backup og meta

ពេលកូនក្ដៅខ្លួនម៉េចបានសុលតាមគូទឆាប់ត្រជាក់ជាងថ្នាំលេប?

ពេលកូនក្ដៅខ្លួនម៉េចបានសុលតាមគូទឆាប់ត្រជាក់ជាងថ្នាំលេប?

ម៉ាក់​ៗ​មួយ​ចំនួន​និយាយ​ថា ពេល​ក្ដៅ​ខ្លួន​ការ​លេប​ថ្នាំ​បញ្ចុះ​កម្ដៅ​មិន​សូវ​មាន​ប្រសិទ្ធភាព​ដូច​ការ​សុល​តាម​គូទ​ឡើយ។ រហូត​មាន​ម៉ាក់​ខ្លះ​ឲ្យ​តែ​កូន​ក្ដៅ​ខ្លួន ដឹង​តែ​ជ្រើសរើស​វិធី​សុល​តែ​ម្ដង ដោយ​មិន​​លេប​ថ្នាំឡើយ។

បញ្ហា​នេះ​អ្នកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ Singapore Medical Center បាន​ឲ្យ​ដឹង​ថា​រវាង​ថ្នាំ​សុល និង​លេប​គឺ​ប្រសិទ្ធភាព​បញ្ចុះ​កម្ដៅ​បាន​ដូចគ្នា ឲ្យតែ​ចំណុះ​ស្មើគ្នា។ មួយ​វិញ​ទៀត​ការ​ឲ្យ​កូន​លេប​ថ្នាំ​មិន​ត្រឹមត្រូវ​តាម​បរិមាណ ពេលវេលា ទើប​ជា​ហេតុ​នាំឲ្យ​កម្ដៅ​មិន​ថមថយ​ឆាប់។

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

ថ្នាំសុល

វេជ្ជបណ្ឌិត​ឯកទេស​កុមារ​រូប​នោះ​បន្ត​ទៀត​ថា ថ្នាំ​សុល និង​លេប​ខុស​គ្នា​ត្រង់​ផ្លូវ​ចូល ទើប​នាំឲ្យ​សុល​អាច​ត្រជាក់​លឿន​ជាង។ ខាងក្រោមជា​ការ​បកស្រាយរបស់វេជ្ជបណ្ឌិត គុជ ឆោមដាលីន៖

– ការ​លេប​ថ្នាំ​ចូល​ពី​មាត់​តាម​បំពង់​អាហារ ចូល​ក្រពះ ពោះវៀន​ធំ​ទើប​ដល់ ពោះវៀន​តូច ទម្រាំ​តែ​ស្រូប​ចូល​សព្វ​រាងកាយ​មាន​រយៈ​ពេល​យូរ។

– ចំណែក​ការ​សុល​វិញ គ្រាន់តែ​ដាក់​តាម​គូទ វា​ឆាប់​ទៅ​ដល់​ពោះវៀន ឆាប់​សាយភាយ ដូចនេះ​ហើយ​យើង​នឹង​ឃើញ​ប្រសិទ្ធភាព​ស្ដែង​បន្ទាប់ពី​សុល​រួច​រយៈពេល​ខ្លី។

ជា​ចុងក្រោយ​អ្នកស្រី​វេជ្ជបណ្ឌិត​បាន​ណែនាំ​ថា បើ​ទោះ​ជា​កូន​លេប​ថ្នាំ​មិន​ត្រជាក់ ហើយ​ចង់​សុល​បន្ថែម ត្រូវ​រង់ចាំ​រយៈ​យ៉ាងហោចណាស់ ៤ ម៉ោងសិន​ដែរ។ មួយ​វិញ​ទៀត​បើ​កូន​ក្ដៅ​ខ្លួន​ខ្លាច​ឈាន​ដល់​ប្រកាច់ ម៉ាក់ប៉ា​ត្រូវ​ដោះ​សម្លៀកបំពាក់​កូន​ចេញ និង​យក​កូន​កន្សែង​ជ្រលក់​ទឹក រួច​ពូត​ឲ្យ​ស្រស់​ទឹក មក​ជូត​ខ្លួន​កូន​តាម​កន្លែង​មួយ​ចំនួន​ដូចជា​ក្លៀក ក ដៃ​ជើង ឬ​តាម​គន្លាក់​ដៃ​ជើង។

ទោះ​យ៉ាង​ណា​ក៏​ដោយ ការ​ប្រើ​ថ្នាំ​សុល​ចំពោះ​ទារក ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​បន្តិច អាច​នឹង​មាន​ការ​ឈឺចាប់ ដាច់​រលាត់​ផ្លូវ​លាមកក្មេង បើ​យើង​សុលមិន​ប្រុង​ប្រយ័ត្ន ឬ​មិន​បាន​ត្រឹមត្រូវ។

គួរស្វែងយល់៖

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

05/07/2022

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ក្មេងកម្ដៅខ្លួនចាប់ពីប៉ុន្មានទៅ ទើបហៅថាក្ដៅខ្លួន?

គ្រាន់តែងូតទឹកឲ្យកូនពេលក្ដៅខ្លួន ទឹកចូលសួត​មែនអត់?


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Try Ravi · កែ Jul 05, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម