ពន្លឺព្រះអាទិត្យអាចជួយរាងកាយផលិតវីតាមីន D ដូចនេះគួរចំណាយពេលនៅក្រោមពន្លឺថ្ងៃពីរទៅបីដងក្នុងមួយសប្តាហ៍។ កុមារ និងមនុស្សពេញវ័យគួរចំណាយពេលពី២០ទៅ៣០នាទីនៅខាងក្រៅផ្ទះពីរទៅបីដងក្នុងមួយសប្តាហ៍ដើម្បីទទួលបានពន្លឺព្រះអាទិត្យ។ ពេលនៅក្រៅគួរឲ្យមុខ និងដៃរបស់យើងទទួលបានពន្លឺព្រះអាទិត្យ។ គ្នាយើងត្រូវចាំថា យើងមិនអាចទទួលបានវីតាមីន D ដោយការប្រើពន្លឺសិប្បនិមិត្តទេ។
ដោយឡែកនៅពេលមេឃស្រទុំ យើងក៏អាចចេញទៅក្រៅដើម្បីទទួលបានពន្លឺព្រះអាទិត្យដែរ។ នៅពេលមេឃស្រទុំ យើងអាចទទួលបានពន្លឺព្រះអាទិត្យតិចជាង៥០%។ បើយើងនៅក្រោមម្លប់ យើងទទួលបានតិចជាង៦០%។ ដូចនេះយើងគួរចំណាយពេលយ៉ាងតិច ៤៥ទៅ៦០នាទី។
ចំពោះគ្នាយើងដែលត្រូវចេញទៅក្រៅត្រឹមតែ២០ ទៅ៣០នាទី អាចរំលងការប្រើប្រាស់ឡេការពារកម្ដៅថ្ងៃ ព្រោះឡេការពារកម្ដៅថ្ងៃអាចបន្ថយការផលិតវីតាមីន D នៅក្នុងរាងកាយ។ ប៉ុន្តែបើយើងត្រូវចំណាយពេលនៅក្រៅច្រើនជាងនេះ គួរប្រើប្រាស់ឡេការពារកម្ដៅថ្ងៃ ព្រោះពេលត្រូវកម្ដៅថ្ងៃខ្លាំងអាចបង្កឲ្យខូចស្បែក មានជំងឺមហារីកស្បែក និងស្នាមជ្រួញលើស្បែក។
អត្ថបទពាក់ព័ន្ធ៖