រោគសញ្ញាទូទៅ

រោគសញ្ញាទូទៅ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី រោគសញ្ញានានា ដែល​សង្ស័យ ឬ​គួរ​ឲ្យ​បារម្ភ

ចំណេះដឹងទូទៅ

រោគសញ្ញាទូទៅ

គួរអនាម័យឲ្យ​កូនតូចៗបែបណា កុំឲ្យកូនតូចងាយឆ្លងជំងឺគ្រុនពោះវៀន?

ជំងឺ​គ្រុន​ពោះវៀន​ បង្ក​ឡើង​ដោយ​បាក់តេរី​ម្យ៉ាង​ឈ្មោះ​ថា Salmonella typhi ហើយ​ការ​បង្ករោគ​ចម្បង​នោះ​តាមរយៈ​ចំណី​អាហារ បរិភោគ​ទឹក​មិន​ស្អាត​ ការលាង​សម្អាត​ដៃ​មិន​ស្អាត​ក្រោយ​បន្ទោរបង់​ ឬ​នៅ​ពេល​ចាប់កាន់ចំណីអាហារ។ នៅ​ពេល​ដែល​បាក់តេរី​ឆ្លង​ចូល​ទៅ​ក្នុង​រាងកាយ​ក្មេង​​ វា​នឹង​រាលដាល​ទៅ​ដល់​ចរន្ត​ឈាម។ ជំងឺ​គ្រុន​ពោះវៀន អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​កូន​តូច​បាន​ បើ​ប៉ា​ម៉ាក់​មិន​ប្រយ័ត្ន! ​ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! រោគសញ្ញា និង​សញ្ញា​នៃ​ជំងឺ​គ្រុន​ពោះវៀន ជា​ទូទៅ ជំងឺ​គ្រុន​ពោះវៀន​អាច​កើត​ឡើង​​ភ្លាម​ៗ ឬ​បន្តិច​ម្តង​ៗ​ក្នុង​រយៈពេល​ពីរ​បី​សប្តាហ៍។ ជំងឺ​នេះ អាច​បណ្តាល​ឲ្យ​ក្មេង​ក្តៅ​ខ្លួន ឈឺ​ពោះ និង​ឈឺចាប់​រយៈពេល​មួយ​ ឬ​ពីរ​សប្តាហ៍​ក្រោយ​ឆ្លង​បាក់តេរី។ ក្នុង​ករណី​ដែល​មិន​ធ្វើ​ការ​ព្យាបាល​ទេ​នោះ អា​អូន​អាច​នឹង​ស្រក​ទម្ងន់​ ហើម​ពោះ ឬ​ឡើង​ស្នាម​ក្រហម​នៅ​ទ្រូង​ផ្នែក​ខាង​ក្រោម​ ឬ​ពោះ​ផ្នែក​ខាង​លើ។ ជំងឺ​គ្រុន​ពោះវៀន​អាច​បន្ត​រហូត​ដល់​មួយ​ខែ ឬ​ច្រើន​ខែ ឬ​អាច​គ្រោះថ្នាក់​ដល់​អាយុជីវិត​ថែម​ទៀងផង។ អត្ថបទគួរអាន៖ ក្ដៅខ្លួន បូកសញ្ញារួមផ្សំទាំងនេះទៀត កូនអាចគ្រុនឈាមធ្ងន់ ប្រញាប់រកពេទ្យ ជំងឺ៥ មុខនេះ ងាយកើតលើកូនៗជាងគេក្នុងខែភ្លៀង មូលហេតុ ៤យ៉ាង ក្មេងកើតគ្រុនឈាមទៅជាធ្ងន់ធ្ងរ អាចស្លាប់ វិធីបែងចែកស្នាមអុជក្រហមដោយមូសខាំ និងស្នាមគ្រុនឈាម ចូលចិត្តឲ្យអាអូនតូចៗលេងជាមួយសត្វចិញ្ចឹម ប្រយ័ត្នជួបបញ្ហានេះ ចេះតែថែមថ្នាំត្រជាក់ពេលកូនក្ដៅខ្លួនព្រោះគ្រុនឈាម ប្រយ័ត្នពុលថ្លើមកូន ​​គួរអនាម័យបែបណាកុំឲ្យ​កូនតូចៗងាយឆ្លងជំងឺ? ដើម្បី​កុំ​ឲ្យ​អា​អូន​ងាយ​ឆ្លង​ជំងឺ​គ្រុន​ពោះវៀន​នេះ ប៉ា​ម៉ាក់​គួរ​ណែនាំ​ឲ្យ​កូន​លាងសម្អាត​ដៃ​ជាប់​ជា​ប្រចាំ ញ៉ាំ​ទឹក​ស្អាត​ដាំ​ពុះ ចំណី​អាហារ​គួរ​រក្សា​ទុក​ឲ្យ​បាន​ល្អ បន្លែ​ឆៅ​គួរ​លាង​ឲ្យ​ស្អាត […]

ស្វែងរក រោគសញ្ញាទូទៅ

រោគសញ្ញាទូទៅ

ជំងឺទាំង ៤ឧស្សាហ៍កើតលើកុមារ ប៉ាម៉ាក់គួរដោះស្រាយបែបណា?

