ជំងឺលើសឈាម ឬសម្ពាធឈាមខ្ពស់ មិនត្រឹមតែកើតលើមនុស្សពេញវ័យប៉ុណ្ណោះទេ សូម្បីតែកុមារក៏ប្រឈមនឹងជំងឺនេះដែរ។ ជាក់ស្ដែង ជំងឺលើសឈាមកើតលើកុមារ បណ្ដាលមកពីកត្តាបែបបទរស់នៅមួយចំនួនដូចជាលើសទម្ងន់ ស្រូបយកសារធាតុចិញ្ចឹមមិនគ្រប់គ្រាន់ ឬកង្វះការធ្វើលំហាត់ប្រាណ។
មូលហេតុបង្ក និងកត្តាហានិភ័យនៃជំងឺលើសឈាមកើតលើកុមារ
យោងតាមលោកវេជ្ជបណ្ឌិត Sudhir, U គ្រូពេទ្យផ្នែកពិគ្រោះជំងឺ រោគកុមារ និងទារកនៃមន្ទីរពេទ្យ Motherhood ប្រទេសឥណ្ឌា បានឲ្យដឹងថា ជំងឺលើសឈាមកើតលើកុមារ ច្រើនតែមានពាក់ព័ន្ធនឹងបញ្ហាសុខភាពផ្សេងទៀតដូចជាខូចបេះដូង ផលវិបាកតម្រងនោម វិបត្តិអ័រម៉ូន ឬបញ្ហាហ្សែន។ កត្តាផ្សេងទៀត រួមមានរបបអាហារមិនត្រឹមត្រូវ ធាត់ជ្រុល កម្រិតកូលេស្តេរ៉ុលខ្ពស់ ឬកង្វះលំហាត់ប្រាណ។ បន្ថែមពីនេះ លោកវេជ្ជបណ្ឌិតក៏បានបញ្ជាក់ពីមូលហេតុនៃជំងឺលើសឈាមលើកុមារដែលកើតឡើងដោយមិនដឹងមូលហេតុ និងកើតឡើងដោយសារជំងឺ ។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ជំងឺលើសឈាមលើកុមារកើតឡើងដោយមិនដឹងមូលហេតុ
- ធាត់ជ្រុល
- មានប្រវត្តិគ្រួសារកើតជំងឺលើសឈាម
- មានជំងឺទឹកនោមផ្អែមប្រភេទ២ ឬកម្រិតជាតិស្ករក្នុងឈាមអតុល្យភាព
- កម្រិតកូលេស្តេរ៉ូលខ្ពស់នៅក្នុងរាងកាយ
- ញ៉ាំប្រៃខ្លាំង
ជំងឺលើសឈាមលើកុមារដែលកើតឡើងដោយជំងឺ
- មានជំងឺតម្រងនោមរ៉ាំរ៉ៃ
- បញ្ហាបេះដូង
- បញ្ហាក្រពេញទីរ៉ូអ៊ុត
- វិបត្តិដំណេក
- ប្រើប្រាស់ថ្នាំជាក់លាក់មួយចំនួន
[embed-health-tool-child-growth-chart]
ការផ្លាស់ប្ដូរបែបបទរស់នៅ ដើម្បីគ្រប់គ្រងសម្ពាធឈាមរបស់កុមារ
ថ្វីត្បិតតែជំងឺលើសឈាមកើតឡើងជាទូទៅក៏ពិតមែន ប៉ុន្តែប៉ាម៉ាក់ក៏អាចគ្រប់គ្រងជំងឺនេះ តាមរយៈការផ្លាស់ប្ដូរបែបបទរស់នៅមួយចំនួនរបស់កូន ដែលរួមមាន៖
- បញ្ចូលរបបអាហារល្អៗ រួមមានបន្លែ ផ្លែឈើ សាច់គ្មានខ្លាញ់ ត្រី និងពពួកគ្រាប់ធញ្ញជាតិ
- ជំរុញឲ្យកូនធ្វើលំហាត់ប្រាណជាទៀងទាត់
- ជៀសវាងអាហារប្រៃ
- ណែនាំកូនឲ្យគេងគ្រប់គ្រាន់។
អត្ថបទគួរអាន៖
- ៥ តិចនិក ម៉ាក់ប៉ាលែងល្វីងមុខ ពេលអាអូនចាប់ផ្ដើមក្បាលខូច
- កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ
- ប៉ុន្មានហេតុផលនេះ ប៉ាម៉ាក់ល្មមឈប់ដាក់ទណ្ឌកម្មកូនទៀតទៅ
- ម៉ាក់ប៉ាមករៀនតិចនិកទប់ស្កាត់ កូនៗឈ្លោះគ្នាជាមួយបងប្អូន
- មិនចង់ឲ្យកូនធំឡើងកោងកាច ម៉ាក់ប៉ាកុំធ្វើរឿងទាំងនេះនៅមុខកូន
- បើមិនចង់ឲ្យក្លាយជាក្មេងទម្រើស សាកប៉ុន្មានរបៀបនេះ