បញ្ហាពិបាកនៅក្នុងការអាន គឺជាការអសមត្ថភាពមួយនៃការរៀនសូត្រ ដែលជះឥទ្ធិពលដល់ភាសា ការនិយាយ និងការសរសេររបស់ក្មេង។ អសមត្ថភាពនេះ នឹងធ្វើឲ្យកុមារមានការពិបាកក្នុងការយល់ពាក្យ និងលេខមួយចំនួន ហើយក៏អាចកើតឡើងចំពោះមនុស្សគ្រប់រូបផងដែរ។ យ៉ាងណាមិញ បញ្ហានេះ បានក្លាយជាកត្តាប្រឈមមួយរបស់ក្មេង នៅអំឡុងពេលរៀនសូត្រ និងលូតលាស់របស់ពួកគេ។
បញ្ហាពិបាកនៅក្នុងការអាន មិនមែនជាជំងឺនោះទេ ហើយក៏មិនមានអ្វីត្រូវខ្មាសអៀននោះដែរ ពីព្រោះវាគ្រាន់តែការជាអសមត្ថភាពមួយ ដែលមិនប៉ះពាល់ដល់បញ្ញា សមត្ថភាពរៀនសូត្រ និងបញ្ហាផ្លូវចិត្តរបស់កុមារឡើយ។ ជាក់ស្ដែង ប៉ាម៉ាក់អាចនឹងមានការភ្ញាក់ផ្អើលដែលដឹងថា ក្មេងដែលមានបញ្ហាពិបាកនៅក្នុងការអាន ឬDyslexia មានភាពរឹងមាំខាងការសិក្សា និងមានភាពឆ្លាតវៃជាងកុមារដទៃទៀត។ សញ្ញាទូទៅទាំង៥នេះ អាចបង្ហាញថាកូនៗមានបញ្ហាពិបាកនៅក្នុងការអាន ដែលប៉ាម៉ាក់អាចស្វែងយល់ដោយខ្លួនឯងបាន។
កុមារភាគច្រើន ដែលមានបញ្ហាពិបាកនៅក្នុងការអាន គឺមានផលវិបាកក្នុងការយល់ច្បាស់អំពីភាសា អក្សរ អក្ខរក្រម និងពាក្យ។ ពួកគេច្រើនតែអានអក្សរយឺតៗ និងខុសច្រើន បើប្រៀបធៀបទៅនឹងក្មេងដទៃទៀត។ ដូច្នេះហើយ ពួកគេអាចមានអារម្មណ៍ខ្មាសអៀនក្នុងការអាននៅចំពោះមុខអ្នកដទៃ។
២. ពិបាករឿងគិតលេខ
ជាមួយគ្នានេះដែរ ក្មេងដែលមានបញ្ហាពិបាកនៅក្នុងការអាន ក៏ជួបប្រទះផលវិបាកនៅក្នុងការរៀនគណិតវិទ្យាផងដែរ ដោយសារតែពួកគេពិបាកនៅក្នុងការបូក ដក និងការគណនាលំហាត់ធំៗដទៃទៀត។ បន្ថែមពីនេះ ការចងចាំថ្ងៃ ពណ៌ និងខែ ក៏មិនមែនជារឿងងាយស្រួលនោះដែរ។
៣. សរសេរអក្សរមិនស្អាត
ជារឿយៗ ក្មេងដែលមានបញ្ហាពិបាកនៅក្នុងការអាន ក៏ជួបប្រទះឧបសគ្គក្នុងការសរសេរអក្សរផងដែរ។ ហេតុនេះហើយ ប៉ាម៉ាក់គប្បីយកចិត្តទុកដាក់មើលការកាន់ប៊ិច ឬខ្មៅដៃនៅពេលដែលក្មេងសរសេរអក្សរលើក្រដាសសៀវភៅ។ លើសពីនេះ ពួកគេក៏មានការពិបាកនៅក្នុងការយល់អំពីវេយ្យាករណ៍ និងវណ្ណយុត្តថែមទៀតផង។

៤. មិនអាចធ្វើតាមការណែនាំច្រើន
ជាទូទៅ ក្មេងទាំងនេះមិនមានសមត្ថភាពធ្វើកិច្ចការច្រើន ឬការណែនាំបន្តបន្ទាប់ ក្នុងពេលតែមួយនោះទេ។ កត្តានេះ គឺដោយសារតែជំនាញយល់ដឹងរបស់ពួកគេនៅមានភាពយឺតយ៉ាវ និងត្រូវការពេលវេលា ដើម្បីយល់ និងអនុវត្តទៅតាមការណែនាំទាំងនោះ។ មួយវិញទៀត ពួកគេថែមទាំងអាចច្រឡំរវាងទិសដៅខាងឆ្វេង និងខាងស្ដាំថែមទៀតផង។
អត្ថបទគួរអាន៖
៥. ត្រូវការពេលពេលវេលាក្នុងការអភិវឌ្ឍលើការនិយាយស្តី
ក្មេងដែលមានបញ្ហាពិបាកនៅក្នុងការអាន អាចត្រូវការពេលវេលាដើម្បីរៀននិយាយ ពីព្រោះដំណើរការនៃការរៀនសូត្រ និងការនិយាយស្តីរបស់ពួកគេមានភាពយឺតយ៉ាវ ហើយការចាប់ពាក្យពេចន៍ ភាសា ក៏ដូចជាវេយ្យាករណ៍ថ្មីៗ ក៏មិនមានជារឿងងាយស្រួលសម្រាប់ពួកគេនោះដែរ។
ចំណុចសំខាន់
សញ្ញាទូទៅទាំង៥នេះ អាចបង្ហាញថាកូនៗមានបញ្ហាពិបាកនៅក្នុងការអាន ដែលប៉ាម៉ាក់អាចស្វែងយល់ដោយខ្លួនឯងបាន៖
១. ពិបាកក្នុងការអាន
២. ពិបាករឿងគិតលេខ
៣. សរសេរអក្សរមិនស្អាត
៤. មិនអាចធ្វើតាមការណែនាំច្រើន
៥. ត្រូវការពេលវេលាក្នុងការអភិវឌ្ឍលើការនិយាយស្តី