ជា​ទូទៅ ទារក​ និង​កុមារ​ឧស្សាហ៍​ឈឺ​ណាស់​ ដោយ​សារ​ប្រព័ន្ធ​ភាព​ស៊ាំ​កូន​នៅ​ទន់ខ្សោយ ហើយ​មេរោគ​ងាយ​ឆ្លង​ចូល​ក្នុង​រាងកាយ។ ដូច្នេះ​ហើយ ប្រការ​សំខាន់​ ប៉ា​ម៉ាក់​គួរ​យល់​ដឹង​អំពី​​​ប្រភេទ​ជំងឺ​​ឧស្សាហ៍​កើត​លើ​ទារក​ និង​កុមារ​ ក៏​ដូចជា​វិធីសាស្ត្រ​ព្យាបាល​នៅ​ផ្ទះ​ដែល​អាច​អនុវត្ត​បាន​ និង​ត្រូវ​បាន​​​ទទួល​ស្គាល់​ដោយ​ក្រុម​គ្រូពេទ្យ​ជំនាញ។ ខាង​ក្រោម​នេះ ជា​ជំងឺ​ឧស្សាហ៍​កើត និង​វិធីសាស្ត្រ​ព្យាបាល​ដែល​សមស្រប។ ១. ជំងឺ​ផ្ដាសាយ តើ​កូន​មាន​​អាការៈ​តឹង​ច្រមុះ ហៀរ​សំបោរ និង​ចេញ​ទឹក​ភ្នែក​ឬ​អត់? មាន​កណ្ដាស់ និង​ក្អក​ដែរ​ទេ? រោគសញ្ញា​​ទាំង​នេះ បញ្ជាក់​ថា​កូន​មាន​ជំងឺ​ផ្ដាសាយ​ហើយ។ ពិត​ណាស់​ ជំងឺ​ផ្ដាសាយ​កើត​ឡើង​ជា​ញឹកញាប់​លើ​ទារក​ និង​កុមារ។ ម្យ៉ាង​វិញ​ទៀត ក្នុង​ករណី​ដែល​សីតុណ្ហភាព​​រាងកាយ​របស់​ក្មេង​ក្ដៅ ​នោះ​បាន​ន័យ​ថា​កូន​មាន​ជំងឺ​គ្រុន​ក្ដៅ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​​ប្រការ​គួរ​ធ្វើ​៖ ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ដើម្បី​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​ ឬ​ទឹក​​ផ្លែឈើ​ដែល​មាន​ជាតិ​ស្ករ​ទាប ជៀសវាង​នៅ​​កន្លែង​ដែល​មាន​មនុស្ស​ច្រើន ឬ​​នៅ​ជិត​ក្មេង​ដទៃ​ទៀត​ដែល​មាន​ជំងឺ​ បង្រៀន​កូន​ឲ្យ​ចេះ​ប្រើ​ក្រដាស​ជូត​មាត់ ដើម្បី​ញើស​សំបោរ​ ឬ​ខ្ទប់​មាត់​ នៅ​ពេល​កណ្ដាស់ នាំ​កូន​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ ប្រសិនបើ​ក្មេង​មិន​​ធូរ​ស្បើយ​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ ឬ​ប្រសិនបើ​អា​អូន​មាន​អាការៈ​គ្រុន​ក្ដៅ​​ ​​២. រលាក​ថង់​សួត និង​រលាក​ទង​សួត ​រោគសញ្ញា​​ពិបាក​ដកដង្ហើម​ ដកដង្ហើម​ញាប់​ អាច​បណ្តាល​​មកពី​ផ្លូវ​ដង្ហើម​របស់​ក្មេង​បាន​ឆ្លង​មេរោគ។ ប្រការ​គួរ​ធ្វើ៖ ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ និង​ទឹក​ផ្លែឈើ​ដែល​មាន​វីតាមីន​Cខ្ពស់ ជៀសវាង​កន្លែង​ដែល​មាន​ផ្សែង​បារី ពីព្រោះផ្សែង​បារី​​អាច​បណ្ដាល​ឲ្យ​ស្ថានភាព​សុខភាព​របស់​ក្មេង​កាន់​តែ​យ៉ាប់យ៉ឺន ចូរ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ ប្រសិនបើ​ក្មេង​ពិបាក​ដកដង្ហើម​ ល្ហិតល្ហៃ អស់​កម្លាំង […]


រោគសញ្ញាទូទៅ

ក្រោយដើរលេងរួច មកដល់ផ្ទះវិញកូនឈឺត្រូវធ្វើម៉េច?

សម្រាប់​ម៉ាក់ៗ​មួយ​ចំនួន​ធំ ពេល​បាន​ដើរ​លេង​ជុំ​គ្នា​នៅ​ថ្ងៃ​សម្រាក​ជាមួយ​កូន និង​ប្ដី ជួប​ជុំ​គ្រួសារ ច្បាស់​ជា​មាន​អារម្មណ៍​កក់​ក្ដៅ សប្បាយ​មុខ​ញញឹម​រីក​ដូច​ផ្កា​មិន​ខាន។ ផ្ទុយ​ទៅ​វិញ ពេល​ដើរ​លេង​រួច ហើយ​ត្រលប់​ទៅ​ផ្ទះ​វិញ កូន​តូច​ៗ​ក៏​ធ្លាក់​ខ្លួន​ឈឺ អ៊ីចឹងគួរធ្វើម៉េចទៅ បើ​កូន​ឈឺ? ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ដើម្បី​ជួយ​ជា​ដំណោះ​ស្រាយ​ដល់​ម៉ាក់​ប៉ា លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ណែនាំ​ឲ្យ​ដឹង​ថា ប្រសិន​បើ​កូន​ឈឺ ​ក្ដៅ​ខ្លួន យើង​ត្រូវ​មាន​ប្រដាប់​វាស់​កម្ដៅ ដាក់​ថ្នាំ​បញ្ចុះ​កម្ដៅ ជូត​ខ្លួន​ឲ្យ​កូន។ ក្នុង​ករណី​កូន​តឹង​ច្រមុះ​ផ្ដាសាយ គួរ​មាន​ថ្នាំ​ផ្ដាសាយ និង​សេរ៉ូម​ប្រៃ​លាង ឬ​ឆ្ពុង​ច្រមុះ​កូន ដើម្បី​ឲ្យ​កូន​ដក​ដង្ហើម​បាន​ស្រួល។ វា​ជា​រឿង​ធម្មតា​ដែល​យើង​មិន​ថា ក្មេង ឬ​ចាស់​ទេ ធ្លាក់​ខ្លួន​ឈឺ​ដូច​ជា ឈឺ​ចុក​ចាប់​រាងកាយ ល្វើយ​អស់​កម្លាំង រាករូស ឬ​ក្ដៅ​ខ្លួន។ល។ ប្រសិន​បើ​អា​អូន​ត្រូវ​ចូល​រៀន​ថ្ងៃ​បន្ទាប់ ក្រោយ​មក​ពី​ដើរ​លេង ហើយ​កូន​ឈឺ ឬ​មិនស្រួលខ្លួន ម៉ាក់​ប៉ា​គួរ​តែ​អនុញ្ញាត​ឲ្យ​កូន​សម្រាក​នៅ​ផ្ទះ​សិន ឲ្យ​អាការៈ​កូន​បាន​ធូរ​ស្បើយ​បន្តិច សឹម​ចូល​ត្រលប់​ទៅ​សាលារៀន​វិញ។ បន្ថែម​ពី​នេះ យើង​ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​អាហារ​ដែល​កូន​ញ៉ាំ និង​ភេសជ្ជៈ​ដែល​កូន​ផឹក​ដែរ​ដោយ​ឲ្យ​កូន​ញ៉ាំ​តែ​អាហារ​ល្អ​ៗ​បូក​បញ្ចូល​គ្នា​មាន​បន្លែ ត្រី សាច់ ស៊ុត ផ្លែឈើ ទឹក​ផ្លែ​ឈើ​ស្រស់ និង​ទឹក​ស្អាត​ជាដើម។ ស្រប​គ្នា​នេះ វេជ្ជបណ្ឌិត​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​ត្រលប់​មក​ពី​ដើរ​លេង​វិញ​កូន​ឈឺ​ធ្ងន់ […]


រោគសញ្ញាទូទៅ

កូនៗចូលចិត្តរត់លេងហាលថ្ងៃ ម៉ាក់ប៉ាមកដឹងពីវិធីបង្ការខ្សោះជាតិទឹកលើក្មេង

កូន​ក្មេង បើ​មាន​មិត្តភ័ក្ដិ ឬ​បង​ប្អូន​តូចៗ​ដូច​គ្នា​មក​ជុំ​គ្នា​ក្នុង​ឱកាស​ពិសេស​ដូច​ថ្ងៃ​ចូល​ឆ្នាំ​នេះ ច្បាស់​ជា​សប្បាយ​ចិត្ត​ជក់​លេង ភ្លេច​បាយ​ភ្លេច​ទឹក​មិន​ខាន។ ជា​ទូទៅ ខែ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​យើង ជា​ខែ​ប្រាំង មាន​ន័យថា​ថ្ងៃ​រះ​ភ្លឺ អាកាសធាតុ​ក៏​ក្ដៅ​ខ្លាំង​ដែរ ហើយ​បើ​កូន​រត់​លេង​ក្រោម​មេឃ​ក្ដៅ​អាច​ប្រឈម​នឹង​បញ្ហា​ខ្សោះ​ជាតិ​ទឹក​លើ​ក្មេង ម៉ាក់​ប៉ា​ត្រូវ​ចេះ​បង្ការ។ ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក គណនាថ្ងៃសម្រាលកូន ធ្វើ​ម៉េច​ដើម្បី​បង្ការ​បញ្ហា​ខ្សោះ​ជាតិ​ទឹក​លើ​ក្មេង​បាន? សម្រាប់​ក្មេង​ធំ (មាន​ទម្ងន់​លើស ១០​គីឡូ​ក្រាម) មាន​បញ្ហា​ខ្សោះ​ជាតិ​ទឹក ម៉ាក់​ប៉ា​គួរ​ផ្ដល់​ទឹក​យ៉ាង​ហោច​ណាស់ ១​កែវ/ម៉ោង រយៈ​ពេល ៤​ម៉ោង​ជាប់​គ្នា ឬ​ផ្ដល់​ឲ្យ​កូន​លើស​នេះ ក្នុង​ករណី​អា​អូន​ក្អួត ឬ​រាក​រូស។ ម៉្យាង​ម៉ាក់​ប៉ា​គួរ​តែ​ឧស្សាហ៍​តាម​ដាន និង​ផ្ដល់​ទឹក​ឲ្យ​កូន​ញ៉ាំ ព្រោះ​ក្មេង​តូច​ចូល​ចិត្ត​ញ៉ាំ​ទឹក​ម្ដង​តិចៗ ដូច​នេះ​គួរ​តែ​ផ្ដល់​ទឹក​ឲ្យ​បាន​ញឹក​ដល់​កូន។ ក្រៅ​ពី​ការ​បំពេញ​ជាតិ​ទឹក​ដោយ​ការ​ផ្ដល់​ទឹក ម៉ាក់​ប៉ា​អាច​ផ្ដល់​ជា​ផ្លែឈើ​សម្បូរ​ជាតិ​ទឹក ឬ​ភេសជ្ជៈ​ដូច​ជា៖ ទឹក​ផ្លែ​ឈើ​ស្រស់ ផ្លែ​ក្រូច ផ្លែ​ឪឡឹក ផ្លែត្រសក់ ឬ​ត្រសក់​ផ្អែម ផ្លែ​ល្ហុង ។ល។ ផ្ទុយ​ទៅ​វិញ បើ​កូន​ជួប​បញ្ហា​ខ្សោះ​ជាតិ​ទឹក​លើ​ក្មេង ម៉ាក់​ប៉ា​ដាច់​ខាត​កុំ​ឲ្យ​កូន​ញ៉ាំ​ភេសជ្ជៈ​កំប៉ុង​ផ្អែមៗ​ដែល​សម្បូរ​ជាតិ​ស្ករ និង​ហ្គាស។ បន្ថែម​ពី​នេះ យើង​ក៏​ត្រូវ​ដឹង​ពី​សញ្ញា​ខ្សោះ​ជាតិ​ទឹក​ធ្ងន់ធ្ងរ​អាច​កើត​ឡើង​លើ​អា​អូន ដើម្បី​បង្ការ​គ្រោះ​ថ្នាក់​ដែរ​ដូច​ជា ស្រេក​ទឹក​ខ្លាំង សន្លឹម ត្រជាក់​ចុង​ដៃ ឬ​ចុង​ជើង ភ្នែក​ខូង ដក​ដង្ហើម​ញាប់ ឬ​បេះដូង​លោត​លឿន​ជាដើម។ ក្នុង​ករណី អា​អូន​ចេញ​សញ្ញា​បែប​នេះ គួរ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ឲ្យ​បាន​លឿន​បំផុត។ ចំណុចសំខាន់ ខែ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​យើងមានអាកាសធាតុ​ក៏​ក្ដៅ​ខ្លាំង​ដែរ ហើយ​បើ​កូន​រត់​លេង​ក្រោម​មេឃ​ក្ដៅ​អាច​ប្រឈម​នឹង​បញ្ហា​ខ្សោះ​ជាតិ​ទឹក​លើ​ក្មេង។ ម៉ាក់​ប៉ា​គួរ​ផ្ដល់​ទឹក​យ៉ាង​ហោច​ណាស់ ១​កែវ/ម៉ោង […]


រោគសញ្ញាទូទៅ

ម៉ាក់ប៉ាគួរនាំកូនតូចទៅពិនិត្យសុខភាពពេលណាខ្លះ? ចាំបាច់ដែរអត់?

ចំពោះ​ក្មេង​តូច យើង​មិន​អាច​វិនិច្ឆ័យ​ថា​តើ​អា​អូន​មាន​សុខភាព​ល្អ ឬ​លូតលាស់ និង​អភិវឌ្ឍ​តាម​ស្តង់ដារ​ឬ​អត់​ ដោយ​គ្រាន់មើល​នឹងភ្នែក ឬ​ការ​តាម​ដាន​ប្រចាំ​ថ្ងៃ​នោះ​ទេ។ ស្ថាន​ភាព​សុខភាព និង​ការ​លូតលាស់​មួយ​ចំនួន ទាល់​តែ​យើង​នាំ​កូន​តូច​ទៅ​ពិនិត្យ​សុខភាព​ជាមួយ​គ្រូពេទ្យ​ជំនាញ ទើប​អាច​ដឹង​ថា​កូន​មាន​សុខភាព​ល្អ​ពិត​ប្រាកដ ឬដឹង​ថា​យើង​ជា​ម៉ាក់​ប៉ា​ថ្លោះ​ធ្លោយ​ក្នុង​ការ​ចិញ្ចឹម​បី​បាច់​កូន ឬ​ក៏​អត់។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! អត្ថប្រយោជន៍​នៃ​ការ​នាំ​កូន​ទៅ​ពិនិត្យ​សុខភាព ការ​បង្ការ៖ អា​អូន​នឹង​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​តាម​កាល​វិភាគ​ត្រឹម​ត្រូវ (ទាំង​ក្រៅ និង​ក្នុង​ថ្នាក់​ជាតិ) ដើម្បី​ការពារ​ជំងឺ។ ម៉្យាង យើង​ជា​ម៉ាក់​ប៉ា​ក៏​អាច​សួរ​នាំ​គ្រូពេទ្យ​ពី​អាហារូបត្ថម្ភ​កូន និង​សុវត្ថិភព​នៅ​ក្នុង​ផ្ទះ ក៏​ដូច​ជា​នៅ​ក្នុង​សាលារៀន​ផង​ដែរ។ តាម​ដាន​ការ​លូតលាស់ និង​ការ​អភិវឌ្ឍ៖ យើង​អាច​ដឹង​ថា​តើ​កូន​បាន​លូតលាស់​ដល់​កម្រិត​ណា​ហើយ​តាំង​ពី​ការ​ពិនិត្យ​សុខភាព​លើក​មុន ហើយ​យើង​អាច​ពិភាក្សា​ពី​ការ​លូតលាស់ និង​អភិវឌ្ឍ​ ជាមួយ​អ្នក​ជំនាញ​ដូច​ជា អាកប្បកិរិយា​សង្គម និង​ការ​រៀន​សូត្រ​របស់​អា​អូន។ ប្រាប់​ពេទ្យ​ពី​ក្ដី​ព្រួយ​បារម្ភ៖ យើង​អាច​កត់​ទុក​រាល់​កង្វល់​ទាក់​ទង​នឹង​សុខភាព​កូន មុន​ទៅ​ពិនិត្យ​រួច​សឹម​ប្រាប់​គ្រូពេទ្យ​ពី​ក្ដី​បារម្ភ​ទាំង​នោះ ឧទាហរណ៍​ដូច​ជា ការ​លូតលាស់ អាកប្បកិរិយា ការ​គេង ការ​ញ៉ាំ ឬ​ការ​ចុះ​សម្រុង​ជាមួយ​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​របស់​កូន។ បង្កើន​ភាព​ស្និទ្ធស្នាល​ជា​ក្រុម៖ ការ​​នាំ​កូន​ទៅ​ពិនិត្យ​សុខភាព​ទៀងទាត់ បង្កើត​ទំនាក់​ទំនង​ដ៏​រឹងមាំ និង​គួរ​ឲ្យ​ទុក​ចិត្ត​ក្នុង​ចំណោម​គ្រូពេទ្យ ម៉ាក់​ប៉ា និង​កុមារ។ AAP (American Academy of Pediatrics) ណែ​នាំ​ការទៅ​ជួប​ពេទ្យ​កុមារ​ថាជា​មធ្យោបាយ​មួយ​សម្រាប់​គ្រូពេទ្យ​កុមារ និង​ឪពុក​ម្ដាយ ដើម្បី​បម្រើ​តម្រូវ​ការ​ទៅ​តាម​សុខភាព​កូន។ […]


រោគសញ្ញាទូទៅ

ចំណុច ៤យ៉ាង ម៉ាក់ប៉ាគួរពិនិត្យមើលឡើងវិញ បើកូនងាកឈឺៗ

យើង​ឃើញ​ហើយ​ថា ក្មេង​តូចៗ​មួយ​ចំនួន​ចូល​មន្ទីរពេទ្យ​ញឹក​ញាប់ ព្រោះ​សុខភាព​អា​អូន​ខ្សោយ មិន​អាច​ទ្រាំទ្រ​នឹង​បាក់តេរី ឬ​វីរុស​បង្ក​ជំងឺ​បាន។ ពេល​ឈឺ​ម្ដងៗ ក្នុង​ខ្លួន​កូន​ក៏​ពិបាក យើង​ជា​ម៉ាក់ប៉ា​ក៏​ពិបាក​ជំនួស​កូន​ដែរ។ ហេតុ​នេះ​ហើយ បើ​កូន​ងាក​ឈឺៗ "Hello គ្រូពេទ្យ" ណែ​នាំ​ឲ្យ​ម៉ាក់​ប៉ា​ចាប់​ផ្ដើម​ពិនិត្យ​លើ​ប៉ុន្មាន​ចំណុច​ខាង​ក្រោម​ឡើង​វិញ។ ដឹងពីកាលវិភាគចាក់ថ្នាំបង្ការកូន ចុចត្រង់​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​បកស្រាយ​ឲ្យ​ដឹង​ថា កត្តា​ដែល​បណ្ដាល​ឲ្យ​កូន​ងាក​ឈឺៗ​ច្រើន អាច​មាន​ច្រើន​ដូច​ជា ការ​រស់​នៅ បរិស្ថាន​ជុំ​វិញ​ខ្លួន​កូន ការ​ថែទាំ​របស់​ម៉ាក់​ប៉ា និង​របប​អាហារ​ផ្សេងៗ​ទៀត។ ប៉ុន្តែ មូលហេតុ​សំខាន់ ៤ យ៉ាង​ដែល​ធ្វើ​ឲ្យ​អា​អូន​ឈឺ​ភាគ​ច្រើន​មាន​ដូចជា៖ ១. ខ្វះ​អាហារូបត្ថម្ភ កត្តា​កង្វះ​អាហារូបត្ថម្ភ​នេះ អាច​កើត​ឡើង​ដោយសារ​ម៉ាក់​ប៉ា​មិន​មាន​ជីវភាព​ធូរធារ ពោល​គឺ មាន​ជីវភាព​ខ្វះ​មុខ ខ្វះ​ក្រោយ ជាហេតុ​ធ្វើ​ឲ្យ​ការ​ផ្ដល់​អាហារ​ឲ្យ​កូន​មិន​បាន​គ្រប់​គ្រាន់ ឬ​ពេល​ខ្លះ​ម៉ាក់​ប៉ា​មាន​ជីវភាព​ធូរធារ តែ​គ្រាន់​តែ​មិន​បាន​គិត​គូរ​ដិត​ដល់​ពី​របបអាហារ​កូន ចេះ​តែ​ឲ្យ​កូន​ញ៉ាំ​នេះ​ញ៉ាំ​នោះ​ច្រើន​មុខ មិន​ត្រូវ​តាម​តម្រូវ​ការ​របស់​រាងកាយ។ កូន​ត្រូវ​ការ​អាហារ​សម្បូរ​ដោយ​បន្លែ ផ្លែ​ឈើ ត្រី សាច់ ស៊ុត ដែលមាន​ប្រូតេអ៊ីន វីតាមីន និង​រ៉ែ​សំខាន់​ៗ​ផ្សេងៗ​ទៀត។ ២. អនាម័យ ដើម្បី​កុំ​ឲ្យ​កូន​ងាក​ឈឺៗ អនាម័យ​ក៏​ជា​កត្តា​សំខាន់​មួយ​ជួយ​ឲ្យ​កូន​មាន​សុខភាព​ល្អ​ដែរ។ កាលណា​បើ​ម៉ាក់ប៉ា​មិន​សម្អាត​ខ្លួន​កូន​ដិត​ដល់ រៀប​ចំ​ចំណី​អាហារ​ខ្វះ​អនាម័យ​ឲ្យ​កូន មិន​សម្អាត​ដៃ​មុន ឬ​ក្រោយ​ញ៉ាំ​អាហារ ឬ​ចូល​បន្ទប់​ទឹក ពិសេស​នោះ​បើ​ខ្វះ​អនាម័យ​ក្នុង​ការ​រស់​នៅ បាក់តេរី […]


រោគសញ្ញាទូទៅ

ចំណុចមួយចំនួនប៉ាម៉ាក់គួរដឹង ការពាកុំឲ្យកូនក្ដៅខ្លួនប្រកាច់

ទោះ​បី​ជា កូន​ប្រកាច់​ព្រោះ​ក្ដៅ​ខ្លួន ពេល​ជា​សះ​ស្បើយ​វិញ​មិន​សូវ​មាន​ផល​ប៉ះពាល់​ដល់​ខួរ​ក្បាល បញ្ញា និង​ស្មារតី​ទៅ​ថ្ងៃ​មុខ​ក៏​ពិត​មែន តែ​ក៏​មិន​គួរ​ទុក​ឲ្យ​កូន​ក្ដៅ​ខ្លួន​ដល់​ប្រកាច់​ដែរ ភាគ​ច្រើន​កូន​ប្រកាច់​ព្រោះ​ក្ដៅ​ខ្លួន បណ្ដាល​មក​ពី​ការខ្វះ​ចំណេះ​ដឹង​របស់​ម៉ាក់​ប៉ា។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ និង​ជំងឺ​កុមារ។ ចុចត្រង់នេះ ដឹងកាលវិភាគចាក់ថ្នាំបង្ការកូន លោក​បន្ត​ថា ជា​ធម្មតា កម្ដៅ​មនុស្ស​យើង​ទាំង​កូន​ក្មេង និង​មនុស្ស​ចាស់​គឺ​ចន្លោះ ៣៦-៣៧,៣ អង្សារសេ ចំណែក​ការ​ក្ដៅខ្លួន​ដល់​ប្រកាច់​របស់​កូន​ក្មេង​គឺ​ចាប់​ពី ៣៨,៥​អង្សារសេ (ទៅ​តាម​ក្មេង ក្មេង​កាន់​តែ​តូច កាន់​តែ​ងាយ​ប្រកាច់)។ ប៉ុន្មាន​ចំណុច​ខាង​ក្រោម​នេះ ជា​កំហុស​ឆ្គង​ម៉ាក់​ប៉ា​និយម​ធ្វើ​ពេល​កូន​ក្ដៅ​ខ្លួន​ឈាន​ដល់​ប្រកាច់​ដូច​ជា៖ – ជា​ទូទៅ​ពេល​ក្ដៅ​ខ្លួន អា​អូន​ក៏​ទទួល​បាន​អារម្មណ៍​រងា​ដែរ ហើយ​ភាគ​ច្រើន​ពេល​ឮ​កូន​ស្រែក​ថា​រងា ម៉ាក់​ប៉ា​តាំង​ទាញ​ភួយ ឬ​កន្សែង​មក​ដណ្ដប់​ឲ្យ​កូន ខ្លះ​ទៀត​ចាប់​កូន​កោស​ខ្យល់ ដែល​សកម្មភាព​ទាំង​នេះ​ឲ្យ​កម្ដៅ​កូន​កាន់​តែ​ក្ដៅ​ឡើង​ខ្លាំង។ – ពេល​កូន​ក្ដៅ​ខ្លួន យើង​ត្រូវ​ធ្វើ​ឲ្យ​ខ្លួន​កូន​ត្រជាក់ ដោយ​ជូត​ខ្លួន​នឹង​កន្សែង​សើម ឬ​ងូត​ទឹក (ខ្មែរ​យើង​ខ្លះ​មិន​ហ៊ាន​ជូត​ខ្លួន ឬ​ងូត​ទឹក​ឲ្យ​កូន​ទេ ព្រោះ​ខ្លាច​ទឹក​ចូល​សួត)។ ទាក់​ទង​នឹង​បញ្ហា​ទឹក​ចូល​សួត​នេះ គឺ​មិន​ពិត​ទេ វា​មិន​អាច​ជ្រាប​ចូល​តាម​ស្បែក​ដល់​សួត​កើត​ទេ។ – ពេល​កូន​ក្ដៅ​ខ្លួន ត្រូវ​ពាក់​អាវ​ស្ដើងៗ ឬ​ដោះ​ចេញ​ទាំង​អស់​តែ​ម្ដង​កាន់​តែ​ល្អ ដាក់​ឲ្យ​ត្រូវ​កង្ហារ ឬ​ម៉ាស៊ីន​ត្រជាក់ មិន​មែន​យក​ភួយ​ទៅ​រុំ​ខ្លួន​កូន​ទេ (ត្រូវ​ឲ្យ​កូន​ទ្រាំ រងា​ចំពោះ​ក្មេង​ធំ​បន្តិច ពេល​ត្រជាក់​ខ្លួន​វិញ​នឹង​បាត់​រងា​)។ វេជ្ជបណ្ឌិត​រូប​នេះ​ណែនាំ​បន្ថែម​ថា ដើម្បី​ចៀស​កូន​ប្រកាច់​ព្រោះ​ក្ដៅ​ខ្លួន គឺ​ពេល​ក្ដៅ​ខ្លួន​ម៉ាក់​ប៉ា​អាច​ឲ្យ​កូន​លេប​ថ្នាំ​បញ្ចុះ​កម្ដៅ​មិន​ត្រូវការ​​វេជ្ជបញ្ជា​បាន និង​ជូត​ខ្លួន​កូន ឬ​ឲ្យ​កូន​ងូត​ទឹក​រហូត​កូន​ត្រជាក់​ខ្លួន។ […]


រោគសញ្ញាទូទៅ

មិនចង់ឲ្យកូនទល់លាមករ៉ាំរ៉ៃ ម៉ាក់ប៉ាចាប់ផ្ដើមអនុវត្តតិចនិកប៉ុន្មាននេះ

កូន​ទល់លាមក​អាច​ជា​រឿង​​គួរ​ឲ្យ​បារម្ភ​មួយ​សម្រាប់​ម៉ាក់ប៉ា ជាពិសេស​ក្មេង​តូចៗ បើ​​ក្មេង​ធំៗ​អាច​ប្រាប់​ម៉ាក់ប៉ា​ពី​អាការៈ​ឈឺពោះ​របស់​ពួកគេ​បាន។ បញ្ហា​ទល់​លាមក​ម្ដង​ម្កាល​គឺ​ជា​រឿង​ធម្មតា ប៉ុន្តែ​ការ​ទល់​លាមក​រ៉ាំ​រ៉ៃ​មិន​មែន​ជា​រឿង​ធម្មតា​ទេ តែ​ច្រើន​មាន​លើ​កុមារ។ នេះ​បើ​តាម​ការ​ពន្យល់​ឲ្យ​ដឹង​ពី​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ សញ្ញា​ប័ត្រ​ពី​ប្រទេស​បារាំង។ ចង់ដឹងពី BMI របស់ខ្លួនអត់? គណនា BMI នៅទីនេះ បញ្ហា​ទល់​លាមក​ភាគ​ច្រើន​កើត​លើ​កុមារ​ដែល​ចាប់​ផ្ដើម​ញ៉ាំ​អាហារ​រឹង​បាន (ទារក​ចាប់​ពី​៦ខែ​ឡើង) ពី​ព្រោះ​ពោះវៀន​របស់​កុមារ​មាន​ការ​ប្រែ​ប្រួល​ចលនា ដោយ​សារ​តែ​យើង​បន្ថែម​អាហារ​ផ្សេងៗ​ពី​លើ​ទឹក​ដោះ​ម្ដាយ ឬ​ម្សៅ​ទឹក​ដោះ​គោ​ជាដើម។ លោក​ស្រី​បន្ត​ថា ប្រសិន​បើ​កូន​ទល់​លាមក ឬ​ទោះ​ជា​កូន​មិន​ទាន់​ទល់​លាមក​ក្ដី ម៉ាក់​ប៉ា​អាច​អនុវត្ត​តិចនិក​ប៉ុន្មាន​ខាង​ក្រោម​នេះ។ ទី១. បង្រៀន​កូន​បន្ទោបង់​ឲ្យ​បាន​ទៀង​ទាត់​ពេល​វេលា។ ពេល​វេលា​ល្អ​បំផុត​នោះ​គឺ​ពេល​ព្រឹក បន្ទាប់​ពី​អា​អូន​ញ៉ាំ​អាហារ​រួច ឬ​ក្រោយ​អា​អូន​ភ្ញាក់​ពី​គេង ព្រោះ​វា​ជា​ពេល​ដែល​សាច់ដុំ​ពោះ​វៀន​កន្ត្រាក់​ខ្លាំង ជាហេតុ​ជួយ​ឲ្យ​បត់​ជើង​បាន​ស្រួល។ ទី២. ដាក់​កូន​ឲ្យ​អង្គុយ​លើ​កន្ថោរ​សម​ស្រប​នឹង​គូទ​របស់​អា​អូន ដាក់​ជើង​ស្មើ​លើ​ឥដ្ឋ និង​ក្បាល​ជង្គង់​ឲ្យ​ខ្ពស់​ជាង​ត្រគាក​របស់​កូន។ ទី៣. ជួយ​ធ្វើ​ចលនា​ជើង​របស់​កូន (ចំពោះ​ទារក​តូច) ម៉ាក់​ប៉ា​អាច​ដាក់​កូន​គេង​ឲ្យ​រាប​ស្មើ​លើ​ពូក រួច​យើង​ធ្វើ​ចលនា​ជើង​អាអូន​ដូច​ពេល​យើង​ធាក់​កង់។ ទី៤. ព្យាយាម​ម៉ាស្សា​លើ​ពោះ​កូន​ដោយ​សង្កត់​តិច​ៗ ជា​រង្វង់​តាម​ទ្រនិចនាឡិកា ទី៥. ត្រូវ​មាន​របប​អាហារ​ត្រឹម​ត្រូវ​ឲ្យ​កូន ពិសេស​ឲ្យ​កូន​ញ៉ាំ​ទឹក​បាន​ច្រើន ផ្ដល់​ផ្លែ​ឈើ​សម្បូរ​ជាតិ​កាក​សរសៃ និង​ផ្ដល់​បន្លែ​ឲ្យ​កូន​ញ៉ាំ​ទើប​ល្អ។ ចង់ដឹងពីអត្ថន័យពណ៌ និងរូបរាងលាមកកូន ចុចទីនេះ  វេជ្ជបណ្ឌិត​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​ផ្លែ​ចេក ប្រសិន​បើ​ចេក​មិន​សូវ​ទុំ​អាច​ធ្វើ​ឲ្យ​ក្ដៀន តែ​បើ​ចេក​ទុំ​ល្អ​គឺ​ជួយ​បន្ទន់​លាមក។ ទម្លាប់​ក្នុង​ការ​បន្ទោ​បង់​សំខាន់​ណាស់​សម្រាប់​ការពារ និង​ព្យាបាល​បញ្ហា​ទល់​លាមក ហេតុ​នេះ​គួរ​ចាប់​បង្រៀន​កូន​ឲ្យ​មាន​ទម្លាប់​អង្គុយ​កន្ថោរ​បត់​ជើង​ឲ្យ​បាន​លឿន​នៅ​ពេល​កូន​ចេះ​អង្គុយ។​ កុំ​អនុញ្ញាត​ឲ្យ​កុមារ​មាន​ទម្លាប់​ឈរ​បន្ទោបង់​ព្រោះ​​ធ្វើ​ឲ្យ​ទល់​លាមក​កាន់​តែ​ខ្លាំង។


រោគសញ្ញាទូទៅ

ក្មេងៗកើតផ្ដាសាយធំ អាចរលាកសួតធ្ងន់ធ្ងរ និងប៉ះពាល់ខួរក្បាល

ជំងឺ​ផ្ដាសាយ​ធំ ជា​ជំងឺ​ផ្លូវ​ដង្ហើម​ប៉ះពាល់​ដល់​ច្រមុះ បំពង់​ក និង​សួត ហើយ​វា​ប៉ះពាល់​ដល់​សុខភាព​យើង​ធ្ងន់​ជាង​ផ្ដាសាយ​ធម្មតា ទាមទារ​ឲ្យ​មាន​ការ​ពិគ្រោះ​ត្រឹម​ត្រូវ​ជា​មួយ​ពេទ្យ​ទើប​ជា​មក​វិញ។ ដូច​គ្នា​ដែរ ក្មេង​ៗ​កើត​ផ្ដាសាយ​ធំ ក៏​អាច​មាន​គ្រោះ​ថ្នាក់​សុខភាព​ច្រើន​ដែរ បើ​ម៉ាក់​ប៉ា​រក​វិធី​ព្យាបាល​កូន​ត្រឹម​ត្រូវ។ ក្មេង​តូច​ងាយ​ឆ្លង​ជំងឺ​ផ្ដាសាយ​ធំ ពី​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​ណាស់​ពិសេស​ពី​មនុស្ស​ពេញ​វ័យ ឬ​សមាជិក​ក្នុង​ផ្ទះ​ជាដើម។ ជំងឺ​ផ្ដាសាយ​ធំ បើ​កើត​លើ​ក្មេង​មាន​អាយុ​ក្រោម ៥ឆ្នាំ (ពិសេស​ក្មេង​ក្រោម​២ឆ្នាំ) នឹង​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​វិវត្ត​ទៅ​រក​ភាព​ធ្ងន់ធ្ងរ ប្រសិន​បើ​ពួក​គេ​ឆ្លង។ ​ផ្ដាសាយ​ធំ​ - ផលប៉ះពាល់ មជ្ឈមណ្ឌល​ទប់​ស្កាត់ និង​ប្រឆាំង​ជំងឺ​ឆ្លង​អាមេរិក (CDC) បាន​ឲ្យ​ដឹង​ថា ក្មេង​ៗ​កើត​ផ្ដាសាយ​ធំ អាច​បណ្ដាល​ឲ្យ៖ រលាក​សួត​ធ្ងន់ធ្ងរ បាត់​បង់​ជាតិ​ទឹក ប្រឈម​នឹង​កើត​ជំងឺ​ហឺត បេះដូង ប៉ះពាល់​ដល់​ដំណើរ​ការ​ខួរក្បាល មាន​បញ្ហា​នៅ​Sinus ឬ​ឆ្លង​មេរោគ​ត្រចៀក​ជាដើម។ យ៉ាង​ណា​ក៏​ដោយ ម៉ាក់​ប៉ា​អាច​ការពារ​មិន​ឲ្យ​ក្មេងៗ​កើត​ផ្ដាសាយ​ធំ​បាន​ដោយ​ការ​យក​កូន​ទៅ​ទទួល​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​នេះ។ វ៉ាក់សាំង​ផ្ដាសាយ​ធំ​មិន​ត្រឹម​តែ​ផ្ដល់​នូវ​ការ​ការពារ​ដ៏​ល្អ​បំផុត​ប្រឆាំង​នឹង​ជំងឺ​ប៉ុណ្ណោះ​ទេ វា​ក៏​ជួយ​កាត់​បន្ថយ​ផល​វិបាក​ដែល​អាច​កើត​មាន និង​កាត់​បន្ថយ​អត្រា​ឆ្លង​ជំងឺ​ផ្ដាសាយ​ធំ​ទៅ​មនុស្ស​ជុំ​វិញ​ខ្លួន​ផង​ដែរ។ ​ផ្ដាសាយ​ធំ​ - វ៉ាក់សាំង អាច​ចាក់​បាន​ចំពោះ​ក្មេង​ចាប់​ពី​អាយុ​៦ខែឡើង​ទៅ ហើយ​មនុស្ស​ធំ​ក៏​អាច​ចាក់​វ៉ាក់សាំង​នេះ​ការ​ពារ​ខ្លួន​បាន​ដែរ៖ ក្មេង​អាយុ ៦ខែ-៩ឆ្នាំ៖ ត្រូវ​ចាក់ ២ដង (ក្រោយ​ចាក់​ពីរ​ដង​រួច ត្រូវ​ចាក់​រម្លឹក​១ដង/ឆ្នាំ) ក្មេង​អាយុ ៩ឆ្នាំ-មនុស្ស​ពេញ​វ័យ៖ ត្រូវ​ចាក់​តែ​ម្ដង និង​ចាក់​រម្លឹក​១ដង/ឆ្នាំ រៀងរាល់​ឆ្នាំ។ គួរស្វែងយល់បន្ថែម រោគសញ្ញាសំខាន់ៗបញ្ជាក់ប្រាកដថា យើងឈឺផ្ដាសាយធម្មតា ឬផ្ដាសាយធំ ការពារ​ខ្លួន​ពី​ជំងឺ​​គ្រុន​ផ្ដាសាយក្នុង​រដូវ​ភ្លៀង តាម​តិចនិក​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ […]


រោគសញ្ញាទូទៅ

វិធីងាយៗដោះស្រាយបញ្ហាគេងមិនលក់លើក្មេងៗកើតអូទីស្សឹម

ក្មេងៗកើតអូទីស្សឹមមួយចំនួនឧស្សាហ៍ជួបបញ្ហាគេងមិនលក់ ដែល​អាច​បណ្ដាល​មក​ពី​ការ​យល់​សប្ដិ​អាក្រក់ នោម​ដាក់​ពូក គេង​ឆាប់​ភ្ញាក់ ឬ​គុណភាព​គេង​ទូទៅ​មិន​ល្អ។ បញ្ហា​គេង​មិន​លក់​លើ​ក្មេងៗ អាច​បណ្ដាល​ឲ្យ​អា​អូនមាន​អារម្មណ៍​តប់​ប្រមល់ ឆាប់​ខឹង និង​ប៉ះពាល់​ដល់​សុខភាព​ទូទៅ​កូន។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី American Academy of Paediatrics។ ចំពោះ​អា​អូន​កើត​អូទីស្សឹម​វិញ អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​បាក់​ទឹក​ចិត្ត ការ​និយាយ និង​ចងចាំ​មិន​ល្អ និង​បណ្ដាល​ឲ្យ​មាន​អាកប្បកិរិយា​មិន​សមរម្យ​កើត​ឡើង។ ប៉ុន្តែ តិចនិក​ងាយ​ៗ​ខាង​ក្រោម​នេះ អាច​ជួយ​កម្ចាត់​បញ្ហា​គេង​មិន​លក់​លើ​ក្មេងៗ​អូទីស្សឹម ជួយ​ឲ្យ​គេង​លក់​បាន​ស្រួល​។ ១. បន្ទប់​មាន​ផាសុកភាព បន្ទប់​អា​អូន​​គេង ត្រូវ​តែ​មាន​ផាសុកភាព មិន​ក្ដៅ មិន​ស្អុះ និង​​មិន​ត្រូវ​មាន​ពន្លឺ​ខ្លាំង​ពេក​ទេ។ ភាព​ស្អប់​ស្ងាត់​ក្នុង​បន្ទប់គេង ភាព​ងងឹត និង​ត្រជាក់​ស្រួល អាច​ជួយ​ឲ្យ​កូន​យើង​គេង​លក់​បាន​យ៉ាង​ស្កប់​ស្កល់។ ២. មាន​ទម្លាប់​ល្អ​មុន​គេង យើង​គួរ​បង្កើត​ទម្លាប់​គេង​ល្អ​ៗ​យ៉ាង​ហោច​ណាស់ ១ម៉ោង​មុន​អា​អូន​ចូល​គេង និង​អនុវត្ត​វា​ឲ្យ​ជាប់​ដូច​ជា ដុស​ធ្មេញ អាន​សៀវភៅ​រឿង គួរ​រូប ស្ដាប់​តន្ត្រី ឬ​ម៉ាស្សា​ដែល​ជួយ​ឲ្យ​កូន​មាន​អារម្មណ៍​ធូរ​ស្រាល ឆាប់​គេង​លក់​ស្រួល។ ៣. នាំ​អូន​ទៅ​លេង​ក្រៅ​ផ្ទះ តិចនិក​មួយ​ជួយ​ឲ្យ​អា​អូន​គេង​លក់​បាន​ស្រួល​នោះ​គឺ នាំ​អា​អូន​ចេញ​ទៅ​លេង​ក្រៅ​ផ្ទះ​ត្រូវ​ពន្លឺ​ថ្ងៃ និង​មើល​ធម្មជាតិ​ជាដើម។ ការ​ដែល​អា​អូន​ត្រូវ​កម្ដៅ​ថ្ងៃ​ពេល​ព្រឹក (ហាម​ឲ្យ​កូន​លេង​ក្រោម​ពន្លឺ​ថ្ងៃ ពេល​ថ្ងៃ​ត្រង់​ក្ដៅ​ខ្លាំង) ជួយ​បង្កើន​កម្រិត វីតាមីន D ជា​ហេតុ​ជួយ​ធ្វើ​ឲ្យ​អា​អូន​គេង​លក់​បាន​ស្រួល​ពេល​យប់។ ៤. ញ៉ាំ​ថ្នាំ​បំប៉ន Melatonin វិធី​កម្ចាត់​បញ្ហា​គេង​មិន​លក់​លើ​ក្មេង​ៗ​កើត​អូទីស្សឹម​មួយ​ទៀត​នោះ​គឺ​ឲ្យ​អា​អូន ញ៉ាំ​ថ្នាំ​បំប៉ន Melatonin មុន​ពេល​ជិត​ចូល​គេង។ […]


