backup og meta

ជំងឺទាំង ៤ឧស្សាហ៍កើតលើកុមារ ប៉ាម៉ាក់គួរដោះស្រាយបែបណា?

ជំងឺទាំង ៤ឧស្សាហ៍កើតលើកុមារ ប៉ាម៉ាក់គួរដោះស្រាយបែបណា?

ជា​ទូទៅ ទារក​ និង​កុមារ​ឧស្សាហ៍​ឈឺ​ណាស់​ ដោយ​សារ​ប្រព័ន្ធ​ភាព​ស៊ាំ​កូន​នៅ​ទន់ខ្សោយ ហើយ​មេរោគ​ងាយ​ឆ្លង​ចូល​ក្នុង​រាងកាយ។ ដូច្នេះ​ហើយ ប្រការ​សំខាន់​ ប៉ា​ម៉ាក់​គួរ​យល់​ដឹង​អំពី​​​ប្រភេទ​ជំងឺ​​ឧស្សាហ៍​កើត​លើ​ទារក​ និង​កុមារ​ ក៏​ដូចជា​វិធីសាស្ត្រ​ព្យាបាល​នៅ​ផ្ទះ​ដែល​អាច​អនុវត្ត​បាន​ និង​ត្រូវ​បាន​​​ទទួល​ស្គាល់​ដោយ​ក្រុម​គ្រូពេទ្យ​ជំនាញ។

ខាង​ក្រោម​នេះ ជា​ជំងឺ​ឧស្សាហ៍​កើត និង​វិធីសាស្ត្រ​ព្យាបាល​ដែល​សមស្រប។

១. ជំងឺ​ផ្ដាសាយ

តើ​កូន​មាន​​អាការៈ​តឹង​ច្រមុះ ហៀរ​សំបោរ និង​ចេញ​ទឹក​ភ្នែក​ឬ​អត់? មាន​កណ្ដាស់ និង​ក្អក​ដែរ​ទេ? រោគសញ្ញា​​ទាំង​នេះ បញ្ជាក់​ថា​កូន​មាន​ជំងឺ​ផ្ដាសាយ​ហើយ។ ពិត​ណាស់​ ជំងឺ​ផ្ដាសាយ​កើត​ឡើង​ជា​ញឹកញាប់​លើ​ទារក​ និង​កុមារ។ ម្យ៉ាង​វិញ​ទៀត ក្នុង​ករណី​ដែល​សីតុណ្ហភាព​​រាងកាយ​របស់​ក្មេង​ក្ដៅ ​នោះ​បាន​ន័យ​ថា​កូន​មាន​ជំងឺ​គ្រុន​ក្ដៅ។

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

​​ប្រការ​គួរ​ធ្វើ​៖

  • ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ដើម្បី​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​ ឬ​ទឹក​​ផ្លែឈើ​ដែល​មាន​ជាតិ​ស្ករ​ទាប
  • ជៀសវាង​នៅ​​កន្លែង​ដែល​មាន​មនុស្ស​ច្រើន ឬ​​នៅ​ជិត​ក្មេង​ដទៃ​ទៀត​ដែល​មាន​ជំងឺ​
  • បង្រៀន​កូន​ឲ្យ​ចេះ​ប្រើ​ក្រដាស​ជូត​មាត់ ដើម្បី​ញើស​សំបោរ​ ឬ​ខ្ទប់​មាត់​ នៅ​ពេល​កណ្ដាស់
  • នាំ​កូន​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ ប្រសិនបើ​ក្មេង​មិន​​ធូរ​ស្បើយ​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ ឬ​ប្រសិនបើ​អា​អូន​មាន​អាការៈ​គ្រុន​ក្ដៅ​​

​​២. រលាក​ថង់​សួត និង​រលាក​ទង​សួត

​រោគសញ្ញា​​ពិបាក​ដកដង្ហើម​ ដកដង្ហើម​ញាប់​ អាច​បណ្តាល​​មកពី​ផ្លូវ​ដង្ហើម​របស់​ក្មេង​បាន​ឆ្លង​មេរោគ។

ប្រការ​គួរ​ធ្វើ៖

  • ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ និង​ទឹក​ផ្លែឈើ​ដែល​មាន​វីតាមីន​Cខ្ពស់
  • ជៀសវាង​កន្លែង​ដែល​មាន​ផ្សែង​បារី ពីព្រោះផ្សែង​បារី​​អាច​បណ្ដាល​ឲ្យ​ស្ថានភាព​សុខភាព​របស់​ក្មេង​កាន់​តែ​យ៉ាប់យ៉ឺន
  • ចូរ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ ប្រសិនបើ​ក្មេង​ពិបាក​ដកដង្ហើម​ ល្ហិតល្ហៃ អស់​កម្លាំង ឬ​​មិន​ព្រម​ញ៉ាំ​អាហារ។

