backup og meta

ពេល​ក្មេងទើបកើត ផ្តាសាយ តឹង​ច្រមុះ ម៉ាក់ប៉ាអាចបន្តក់សេរ៉ូមប្រៃឲ្យកូនបានអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 26, 2020

    ពេល​ក្មេងទើបកើត ផ្តាសាយ តឹង​ច្រមុះ ម៉ាក់ប៉ាអាចបន្តក់សេរ៉ូមប្រៃឲ្យកូនបានអត់?

    សេរ៉ូម​ប្រៃ​ជា​មធ្យោបាយ​ល្អ​មួយ បំបាត់​អាការៈ​តឹង​ច្រមុះ​ដែល​បណ្ដាល​មក​ពី​ឈឺ​ផ្ដាសាយ ឬ​ឆ្លង​មេរោគ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម។ សេរ៉ូម​ប្រៃ​ជួយ​បំបាត់​សំបោរ​ដែល​កក​នៅ​ក្នុង​ច្រមុះ ធ្វើ​ឲ្យ​យើង​អាច​ដក​ដង្ហើម​បាន​ស្រួល​ជាង​មុន។ ម៉ាក់​ប៉ា​មួយ​ចំនួន​ឲ្យ​តែ​ពេល​កូន​តូចៗ​តឹង​ច្រមុះ និយម​ប្រើ​សេរ៉ូម​ប្រៃ ចុះ​បើ​ទារក​ទើបតែតឹង​ច្រមុះ​វិញ យើង​អាច​បន្តក់​សេរ៉ូម​ប្រៃ​ឲ្យ​កូន​ដែរ ឬ​អត់?

    វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ ឲ្យ​ដឹង​ថា ជា​រឿយៗ សេរ៉ូម​ប្រៃ​ត្រូវ​បាន​ណែនាំ​ឲ្យ​ប្រើ​បាន​ចំពោះ​មនុស្ស​គ្រប់​វ័យ ដោយសារ​វា​គ្មាន​ផ្ទុក​សារធាតុ​ថ្នាំ​អី​ដែល​អាច​ប៉ះពាល់​ទេ។ ចំពោះ​គ្រូពេទ្យ​ក្មេង​ភាគ​ច្រើន ណែ​នាំ​ថា យើង​អាច​ប្រើ​សេរ៉ូម​ប្រៃ​នៅ​លើ​ទារក​ទើបកើតបាន​ពេល​ដែល​អា​អូន​តឹង​ច្រមុះ ពិបាក​ដក​ដង្ហើម។

    ប៉ុន្តែ បើ​កូន​​កេក​កុក មិន​ព្រម​ឲ្យ​ដាក់​អ្វី​ចូល​ច្រមុះ លើក​ដៃ​លើក​ជើង​ពេញ​នឹង ច្បាស់​ណាស់​ថា ចង់​បន្តក់​សេរ៉ូម​ប្រៃ​ឲ្យ​កូន​គឺ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ។ ហេតុ​នេះ ម៉ាក់​ប៉ា​គួរ​ដឹង​ពី​តិចនិក​ខ្លះៗ ដើម្បី​ងាយ​ស្រួល​ដល់​ការ​បន្តក់​សេរ៉ូម​ប្រៃ​ចូល​ច្រមុះ​កូន​រូមមាន៖

    ១. រក​មនុស្ស​មក​ជួយ​កាន់​កូន បើ​អា​អូន​រើ​ចុះ​រើ​ឡើង ពិបាក​បន្តក់​សេរ៉ូម​ប្រៃ

    ២. បន្តក់​សេរ៉ូម​ប្រៃ​មុន​ម៉ោង​កូន​ម៉ឹម និង​មុន​ចូល​គេង

    ៣. ប្រើ​កំណាត់ ឬ​សម្លីជ្រលក់ទឹកក្ដៅ​ឧណ្ហ​ៗ​ជូត​សម្អាត​សម្បោរស្ងួត ស្អិត​ចេញ​ពី​ច្រមុះ

    ៤. បើ​ប្រើ​ស៊ឺរាំង​បាញ់​សេរ៉ូម​ប្រៃ​ចូល​ច្រមុះ​កូន ត្រូវ​លាង​សម្លាប់​មេរោគ​ឲ្យ​បាន​ស្អាត

    ៥. តាម​ដាន​ការ​ដក​ដង្ហើម​កូន បើ​កូន​នៅតែ​ពិបាក​ដក​ដង្ហើម​ទៀត គូរ​នាំ​កូន​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ

    គុណ​ប្រយោជន៍​របស់​សេរ៉ូម​ប្រៃ​មិន​មែន​មាន​ត្រឹម​តែ​ជួយ​បំបាត់​អាការៈ​តឹង​ច្រមុះ​ទេ យើង​អាច​យក​វា​ទៅ​ប្រើ​បាន​នៅ​ពេល​ដែលទារក​មាន​បញ្ហា​រលាក​កញ្ចក់​ភ្នែក ពេល​សត្វ​ចូល​ត្រចៀក និងលាង​សម្អាត របួស​ដែល​ដាច់​រលាត់​មុន​នឹង​លាប​ថ្នាំ ហើយ ​និង​ប្រើ​ក្នុង​ការ​ជ្រលក់​កំណាត់រុំ​ដើម្បី​រុំរបួស​ប្រភេទ​នោះផង​ដែរ ដើម្បី​ឲ្យ​របួស​ឆាប់​ជា​សះ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 26, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម