backup og meta

រោគសញ្ញាជំងឺ​​រលាក​សន្លាក់​ដោយ​ការ​ឆ្លង​រោគ

រោគសញ្ញាជំងឺ​​រលាក​សន្លាក់​ដោយ​ការ​ឆ្លង​រោគ

ជំងឺ​​រលាក​សន្លាក់​ដោយ​ការ​ឆ្លង​រោគ បង្ក​ឲ្យ​មាន​ការ​ឈឺ​ចាប់​នៅ​ក្នុង​សន្លាក់​។ ជំងឺ​នេះ អាច​កើត​ឡើង​នៅពេល​មាន​ការ​ឆ្លង​រោគ​ពី​ផ្នែក​ណា​មួយ​នៃ​រាង​កាយ រាល​ដាល​ទៅ​ដល់សន្លាក់ ឬ​សារធាតុ​រាវ​នៅជុំវិញ​សន្លាក់។ មេរោគ​បង្ក​ឲ្យ​រលាក​សន្លាក់​អាច​ចូល​ទៅ​ក្នុង​រាង​កាយ​​យើង​អំឡុង​ពេល​វះកាត់ ឬ​តាម​រយៈមុខ​របួស។ ការ​ឆ្លង​រោគ​នៅ​សន្លាក់​នេះ ជា​ធម្មតា​កើត​មាន​​លើ​សន្លាក់តែ​មួយ​ប៉ុណ្ណោះ​។​

មូល​ហេតុ

ការ​រលាក​សន្លាក់ដោយ​ការ​ឆ្លង​រោគ​​ភាគ​ច្រើន​បង្ក​​ឡើង​ដោយ​សារ​បាក់តេរី។ បាក់​តេរី​ដែល​ឧស្សាហ៍​បង្ក​ឲ្យ​មាន​បញ្ហា​នេះ គឺ Staphylococcus aureus ជា​បាក់តេរី​​រស់​នៅ​លើ​ស្បែក​ធម្មតារបស់យើង​។ មូល​ហេតុ​បង្ក​ឲ្យ​មាន​ការ​ឆ្លង​រោគ​នៅ​សន្លាក់​ផ្សេង​ទៀត​អាច​ជា​វីរុស ឬ​មេរោគ​ផ្សិត​ផងដែរ​។​

[embed-health-tool-pregnancy-weight-gain]

ករណី​ភាគ​ច្រើន ការ​ឆ្លង​រោគ​នៅ​សន្លាក់ កើត​មាន​ឡើង​នៅ​ពេល​ដែល​រាង​កាយ​មាន​ឆ្លង​រោគ​នៅ​កន្លែង​ណា​មួយ ហើយ​មេរោគ​នោះ​បាន​ធ្វើ​ដំណើរ​តាម​ចរន្ត​ឈាម​ចូល​ទៅ​កាន់​សន្លាក់។ ករណី​កម្រ​ខ្លះ មេរោគ​ឆ្លង​នេះ អាច​ចូល​ទៅ​កាន់​សន្លាក់​ដោយ​ផ្ទាល់​តាម​រយៈ​មុខ​របួស ឬការ​វះកាត់លើ ឬ​ក្បែរ​សន្លាក់​។​

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

រោគ​សញ្ញា

ជា​ទូទៅ​រោគ​សញ្ញា​នៃ​ជំងឺ​រលាក​សន្លាក់​ដោយ​ការ​ឆ្លង​រោគ ច្រើន​កើត​មាន​ឡើង​យ៉ាង​ឆាប់​រហ័សដោយ​មាន​ទាំង​ការ ហើម ឈឺ​ចាប់ គ្រុនក្ដៅ​ និងគ្រុន​រងា។ សន្លាក់​ដែល​ឆ្លង​រោគ​ ច្រើន​កើត​មាន​នៅ​សន្លាក់​ជង្គង់ ប៉ុន្តែ​ពេល​ខ្លះ​ក៏​អាច​កើត​នៅ​ត្រគាក កជើង និង​កដៃ​ផង​ដែរ​។ ការ​ឆ្លង​រោគ​នៅ​សន្លាក់ មិន​សូវ​កើត​មាន​នៅ​លើ​សន្លាក់​ច្រើន លើស​ពី​មួយ​នោះទេ​។​ បើ​សិន​ជា​យើង​មាន​ចេញ​រោគ​សញ្ញា​ទាំង​នេះ គួរ​ស្វែង​រក​ការព្យាបាល​ពីគ្រូពេទ្យ​។​ ក្រោយពិនិត្យ​ដឹង​ពី​មូល​ហេតុ​ហើយ គ្រូពេទ្យ​អាច​ព្យាបាល​ដោយ​ប្រើ​ប្រាស់ថ្នាំផ្សះ ឬ​វិធីបង្ហូរ​ទឹក​សន្លាក់។​

ការ​ថែ​ទាំ​ខ្លួន

ក្រៅពី​ការ​ថែទាំ​ និង​ព្យាបាល​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ យើង​ក៏​ត្រូវ​សម្រាក​ឲ្យ​បាន​ច្រើន និង​ការពារ​សន្លាក់​ដែល​រង​ការ​រលាក​។ បន្ទាប់​ពី​ការ​ឆ្លង​រោគ​លើ​សន្លាក់​បាត់​ទៅ​វិញ យើង​គួរ​ចាប់​ផ្ដើម​ហាត់​ប្រាណ​ស្រាលៗ​ឡើង​វិញ ព្រោះ​វា​អាច​ជួយ​ពង្រឹង​សាច់​ដុំ ជួយ​ទ្រទ្រង់​ដល់​សន្លាក់ និង​ការ​ធ្វើ​ចលនា​។​

អត្ថបទគួរអាន៖

ចំណុចសំខាន់

– ការ​ឆ្លង​រោគ​នៅ​សន្លាក់កើត​​ឡើងនៅ​ពេល​​រាង​កាយ​មាន​ការឆ្លង​រោគ​នៅ​កន្លែង​ណា​មួយ ហើយ​មេរោគ​នោះ​បាន​ធ្វើ​ដំណើរ​តាម​ចរន្ត​ឈាម​ចូល​ទៅ​កាន់​សន្លាក់។
– រោគ​សញ្ញា​នៃ​ជំងឺ​រលាក​សន្លាក់​ដោយ​ការ​ឆ្លង​រោគ៖
  • ហើម និងឈឺ​ចាប់សន្លាក់
  • គ្រុនក្ដៅ​ និងគ្រុន​រងា

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

 

 

 

 

Joint infectious: https://www.arthritis.org/diseases/infectious-arthritis

Type of joint infectious: https://nyulangone.org/conditions/bone-joint-infections/types

Joint Infections in Children: https://orthoinfo.aaos.org/en/diseases–conditions/bone-joint-and-muscle-infections-in-children/

កំណែ​ប្រែបច្ចុប្បន្ន

09/02/2023

អត្ថបទ​ដោយ ឃ្លាំង សុខបញ្ញា

ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. វេជ្ជបណ្ឌិត យ៉ានណែត ឧត្តមដាញ៉ែល

បច្ចុប្បន្នភាពដោយ៖ សុខ វណ្ណ


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.

វេជ្ជបណ្ឌិត យ៉ានណែត ឧត្តមដាញ៉ែល

ជំងឺឆ្លង · បន្ទប់ពិគ្រោះព្យាបាល ឧត្តមដាញ៉ែល


អត្ថបទ​ដោយ ឃ្លាំង សុខបញ្ញា · កែ Feb 09, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម