ជំងឺរលាកថ្លើមប្រភេទ A ជាប្រភេទជំងឺរលាកថ្លើមដែលឧស្សាហ៍កើតបំផុតលើកុមារ ហើយធ្វើឲ្យហើម ឬរលាកជាលិកាថ្លើម។ ដូច្នេះហើយ ប៉ាម៉ាក់មានកូនតូចៗ មិនគួរប្រហែសចំពោះជំងឺមួយនេះឡើយ។
តើជំងឺនេះបង្កឡើងដោយមូលហេតុអ្វី?
កុមារអាចឆ្លងជំងឺរលាកថ្លើមប្រភេទ A តាមរយៈ៖
- ប៉ះពាល់ឈាម ឬលាមកនៃអ្នកជំងឺ
- ញ៉ាំអាហារ ឬទឹកដែលមានមេរោគ
- ធ្វើដំណើរទៅក្រៅប្រទេស ដោយមិនបានចាក់វ៉ាក់សាំងបង្ការជំងឺរលាកថ្លើមប្រភេទ A។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
រោគសញ្ញានៃជំងឺរលាកថ្លើម A
កុមារភាគច្រើនដែលមានអាយុ៦ឆ្នាំ ឬតិចជាងនេះ មិនបង្ហាញរោគសញ្ញាណាមួយឡើយ។ នេះមានន័យថា ក្មេងអាចផ្ទុកជំងឺរលាកថ្លើមប្រភេទ A ដោយមិនដឹងខ្លួន ហើយនឹងចម្លងទៅក្មេងដទៃទៀតបានយ៉ាងងាយ។
ជាទូទៅ រោគសញ្ញាអាចលេចឡើងក្នុងរយៈពេលប្រហែល២ ទៅ៦សប្តាហ៍ ក្រោយពេលឆ្លងមេរោគ។ កុមារអាចមានរោគសញ្ញាដូចជា៖
- ស្បែក និងភ្នែកឡើងពណ៌លឿង
- អស់កម្លាំង
- រាករូស
- ក្តៅខ្លួន
- លាមកស
- ឈឺពោះ
- និងក្តៅខ្លួនជាដើម។
តិចនិកការពារកូនតូចពីជំងឺរលាកថ្លើមប្រភេទ A
ដើម្បីជៀសវាងពីការឆ្លងមេរោគរលាកថ្លើមប្រភេទ A ប៉ាម៉ាក់ត្រូវយកចិត្តទុកដាក់ចំពោះអនាម័យខ្លួនប្រាណកូនឲ្យបានខ្ជាប់ខ្ជួន ដូចជាលាងសម្អាតដៃឲ្យកូនជាប្រចាំ ញ៉ាំតែអាហារ និងទឹកស្អាត ព្រមទាំងចាក់វ៉ាក់សាំងបង្ការឲ្យកូនផងដែរ។
ចំណុចសំខាន់
រោគសញ្ញានៃជំងឺរលាកថ្លើម A
កុមារភាគច្រើនដែលមានអាយុ៦ឆ្នាំ ឬតិចជាងនេះ មិនបង្ហាញរោគសញ្ញាណាមួយឡើយ។ នេះមានន័យថា ក្មេងអាចផ្ទុកជំងឺរលាកថ្លើមប្រភេទ A ដោយមិនដឹងខ្លួន ហើយនឹងចម្លងទៅក្មេងដទៃទៀតបានយ៉ាងងាយ។
ជាទូទៅ រោគសញ្ញាអាចលេចឡើងក្នុងរយៈពេលប្រហែល២ ទៅ៦សប្តាហ៍ ក្រោយពេលឆ្លងមេរោគ។ កុមារអាចមានរោគសញ្ញាដូចជា៖
- ស្បែក និងភ្នែកឡើងពណ៌លឿង
- អស់កម្លាំង
- រាករូស
- ក្តៅខ្លួន
- លាមកស
- ឈឺពោះ
- និងក្តៅខ្លួនជាដើម។
អត្ថបទគួរអាន៖
- ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា
- គួរដឹង! កំហុស ៣ យ៉ាងម៉ាក់ប៉ាអាចធ្វើពេលកូនក្តៅខ្លួន
- ឃើញសញ្ញាទាំងនេះ អាចថាអូនៗកំពុងមានបញ្ហាប្រព័ន្ធរំលាយអាហារហើយ
- សារធាតុ Gluten ជាអ្វី? ហេតុអ្វីកុមារមួយចំនួនគួរចៀសវាង?
- អាហារល្អសម្រាប់សុខភាពក្រពះ–ពោះវៀនកូន ម៉ាក់ៗគួរជ្រើសរើស
- កូនកើតជំងឺពងបែកមាត់ដៃជើងគួរថែទាំម៉េច?
[embed-health-tool-vaccination-tool]