backup og meta

វិធីបែងចែកស្នាមអុជក្រហមដោយមូសខាំ និងស្នាមគ្រុនឈាម

វិធីបែងចែកស្នាមអុជក្រហមដោយមូសខាំ និងស្នាមគ្រុនឈាម

រដូវ​ធ្លាក់​ភ្លៀង ក៏​ជា​រដូវ​ជំងឺ​គ្រុន​ឈាម​ផង​ដែរ ដែល​ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុនឈាម​គឺ​មូសខ្លា​ញី ហើយនោះ​ជា​ក្ដី​កង្វល់​របស់​ម៉ាក់​ប៉ា​គ្រប់​គ្នា ព្រោះ​ពេល​ក្ដៅ​ខ្លួន និង​មាន​ស្នាម​អុជ​ក្រហម​លើ​ស្បែកតូចៗ​ទៀត​នោះ គឺ​គិត​ដល់​គ្រុន​ឈាម​នេះ​មុនគេ។ ប៉ុន្តែ​ប្រសិនបើ​ម៉ាក់​ប៉ា​ចេះ​មើល​ចំណុច​ក្រហម​នេះ ពិតជា​អាច​សន្និដ្ឋាន​បាន និង​អាច​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ទាន់​ពេល​វេលា។

លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ Singapore Medical Center បាន​ឲ្យ​ដឹង​ថា រោគ​សញ្ញា​គ្រុន​ឈាម​មិនមែន​ត្រឹម​តែ​ស្នាម​ក្រហម​នោះ​ប៉ុណ្ណោះ​ទេ មាន​ច្រើន​ទៀត​ដូចជា​ក្ដៅ​ខ្លួន​ពី ៣៩-៤០ អង្សារសេ មុខ​ក្រហម ឈឺ​ប្រឡង់​ភ្នែក​ចាក់​ទៅ​ក្រោយ ឈឺក្បាល ចង់​ក្អួត ឬ​ក្អួត ឈឺពោះ ឈឺ​សាច់ដុំ ឈឺ​សន្លាក់​ដៃជើង ហូរ​ឈាម​តាម​អញ្ចាញ​ធ្មេញ​ជាដើម។

ក្ដៅខ្លួន

ក្នុង​ករណី​​សង្កេត​ឃើញ​កូន​ក្ដៅ​ខ្លួន ហើយ​មាន​ស្នាម​អុជ​ក្រហម​លើ​ស្បែក បើ​ចង់​ដឹង​ថា​គ្រុន​ឈាម ឬ​មិន​មែន​ អាច​ទាញ​ស្បែក​កន្លែង​កន្ទួល​ក្រហម​នោះ បើ​ជា​មូស​ខាំ ឬសត្វខាំ ពេល​ទាញ​ទៅ​នឹង​ឃើញ​ស​មក​វិញ តែ​បើ​គ្រុន​ឈាម ដោយ​សារ​ហូរ​ឈាម​ក្រោម​ស្បែក ទាញ​ទៅ​ក៏​នៅ​តែ​ក្រហម​ដដែល។

វេជ្ជបណ្ឌិតឯកទេស​រោគ​កុមារ​រូប​នោះ​បន្ត​ទៀត​ថា នេះ​គ្រាន់តែ​ជា​របៀប​បែងចែក​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ ហើយ​ការ​ការ​ព្យាបាល និង​តាមដាន​រោគ​សញ្ញា​ទុកជា​តួនាទី​គ្រូពេទ្យ​។ ការ​ចែក​រំលែក​វិធី​ទាញ​មើល​ស្នាម​នេះ គ្រាន់តែ​ឲ្យម៉ាក់ប៉ា​ចេះ​មើល និង​អស់​ការ​សង្ស័យ​ចំពោះ​រោគសញ្ញា​នៃ​ជំងឺ​របស់​កូន​ប៉ុណ្ណោះ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Dengue fever. http://www.niaid.nih.gov/topics/DengueFever/Understanding/Pages/overview.aspx. Accessed July 15, 2016.

Dengue fever. http://www.mayoclinic.org/diseases-conditions/dengue-fever/basics/definition/con-20032868. Accessed July 15, 2016.

Dengue Fever Home Remedies. http://www.emedicinehealth.com/dengue_fever/page7_em.htm#dengue_fever_home_remedies. Accessed July 15, 2016.

កំណែ​ប្រែបច្ចុប្បន្ន

29/09/2021

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

កុំប្រហែស! មិនថាក្មេង ឬចាស់ទេ បើមានសញ្ញាទាំងនេះកើតគ្រុនឈាមហើយ

ប្រយ័ត្ន! បើកើតគ្រុនឈាមពេលពពោះ កូននឹងរងផលប៉ះពាល់ទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Sep 29, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម