backup og meta

ខ្វះជាតិស័ង្កសី រាងកាយកូនលូតលាស់មិនពេញលេញទេ ត្រូវបំប៉នអាហារអីខ្លះ?

ខ្វះជាតិស័ង្កសី រាងកាយកូនលូតលាស់មិនពេញលេញទេ ត្រូវបំប៉នអាហារអីខ្លះ?

ស័ង្កសី​គឺ​ជា​មីក្រូ​សារជាតិ​ដែល​ដើរ​តួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​លូតលាស់​របស់​កុមារ ក្នុង​ចំណោម​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​ដែល​អា​អូន​ត្រូវ​ការ។ ស័ង្កសី ក៏​ជួយ​ដល់​សុខភាព​កូន​ច្រើន​ផ្នែក​ផងដែរ ហេតុ​ដូច្នេះ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ស័ង្កសី​ជា​អាហារ​ដែល​ត្រូវ​បញ្ចូល​ក្នុង​របប​អាហារ​របស់​កូន ព្រោះ​បើ​តាម​អ្នក​ជំនាញ​ក្មេង​ខ្វះ​ជាតិ​ស័ង្កសី​អាច​ជួប​ផល​វិបាក​ច្រើន។

ទាក់​ទង​នឹង​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ សញ្ញាប័ត្រ​ពី​បារាំង​បាន​ឲ្យ​ដឹង កង្វះ​ជាតិ​ស័ង្កសី​លើ​កុមារ​អាច​បណ្ដាល​ឲ្យ​ក្មេង​ជួប​បញ្ហា​​ដូច​ជា៖

– ប្រព័ន្ធភាពស៊ាំ​ខ្សោយ​បណ្ដាល​ឲ្យ​ឈឺ​ច្រើន

– ថយចុះចំណង់អាហារ

– លូតលាស់យឺត (ទម្ងន់ និងកម្ពស់)

– ឧស្សាហ៍រាកញឹកញាប់

– សក់ផុយស្រួយ ឬសក់ជ្រុះ។ល។

ចុះ​ជាតិ​ស័ង្កសី​ផ្ដល់​ប្រយោជន៍​អ្វី​ខ្លះ​ដល់​ក្មេង?

អត្ថប្រយោជន៍​នៃ​ស័ង្កសី​ផ្ដល់​ឲ្យ​សុខភាព​ក្មេង​រួម​មាន៖

  • ជួយ​ដល់​ការ​ឡើង​ទម្ងន់ និង​លូត​កម្ពស់
  • ជួយ​ដល់​ការ​អភិវឌ្ឍ​ការ​យល់​ដឹង
  • ពង្រឹង​ស្មារតី និង​ការ​ចង​ចាំ
  • ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​រឹងមាំ
  • ទប់​ស្កាត់​ជំងឺ​ផ្ដាសាយ និង​រាក
  • ទប់​ស្កាត់​ការ​បាត់​បង់​គំហើញ
  • ជួយ​បង្ការ​ជំងឺ​មហារីក​លើ​ក្មេង
  • ជួយ​ពង្រឹង​ប្រព័ន្ធ​សរសៃ​ប្រសាទ​ក្មេង។ល។

បរិមាណ​អា​អូន​គួរ​ញ៉ាំ​ជាតិ​ស័ង្កសី​ក្នុង​មួយ​ថ្ងៃ

  • អាយុ ៤-៨ឆ្នាំ ៖ ៥ មិល្លីក្រាម/ថ្ងៃ
  • អាយុ ៩-១៣ឆ្នាំ៖ ៨ មិល្លីក្រាម/ថ្ងៃ
  • អាយុ ១៤-១៨ឆ្នាំ៖ ៩​​ មិល្លីក្រាម/ថ្ងៃ

ចំពោះ​អាហារដែលសម្បូរជាតិស័ង្កសី យើងអាចរកបានក្នុង៖ សាច់ក្រហម ដំឡូង សណ្ដែក ផ្សិត គ្រាប់ធញ្ញជាតិ ឈីស និងផលិតផលបំប៉នដទៃទៀត។

អាហារូបត្ថម្ភ

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

02/04/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

អាហារ​ទាំង​នេះ​សម្បូរ​ប្រូតេអ៊ីន​ខ្ពស់​សម្រាប់​កូនតូច

ម៉ាក់ប៉ាមកដឹង កំពូលអាហារងាយបណ្ដាលឲ្យអាអូនតូចៗអាល្លែកហ្ស៊ីជាងគេ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 02, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម