backup og meta

កូនញុំាជាតិផ្អែមច្រើន អាចប៉ះពាល់សុខភាពក្រពះពោះវៀនពេលធំឡើង

កូនញុំាជាតិផ្អែមច្រើន អាចប៉ះពាល់សុខភាពក្រពះពោះវៀនពេលធំឡើង

ក្មេងៗចូលចិត្តញុំាអាហារមានជាតិផ្អែមៗដូចជា ស្ករគ្រាប់ ដូណាត់ ទឹកក្រូចជាដើមណាស់​ព្រោះពួក​គេ​គិត​ថា​​ឆ្ងាញ់ ប៉ុន្តែតាមការសិក្សាបានឱ្យដឹងថា អាហារទាំងនេះអាចប៉ះពាល់ដល់សុខភាព​ក្រពះពោះវៀន​ក្មេង​នៅពេល​ធំឡើង​ទៀត​ផង​។ តើអាហារ​ទាំងនេះប៉ះពាល់ដល់សុខភាពក្រពះពោះវៀនក្មេងបែបណាខ្លះ? ហើយម៉ាក់ប៉ាគួរធ្វើម៉េចដើម្បីស្តារសុខភាពប្រព័ន្ធរំលាយអាហារកូន​ឱ្យល្អឡើងវិញ?

ការញុំាជាតិស្ករកែច្នៃច្រើនដែលមានក្នុងអាហារដូចជា ស្ករសម្លី នំខេក បង្អែម ភេជ្ជៈផ្អែមៗ និង​ការ៉េម​ជា​ដើម​ អាច​ធ្វើឱ្យបាត់បង់តុល្យភាពបាក់តេរីល្អៗនៅក្នុងពោះវៀន ព្រោះជាតិស្ករជំរុញឱ្យបាក់តេរីអាក្រក់​នៅក្នុងពោះវៀន​លូតលាស់ ​និងកើនឡើង។

តាមការសិក្សារបស់សាកលវិទ្យាល័យ California-Riverside បានឱ្យដឹង​ថា ការញ៉ាំជាតិផ្អែមច្រើន​ពី​ក្មេងអាចផ្លាស់ប្តូរតុល្យភាពបាក់តេរីល្អ និងអាក្រក់ក្នុងពោះវៀនកូនជាអចិន្ត្រៃយ៍ ព្រោះបាក់តេរី​ក្នុង​ពោះវៀន​ក្មេងដុះលូតលាស់ពេញលេញនៅពេលកុមារអាយុ ៥ ឆ្នាំ។

ម្យ៉ាងទៀតការញុំាជាតិស្ករច្រើនបង្កឱ្យមានការរលាកក្នុងខ្លួន និងក្នុងពោះវៀន ហើយយូរៗ​ទៅ​កូន​នឹង​មានជំងឺអូតូអ៊ីម្ញូន (ជំងឺប្រព័ន្ធភាពសុំាវាយប្រហារខ្លួនឯង) ដែលបង្កឱ្យមានបញ្ហាស្បែក ឬ​អាលែក​ហ្ស៊ី

[embed-health-tool-due-date]

១. ផលប៉ះពាល់នៃការកើនឡើងបាក់តេរីអាក្រក់ក្នុងពោះវៀនកូន

ក្រពះពោះវៀនមានសុខភាពល្អគឺមានតុល្យភាពរវាងបាក់តេរីល្អ (៨០%) និងអាក្រក់នៅក្នុងពោះវៀន (២០%)។ ការកើនឡើងនៃបាក់តេរីអាក្រក់ក្នុងពោះវៀនបង្កឱ្យកូន៖

ខ្វះសារធាតុចិញ្ចឹម៖ ខ្វះបាក់តេរីល្អៗដើម្បីបំបែក និងស្រូបយកសារធាតុចិញ្ចឹម​ពីចំណី អាហារ​ទៅចិញ្ចឹមរាងកាយ

ងាយឈឺ៖ ប្រព័ន្ធភាពសុំាកូនចុះខ្សោយ ព្រោះកង្វះបាក់តេរីល្អៗដើម្បីប្រយុទ្ធប្រឆាំង​នឹង​បាក់តេរី ឬវីរុសអាក្រក់ពីខាងក្រៅ

មានសុខភាពផ្លូវចិត្តមិនល្អ៖ ពេលបាក់តេរីល្អៗក្នុងពោះវៀនថយចុះ ការផលិតអ័រម៉ូន serotonin (អ័រម៉ូនធ្វើឱ្យអារម្មណ៍ល្អ) ក៏ថយចុះដែលប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាល

ទល់លាមក៖ ខ្វះបាក់តេរីល្អៗក្នុងការជួយពោះវៀន​បញ្ចេញកាកសំណល់​អាហារ​ពី​រាងកាយ

ទល់លាមក

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

២. តិចនិចស្តារសុខភាពក្រពះពោះវៀនកូន

ម៉ាក់ប៉ាអាចស្តារសុខភាពក្រពះពោះវៀនកូនតាមរយៈការបង្កើនបាក់តេរីល្អៗក្នុងពោះវៀនកូនដោយឱ្យកូន៖

– កាត់បន្ថយការញុំាអាហារមានជាតិផ្អែម

– ញុំាអាហារសម្បូរបាក់តេរីល្អៗ (Probiotics) ដូចជា ទឹកដោះគោជូរ គីមឈី ជ្រក់។ល។ ដើម្បី​បង្កើន​បាក់តេ​រី​ល្អៗ​នៅក្នុងពោះរៀន

– ញុំាបន្លែ និងផ្លែឈើស្រស់ឱ្យបានច្រើនព្រោះ​សម្បូរជាតិសរសៃ (Prebiotics) ដើម្បីជំនួយ​ដល់​ការ​លូតលាស់​បាក់តេរីល្អៗនៅក្នុងពោះរៀន

ដើម្បីស្តារ និងថែទាំសុខភាពក្រពះពោះវៀនកូន ម៉ាក់ប៉ាក៏អាចជ្រើសរើស​ឱ្យកូនញុំាទឹកដោះគោម្សៅ​ដែល​មានសារធាតុ SYNBIOTICS ដែលជាការសំយោគរវាងបាក់តេរីល្អៗ (Probiotics) ជាមួយ​នឹង​អាហារ​ជំនួយបាក់តេរីល្អៗ (Prebiotics) បានដែរ។

អត្ថបទគួរអាន៖

ចំណុចសំខាន់

– ផលប៉ះពាល់នៃការញុំាជាតិស្ករកែច្នៃច្រើនពីក្មេង៖
  • ជំរុញការលូតលាស់បាក់តេរីអាក្រក់​នៅក្នុងពោះវៀន
  • ផ្លាស់ប្តូរតុល្យភាពបាក់តេរីល្អ និងអាក្រក់ក្នុងពោះវៀនកូនជាអចិន្ត្រៃយ៍
  • បង្កឱ្យក្មេងមានការរលាកក្នុងពោះវៀន និង​មានជំងឺអូតូអ៊ីម្ញូន
– ការកើនឡើងនៃបាក់តេរីអាក្រក់ក្នុងពោះវៀនបង្កឱ្យកូន៖
  • ខ្វះសារធាតុចិញ្ចឹម
  • ងាយឈឺ
  • មានសុខភាពផ្លូវចិត្តមិនល្អ
  • ទល់លាមក
– ម៉ាក់ប៉ាអាចស្តារសុខភាពក្រពះពោះវៀនកូនដោយឱ្យកូន៖
  • កាត់បន្ថយការញុំាអាហារមានជាតិផ្អែម
  • ញុំាអាហារសម្បូរបាក់តេរីល្អៗ (Probiotics)
  • ញុំាអាហារ​សម្បូរជាតិសរសៃ (Prebiotics)
  • ឬឱ្យកូនញុំាទឹក​ដោះ​គោម្សៅដែលមានសារធាតុ SYNBIOTICS (Probiotics + Prebiotics)

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Too much fat and sugar as a child may affect your gut health for life
https://www.studyfinds.org/fat-sugar-affect-children-for-life/

3 Ways Sugar & Artificial Sweeteners Affect Gut Health
https://explore.globalhealing.com/3-ways-sugar-and-artificial-sweeteners-affect-gut-health/

The community of bacteria living in your body have a bigger impact than you may realize — from your mood to your heart health.
https://www.the-well.com/editorial/6-ways-out-balance-gut-affects-your-well-being

កំណែ​ប្រែបច្ចុប្បន្ន

03/08/2022

អត្ថបទ​ដោយ សុខ វណ្ណ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ក្រពះពោះវៀនកូនមិនល្អ ជះឥទ្ធិពលដល់ការលូតលាស់ខួរក្បាល?

បាក់តេរីក្នុងមាត់ធ្មេញកូនច្រើន អាចប៉ះពាល់ដល់សុខភាពក្រពះពោះវៀន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Aug 03, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម