សុខភាពកូនក្មេងខុសពីយើងមនុស្សពេញវ័យដោយសារប្រព័ន្ធការពាររាងកាយក្មេងមិនទាន់រឹងមាំខ្លាំង ជាហេតុបណ្ដាលឲ្យអាអូនងាយកើតជំងឺតូចតាចដូច រលាកបំពង់ក ឬរលាកទងសួតជាដើម។ ពេលខ្លះ បើអាអូនមានជំងឺរលាកបំពង់ក ឬរលាកសួត អាចធ្វើឲ្យមេរោគចូលទៅដល់ក្នុងឈាម ហើយឡើងទៅដល់ស្រោមខួរក្បាល បណ្ដាលឲ្យរលាកស្រោមខួរក្បាលបាន។
- ជំងឺរលាកស្រោមខួរក្បាលដោយ Meningococcal អាចបង្កភាពធ្ងន់ធ្ងរ ហើយក៏អាចបង្កហានិភ័យសុខភាពយូរអង្វែងក្រោយព្យាបាលរួច។
- វាអាចឆ្លងបានតាមរយៈទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងយូរជាមួយនឹងទឹករម្អិលពីអ្នកឈឺ។
- រោគសញ្ញាជាច្រើនអាស្រ័យទៅលើភាពធ្ងន់ធ្ងររបស់វា ហើយទារក និងកុមារតូចមានរោគសញ្ញាខុសគ្នាពីក្មេងធំ និងមនុស្សពេញវ័យ។
- ជំងឺរលាកស្រោមខួរក្បាលប្រភេទនេះ ជម្រើសបង្ការដ៏ល្អបំផុតនោះគឺការចាក់ថ្នាំបង្ការដែលបានណែនាំដោយអង្គការសុខភាពពិភពលោក។