អត្ថបទគួរអាន៖

៣. ជំងឺ​រលាក​ក្រពះ​ពោះវៀន

តើ​កូន​ប្រឈម​នឹង​បញ្ហា​ចង្អោរ ឬ​ក្អួត​ដែរ​ទេ?​ ហើយ​លាមក​មាន​ក្លិន​មិន​ល្អខ្លាំង និង​រាវ​​? រោគ​សញ្ញា​ទាំង​នេះ បញ្ជាក់​​ថា​កូន​មាន​ជំងឺ​រលាក​ក្រពះ​ហើយ​ ឬ​ឆ្លង​មេរោគ​នៅ​ក្នុង​​ពោះវៀន។ រោគសញ្ញា​ផ្សេង​ទៀត រួម​មាន​ឈឺ​សាច់ដុំ​ ឈឺពោះ​ និង​ក្ដៅ​ខ្លួន​តិចតួច។

ជំងឺកុមារ

ប្រការ​គួរ​ធ្វើ​៖

  • ដើម្បី​បំពេញ​ជាតិ​​ទឹក​ និង​អំបិល​ដែល​បាន​បាត់បង់​ ចូរ​ឲ្យ​កូន​ញ៉ាំ​ទឹក​​ឲ្យ​បាន​ច្រើន​ ឬ​ទឹក​ផ្លែឈើ​ដែល​មិន​ផ្ទុក​ជាតិ​ទឹក​ដោះ​គោ
  • នៅ​ឲ្យ​ឆ្ងាយ​ពី​អ្នក​ផ្សេង​ ពីព្រោះ​ជំងឺ​នេះ​អាច​ចម្លង​ទៅ​អ្នក​ផ្សេង​បាន
  • នាំ​កូន​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ នៅ​ពេល​ដែល​រោគសញ្ញា​មិន​បាត់​ទៅ​វិញ ឬ​កាន់​តែ​យ៉ាប់យ៉ឺន​ខ្លាំង។

[embed-health-tool-bmr]

៤. ជំងឺ​ត្រអក

ទន្ទឹម​នឹង​នេះ​ដែរ រោគសញ្ញា​កន្ទួល​ក្រហម​ រមាស់​នៅ​លើ​អវយវៈ មុខ ឬ​​ដង​ខ្លួន​ អាច​ជា​ជំងឺ​ត្រអក​។ ជា​ទូទៅ ជំងឺ​ត្រអក​ច្រើន​កើត​លើ​ក្មេង​ដែល​មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​ត្រអក និង​បញ្ហា​ពាក់ព័ន្ធ​ដទៃ​ទៀត ដូចជា​ហឺត ឬ​អាលែកហ្ស៊ី ប៉ុន្តែ​ជំងឺ​នេះ​មិន​ឆ្លង​នោះ​ទេ។

ប្រការ​គួរ​ធ្វើ​៖

  • ផ្ដល់​សំណើម​ដល់​ស្បែក​របស់​ក្មេង និង​ប្រើ​ក្រែម​ពពួក​Topical steroid ដែល​ណែនាំ​ដោយ​គ្រូពេទ្យ​
  • ឲ្យ​កូន​ញ៉ាំ​ថ្នាំ​ប្រឆាំង​នឹង​អាការៈ​​រមាស់​ មុន​ពេល​ចូល​គេង ដើម្បី​ឲ្យ​កូន​គេង​លក់​ស្រួល តាមការណែនាំ
  • ជៀសវាង​ភ្នាក់​ងារ​បង្ក​រោគ ដូចជា​រោម​សត្វ ធូលី ផ្សែង​បារី និង​ស្រ្តេស
  • ប្រើ​សាប៊ូ​ដុស​ខ្លួន​ដែល​គ្មាន​ជាតិ​កាត់ និង​ឲ្យ​កូន​ស្លៀកសំលៀកបំពាក់​រលុង​ៗ
  • នាំ​ចូល​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ ប្រសិនបើ​អាការៈ​រមាស់​​ប៉ះពាល់​ដល់​សកម្មភាព​ប្រចាំ​ថ្ងៃ ឬ​ដំណេក។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​10 Common Childhood Illnesses and Their Treatments

https://www.healthychildren.org/English/health-issues/conditions/treatments/Pages/10-Common-Childhood-Illnesses-and-Their-Treatments.aspx

Childhood illnesses

https://www.nidirect.gov.uk/conditions/childhood-illnesses

5 Common Childhood Illnesses and Their Treatments

https://www.medanta.org/patient-education-blog/5-common-childhood-illnesses-and-their-treatments/

កំណែ​ប្រែបច្ចុប្បន្ន

09/05/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

MFGM ជួយពង្រឹងខួរក្បាល បង្កើនភាពយល់ដឹងរបស់កូនតាំងពីក្មេង

មិនមែនតែចាស់ទេ ក្មេងក៏អាចគ្រោះថ្នាក់សរសៃឈាមខួរក្បាលដែរ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 09, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម