ស្ត្រីជនជាតិអាមេរិកម្នាក់ ដែលរស់នៅរដ្ឋកាលីហ្វ័រញ៉ា បានបាត់បង់ដៃ និងជើងទាំងសងខាង ក្រោយឆ្លងបាក់តេរីដ៏គ្រោះថ្នាក់មួយប្រភេទ។ យោងតាមរបាយការណ៍បានឲ្យដឹងថា ស្ត្រីរូបនោះ បានឆ្លងមេរោគ ក្រោយពីញ៉ាំត្រីទីឡាយ៉ាដែលមិនបានចម្អិនឆ្អិនល្អ។ ត្រីនេះមានផ្ទុកនូវបាក់តេរីដ៏សាហាវមួយប្រភេទ ដែលមានឈ្មោះថា “Vibro Vulnificus” ហើយភាគច្រើនមាននៅក្នុងទឹកសមុទ្រ និងគ្រឿងសមុទ្រឆៅ។
តើស្ត្រីរងគ្រោះមានស្ថានភាពយ៉ាងដូចម្តេច?
ក្រោយញ៉ាំត្រីទីឡាយ៉ារួច លោកស្រី Laura Barajas បានធ្លាក់ខ្លួនឈឺភ្លាមៗ ដោយតម្រូវឲ្យដាក់ម៉ាសុីនសប់ដង្ហើម។ ការឆ្លងមេរោគនេះ បានរាលដាលទៅកាន់ផ្នែកផ្សេងៗនៃរាងកាយ ដោយម្រាមដៃ ប្រអប់ជើង និងបបូរមាត់ខាងក្រោមប្រែទៅជាពណ៌ខ្មៅ រួមជាមួយនឹងការបង្ករោគក្នុងឈាម ហើយតម្រងនោមទាំងពីរក៏មិនអាចដំណើរការប្រក្រតីបានដែរ។
តើគ្នាយើងអាចឆ្លងមេរោគនេះដោយរបៀបណា?
ការឆ្លងមេរោគនេះ អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត បើព្យាបាលមិនទាន់ពេលវេលាទេនោះ ហើយបាក់តេរីប្រភេទនេះ ច្រើនតែលូតលាស់នៅក្នុងទឹកសមុទ្រ និងគ្រឿងសមុទ្រ។
[embed-health-tool-bmi]
យោងទៅតាមមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង (CDC) បានបញ្ជាក់ថា មានករណីដូចគ្នានេះប្រមាណជា១៥០ ទៅ២០០ករណីដែលកើតឡើងជារៀងរាល់ឆ្នាំនៅក្នុងសហរដ្ឋអាមេរិក ហើយម្នាក់ក្នុងចំណោម៥នាក់ អាចគ្រោះថ្នាក់ដល់អាយុជីវិត។
ហេតុដូច្នេះហើយ គ្នាយើងគួរញ៉ាំអាហារដែលចម្អិនឆ្អិនល្អជានិច្ច ដើម្បីជៀសផុតពីការឆ្លងមេរោគដ៏កាចសាហាវផ្សេងៗ។
អត្ថបទគួរអាន៖
- ប្រើអាល់កុលដឺក្រេខ្ពស់ មិនអាចសម្លាប់មេរោគបាន ហើយគ្រោះថ្នាក់ស្បែកទៀត!
- លាងដៃនឹងអាល់កុលញឹកញាប់ធ្វើឲ្យស្ងួត រលាកដៃ គួរធ្វើបែបណា?
- កាំកុងត្រូលរកឃើញអាល់កុលលក់លើទីផ្សារ ភាគច្រើនមានមេតាណុលខ្ពស់ បង្កគ្រោះថ្នាក់ចំពោះសុខភាព
- ជំទាវ ឱ វណ្ណឌីន ណែនាំវិធីលាងដៃមិនឲ្យរបក ស្ងួត ប្រេះ
- កុំចាញ់បោក! កន្សែងសើមមិនអាចសម្លាប់ COVID-19 បានទេ
- អាល់កុលមេតាណុលអាចសម្លាប់វីរុស COVID-19 បានអត់?