្ងៃសម្រាប់ក្មេងប្រុស។
ជាទូទៅ អាហារដែលមានជាតិសរសៃច្រើនគឺត្រូវមានជាតិសរសៃយ៉ាងតិច៥ក្រាមក្នុងការញ៉ាំម្ដង។ អាហារសម្បូរដោយជាតិសរសៃមានផ្កាខាត់ណាខៀវ សណ្ដែកខ្មៅ ផ្លែសារី ផ្លែព្រូន ផ្លែប៉ោម អង្ករសម្រូប ទំពាំងបាយជូរក្រៀម នំប៉័ងគ្រាប់ធញ្ញជាតិ និងCereal។
យើងក៏អាចចំណាំបានថាអាហារដែលមានជាតិខ្លាញ់ច្រើនតែងមានជាតិសរសៃតិច ហើយអាហារទាំងនោះមានដូចជាស៊ុត ទឹកដោះគោ យ៉ាអួ បាយស មីផាស្តា ការ៉េម ឈីស ផ្លែឈើកំប៉ុង ដំឡូងបារាំង ការ៉ុត ផ្លែចេកទុំស្ទើរ និងសាច់សត្វ។
ដូចនេះម៉ាក់ប៉ាគួរយកចិត្តទុកដាក់ទៅលើរបបអាហាររបស់កូនដើម្បីជួយកូនឲ្យទទួលបានជាតិសរសៃគ្រប់គ្រាន់ពីរបបអាហាររបស់ពួកគេ។
[embed-health-tool-vaccination-tool]