រោគសញ្ញាទូទៅ

មកដឹងមូលហេតុអាអូនតូចៗឈាមច្រមុះ និងវិធីដោះស្រាយ

ត្បិត​តែ​ឈាម​ច្រមុះ ជា​បញ្ហា​ទូទៅ​មួយ​ដែល​គ្នា​យើង​មួយ​ចំនួន​ធ្លាប់​បាន​ជួប​ប្រទះ ប៉ុន្តែ​បើ​វា​កើត​លើ​កូន​ក្មេង​ច្បាស់​ជា​បណ្ដាល​ឲ្យ​ម៉ាក់​ប៉ា​កើតជា​ក្ដី​បារម្ភ​ពី​សុខភាព​កូន​ហើយ។ មូលហេតុ​អា​អូន​តូច​ៗឈាម​ច្រមុះ​អាច​មាន​ច្រើន តែ​ភាគ​ច្រើន វា​មិន​ចោទ​ជា​បញ្ហា​ធំ​ដុំ​ដល់​សុខភាព​កុមារឡើយ ហេតុ​នេះ​ម៉ាក់​ប៉ា​មិន​ចាំ​បាច់​បារម្ភ​ពេក​ទេ។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ និង​ទារក ​នៃ​គ្លីនិក​កុមារ MommyDoctor បាន​ពន្យល់​ឲ្យ​ដឹង​ថា បញ្ហា​ឈាម​ច្រមុះ​នៅ​លើ​កុមារ ជា​បញ្ហា​មួយ​ដែល​យើង​ជួប​ញឹក​ញាប់​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ ហើយ​ក៏​ជា​ការ​ព្រួយ​បារម្ភ​របស់​ប៉ា​ម៉ាក់​ផង​ដែរ។ ចំពោះ​មូលហេតុ​អា​អូន​តូច​ៗ​ឈាម​ច្រមុះ​មាន​ដូច​ជា៖ ទី១. សរសៃ​ឈាម​ក្នុង​ច្រមុះ​កុមារ​មាន​ការ​ផុយ​ស្រួយ ងាយ​នឹង​ដាច់ ទី២. មូលហេតុ​អា​អូន​តូចៗ​ឈាម​ច្រមុះ អាច​ដោយ​សារ​អាលែកហ្ស៊ី រលាក​ច្រមុះ ឬ​ការ​រលាក​នៅ​​​ Sinus ទី៣. អា​អូន​​កង្វះ​វីតាមីន C ទី៤. សីតុណ្ហភាព​ក៏​ជា​មូលហេតុ​អា​អូន​តូច​ៗ​ឈាម​ច្រមុះ​ដែរ​ដូច​ជា ត្រជាក់​ពេក ឬ​ក្ដៅ​ពេក ទី៥. កូន​កេះ ឬ​អេះ​ច្រមុះ​ខ្លាំង​ពេក វេជ្ជបណ្ឌិត​សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង​បាន​បន្ថែម​ឲ្យ​ដឹង​ពី​វិធី​ដោះ​ស្រាយ​ពេល​អា​អូន​ឈាម​ច្រមុះ​ដូច​ជា៖​ – ឲ្យ​កូន​អង្គុយ​លើ​កៅអី​ឲ្យ​ត្រង់​ខ្លួន និង​ងើយ​ក្បាល​កូន​ឡើង​លើ​បន្តិច (ចៀស​វាង​ងើយ​ឡើង​លើ​ខ្លាំង) – ចៀស​វាង​ឲ្យ​កូន​អង្គុយ​ផ្អែក​ខ្លួន​លើ​កៅអី ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​ឈាម​ហូរ​ចូល​បំពង់​ក បង្ក​ជា​ឈ្លក់​ – យក​កន្សែង​ត្រជាក់​ស្អំ​លើ​ច្រមុះ​កូន​រយៈ​ពេល​១០​នាទី – ឲ្យ​កូន​សម្រាក​ក្រោយ​បាត់​ហូរ​ឈាម និង​ចៀស​វាង​ឲ្យ​កូន​ខំ​ប្រឹង​ញើស​សម្បោរ កេះ ឬ​ញី​ច្រមុះ​ខ្លាំង។ ពេល​ណា​គួរ​យក​កូន​ទៅ​ពេទ្យ? ក្នុង​ករណី​ដែល​ម៉ាក់​ប៉ា​ឃើញ​កូន​ឈាម​ច្រមុះ ដូច​រៀប​រាប់​ខាង​ក្រោម​នេះ គួរ​យក​កូន​ទៅ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ត្រឹម​ត្រូវ៖ ឈាម​ច្រមុះ​ញឹកញាប់ មាន​ញ៉ុក​របស់​របរ​ចូល​ច្រមុះ របួស​តូច​តែ​ហូរ​ឈាម​ខ្លាំង ហូរ​ឈាម​បណ្ដាល​ឲ្យ​អា​អូន​ឈឺ​ក្បាល ឬ​ខ្សោយ ហូរ​ឈាម​ច្រមុះ​ដោយ​សារ​ប៉ះ​ទង្គិច​ក្បាល។ល។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