ទារក និងក្មេងតូចៗ ដែលចំណាយពេលច្រើនលើអេក្រង់ទូរសព្ទ ឬ iPad មានឱកាសខ្ពស់ប្រឈមនឹងការអភិវឌ្ឍយឺតយ៉ាវ នេះបើយោងតាមការសិក្សាថ្មីមួយ ដែលចេញផ្សាយដោយទស្សនាវដ្ដីសមាគមវេជ្ជសាស្ត្រអាមេរិកនៃពេទ្យកុមារ (JAMA)។ នៅក្នុងការសិក្សានេះដែរ មានកុមារចូលរួមចំនួន៧.០៩៧នាក់ ដែលមានក្មេងប្រុសចំនួន ៣.៦៧៤នាក់ (៥១.៨%) និងក្មេងស្រីចំនួន ៣.៤២៣នាក់ (៤៨.២%) ហើយអ្នកជំនាញផ្តោតទៅលើចំនួនម៉ោង ដែលក្មេងៗចំណាយទៅលើទូរស័ព្ទដៃ មើលទូរទស្សន៍ ឬប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកផ្សេងទៀត ជាមួយនឹងទំនាក់ទំនងរវាងការអភិវឌ្ឍនសមត្ថភាពផ្លូវកាយ និងផ្លូវចិត្ត។
ស្របពេលដែលកុមារភាគច្រើន មើលឧបករណ៍អេឡិចត្រូនិកតិចជាង២ម៉ោងក្នុងមួយថ្ងៃ កុមារចំនួន៤%ចំណាយពេលច្រើនជាង៤ម៉ោងក្នុងមួយថ្ងៃ ហើយទំនាក់ទំនងរវាងរយៈពេលមើលឧបករណ៍អេឡិចត្រូនិក និងការអភិវឌ្ឍយឺតយ៉ាវ កើតមានកាន់តែខ្ពស់ទៅលើក្មេងប្រភេទនេះ។
ការសិក្សាបានរកឃើញថា ត្រឹមអាយុ២ឆ្នាំ ទារកដែលចំណាយពេលរហូតដល់៤ម៉ោងក្នុងមួយថ្ងៃ នៅមុខអេក្រង់ទូរស័ព្ទ ឬ iPad ប្រឈមនឹងការអភិវឌ្ឍយឺតយ៉ាវផ្នែកទំនាក់ទំនង និងការដោះស្រាយបញ្ហាច្រើនជាងក្មេងធម្មតាចំនួន៣ដង ខណៈពេលកុមារដែលចំណាយ៤ម៉ោង ឬច្រើនជាងនេះ អាចប្រឈមនឹងបញ្ហាអភិវឌ្ឍន៍យឺតយ៉ាវរហូតដល់ ៥.៧៨ដង នៅពេលដែលក្មេងមានវ័យកាន់តែច្រើន។
លើសពីនេះ ជំនាញលើការបញ្ជារបស់រាងកាយក៏មានការអភិវឌ្ឍយឺតយ៉ាវចំនួន១.៧៤ដង ស្របពេលដែលជំនាញទំនាក់ទំនងក្នុងសង្គមថយចុះរហូតដល់២ដងផងដែរ។
[embed-health-tool-child-growth-chart]
ជាមួយគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវបានគូសបញ្ជាក់ថា ការអភិវឌ្ឍយឺតយ៉ាវនេះ មិនមែនបណ្តាលមកពីការមើលឧបករណ៍អេឡិចត្រូនិកនោះទេ ប៉ុន្តែដោយសារតែទារកខកខានក្នុងការទំនាក់ទំនងជាមួយនឹងប៉ាម៉ាក់ ក៏ដូចជាអ្នកផ្សេងទៀត។
អត្ថបទគួរអាន៖
- ក្មេងកើតអូទីស្សឹមអាចព្យាបាលជាទេ?
- អូទីស្សឹម អាចជាមូលហេតុធ្វើឲ្យខ្លាញ់ល្អក្នុងឈាម HDL ធ្លាក់ចុះទាប
- អាហារស្រីៗពពោះគួរញ៉ាំ និងមិនគួរញ៉ាំ ការពារកូនកុំឲ្យកើតមកមានបញ្ហាអូទីស្សឹម
- តិចនិកសាមញ្ញ អាចជួយក្មេងៗរើបម្រះពីជំងឺអូទីស្សឹមបាន
- ពិតទេ ក្មេងៗមើលទូរស័ព្ទយូរ អាចកើតអូទីស្សឹម?
- បើកូនកើតអូទីស្សឹម គួរយកទៅព្យាបាលនៅពេទ្យណា?