ទារក និងកុមារត្រូវតែមានចានស្លាបព្រាពិសេសដាច់តែឯង ពេលចាប់ផ្តើមចេះញ៉ាំអាហារ ពិសេសបបរខាប់គ្រប់គ្រឿង ហើយម៉ាក់ប៉ាមិនគួរដួសបបរ១ចានមកបញ្ចុកកូនតូចៗរួមគ្នានោះទេ។
ចំពោះហេតុផលខាងលើនេះ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល ទទួលបន្ទុកអាហារូបត្ថម្ភ បានពន្យល់លម្អិតថា ការដួសបបរ១ចានមកបញ្ចុកកូនតូចៗរួមគ្នា ធ្វើឲ្យកូនៗទទួលបានបរិមាណអាហារមិនគ្រប់គ្រាន់ ប៉ះពាល់ដល់ការលូតលាស់។ លោកជំទាវបន្តថា បើសិនជាកូនណាមួយមិនសូវញ៉ាំ ពិតណាស់នឹងទទួលបានអាហារតិច ហើយក្មេងណាពូកែញ៉ាំ ញ៉ាំបានលឿន ញ៉ាំបានច្រើន ទទួលបានបរិមាណអាហារច្រើន។
“ការដួសបបរ១ចានមកបញ្ចុកចែកគ្នា ដោយម្តាយខ្លះមានកូនញឹក ១ឆ្នាំមួយ ១ឆ្នាំមួយ គាត់បញ្ចុកកូននេះ១ម៉ាត់ កូននោះ១ម៉ាត់ អ៊ីចឹងធ្វើបែបហ្នឹង យើងមិនដឹងថា កុមារម្នាក់ៗទទួលបានបរិមាណអាហារប៉ុន្មាននោះទេ ធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់ក្មេងណាមួយ ឬទាំង២តែម្តង”។
[embed-health-tool-vaccination-tool]
មួយវិញទៀតការបញ្ចុកអាហារ ដោយប្រើចានស្លាបព្រាតែមួយ បើសិនជាក្មេងណាម្នាក់មានជំងឺឆ្លង ដូចជាជំងឺផ្តាសាយ រលាកបំពង់កជាដើមនោះ អាចនឹងឆ្លងជំងឺទាំងនេះតាមរយៈការបញ្ចុកចំណីអាហារដោយការប្រើចាន និងស្លាបព្រារួមគ្នានេះ។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ខាងក្រោមនេះជាបរិមាណអាហារត្រឹមត្រូវសម្រាប់ក្មេងអាយុ ៦ខែ-១ឆ្នាំ៖
អាយុ ៦ ខែ៖ បបរខាប់គ្រប់គ្រឿង ២ដង/ថ្ងៃ ១ដង/២-៣ ស្លាបព្រាបាយ។
អាយុ ៧-៨ ខែ៖ បបរខាប់គ្រប់គ្រឿង ៣ដង/ថ្ងៃ ១ដងកន្លះកូនចានចង្កឹះ។
អាយុ ៩-១១ ខែ៖ បបរខាប់គ្រប់គ្រឿង ៣ដង/ថ្ងៃ ១ដងកាចចានចង្កឹះ បន្ថែមជាមួយផ្លែឈើ ដូចជា ចេកទុំ ស្វាយទុំ ឬល្ហុងទុំ។
អាយុ ១ ឆ្នាំ៖ បបរខាប់គ្រប់គ្រឿង ៣ដង/ថ្ងៃ ១ដង១កូនចានចង្កឹះ បន្ថែមជាមួយផ្លែឈើ និងអាហារក្រៅពេល ២ដង/ថ្ងៃ។
អត្ថបទគួរអាន៖
- ក្មេងខ្វះអាហារូបត្ថម្ភទៅជាខ្សោយបញ្ញា ម៉ាក់ប៉ាត្រូវដឹងវិធីបង្ការ
- ប៉ាម៉ាក់ត្រូវដឹង! ក្មេងៗខ្វះអាហារូបត្ថម្ភកើតមានជំងឺច្រើនមុខ
- អាហារូបត្ថម្ភសំខាន់ៗ សម្រាប់ការលូតលាស់របស់កូន ប៉ាម៉ាក់គួរដឹង
- កង្វះអាហារូបត្ថម្ភ ធ្វើឲ្យកុមារបាត់បង់ឱទាំងនេះជាប្រភពអាហារូបត្ថម្ភ ក្មេងៗខ្វះមិនបានកាសមាសទាំងនេះ
- ក្មេងប្រុស និងក្មេងស្រីត្រូវការជាតិដែកកម្រិតណាទើបគ្រប់គ្រាន់
- កូន ៦ ខែឡើង ម៉ាក់ប៉ាមិនថែមអាហារូបត្ថម្ភឲ្យ អាអូនអាចជួបនឹងបញ្ហាទាំងនេះ