backup og meta

អូនតូចកើតជំងឺរលាកខួរក្បាល ច្រើនបង្កឡើងដោយមេរោគ ៣ ក្រុមនេះ

អូនតូចកើតជំងឺរលាកខួរក្បាល ច្រើនបង្កឡើងដោយមេរោគ ៣ ក្រុមនេះ

នៅ​ជុំ​វិញ​ខ្លួន​យើង ពោរ​ពេញ​ទៅ​ដោយ​មេរោគ​ជា​ច្រើន​រាប់​មិន​អស់​ដែល​យើង​មើល​នឹង​ភ្នែក​ទទេ​មិន​ឃើញ។ មេរោគ​ទាំង​នោះ​ជា​ហេតុ​ធ្វើ​ឲ្យ​ឆ្លង​ជំងឺ ហើយ​អ្នក​ដែល​ងាយ​ឆ្លង​ជាង​គេ​នោះ គឺ​ទារក និង​អា​អូន​តូចៗ ដែល​បណ្ដាល​ឲ្យ​កើត​ជា​ជំងឺ​ធ្ងន់​ស្រាល​ផ្សេងៗ ដូច​ជា ក្ដៅ​ខ្លួន ផ្ដាសាយ ឬ​ក៏​អូនតូចកើតជំងឺ​រលាក​ខួរ​ក្បាល​តែម្ដងក៏មាន។

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ដូច​ម្ដេច​ដែល​ហៅ​ថា រលាក​ខួរ​ក្បាល?

តាម​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​ផ្នែក​ជំងឺ​កុមារ សញ្ញាប័ត្រ​ពី​បារាំង បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា ពាក្យ​ថា​ជំងឺ​រលាក​ខួរ​ក្បាល​មាន​ន័យ​ថា ជា​ការ​រលាក​នៃ​សាច់​ខួរ​ក្បាល​របស់​យើង​ដែល​បង្ក​ឡើង​ដោយ​មេរោគ។ ដូច​ដែល​យើង​ដឹង​ស្រាប់​ហើយ​ថា មេរោគ​មាន​ច្រើន​ប្រភេទ​ណាស់ យើង​មិន​អាច​រាប់​វា​អស់​ទេ ក៏​ប៉ុន្តែ​មេរោគ​ដែល​បង្ក​ជំងឺ​រលាក​ខួរក្បាល​ត្រូវ​បាន​ចែក​ចេញ​ជា ​៣​ ក្រុម​គឺ៖

ទី១- បាក់តេរី

ទី២- វីរុស

ទី៣- ពពួក​ផ្សិត។

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

លោក​ស្រី​បន្ត​ថា ជា​ទូទៅ អា​អូន​ដែល​កើត​ជំងឺ​រលាក​ខួរ​ក្បាល​ភាគ​ច្រើន​បង្ក​ឡើង​ដោយ​ពពួក​វីរុស បន្ទាប់​មក​ក្រុម​បាក់តេរី តាម​ពី​ក្រោយ​ដោយ​ពពួក​ផ្សិត។ ចំពោះ​ការ​កើត​រលាក​ខួរ​ក្បាល​ដែល​បង្ក​ឡើង​ដោយ​ពពួក​ផ្សិត គឺ​កើត​ទៅ​លើ​ក្មេង​ដែល​មាន​សុខភាព​ខ្សោយ​ខ្លាំង​មែន​ទែន ជាពិសេស​ក្មេង​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​ដូច​ជា ជំងឺ​អេដស៍។ល។

វេជ្ជបណ្ឌិត​ឯក​ទេស​រោគ​កុមារ​រូប​នេះ ឲ្យ​ដឹង​ថា បើ​កូន​មាន​ជំងឺ​រលាក​ខួរ​ក្បាល ហើយ​ម៉ាក់​ប៉ា​យក​ទៅ​ពេទ្យ​ព្យាបាល​ទាន់​ពេល​វេលា និង​ត្រឹម​ត្រូវ អា​អូន​អាច​ជា​សះ​ស្បើយ​ត្រលប់​មក​សភាព​ធម្មតា​វិញ។ ប៉ុន្តែ ក្នុង​ករណី​ដែល​កូន​មិន​ទទួល​បាន​ព្យាបាល​ត្រឹម​ត្រូវ ឬ​មិន​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ទាន់​ពេល​វេលា​ទេ វា​នឹង​ផ្ដល់​ផល​ពិបាក​ធ្ងន់ធ្ងរ​ខ្លាំង​ដល់​កូន​នោះ​គឺ ពិការភាព។ នេះ​មាន​ន័យ​ថា មេរោគ​រលាក​ខួរក្បាល​ទៅ​បំផ្លាញ​កោសិកា​ផ្នែក​ណា​មួយ​នៃ​ខួរ​ក្បាល (ឧទាហរណ៍.បើ​ចំ​កន្លែង​និយាយ អា​អូន​អត់​អាច​និយាយ​បាន ឬ​បើ​ចំ​កន្លែង​បញ្ជា​ឲ្យ​អវយវៈ​កម្រើក អា​អូន​មិន​អាច​កម្រើក​ដៃ-ជើង​ជាដើម​បាន​ទេ)។ បើ​កាន់​តែ​ធ្ងន់ធ្ងរ​ទៀត​នោះ កូន​នឹង​ប្រឈម​ការ​បាត់​បង់​ជីវិត​តែម្ដង។

អូនតូចកើតជំងឺ​រលាក​ខួរ​ក្បាល​

អត្ថបទគួរអាន៖

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Encephalitis https://kidshealth.org/en/parents/encephalitis.html

Encephalitis in Childrenhttps://www.urmc.rochester.edu/encyclopedia/content.aspx?ContentTypeID=90&ContentID=P02600

Encephalitis in Childrenhttps://www.chop.edu/conditions-diseases/encephalitis-children

កំណែ​ប្រែបច្ចុប្បន្ន

28/07/2022

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នាង សុខុមដាលីញ៉ា


អត្ថបទពាក់ព័ន្ធ

ម៉ាក់ប៉ាគួរដឹង កត្តាទាំងនេះបណ្តាលឲ្យកូនតូចៗរលាកខួរក្បាល

នេះជាហេតុផលគួរចាក់វ៉ាក់សាំងអុតស្វាយឲ្យកូន ព្រោះបើកើតអាចឲ្យរលាកខួរក្បាល


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 28, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម