ជំងឺជើងធំដូចដំរី (Elephantiasis) បង្កឡើងដោយព្រូនប៉ារ៉ាស៊ីតដែលចម្លងដោយមូសញី ហើយភាគច្រើន រោគសញ្ញានៃជំងឺនេះមិនលេចឡើងនោះទេ រហូតដល់ជំងឺឈានដល់ដំណាក់កាលធ្ងន់ធ្ងរ។
យ៉ាងណាមិញ លោកវេជ្ជបណ្ឌិត Krishnakant Debri ជាវេជ្ជបណ្ឌិតជាន់ខ្ពស់នៃទីក្រុងMumbai ប្រទេសឥណ្ឌាបានបង្ហាញថា មានសញ្ញាព្រមានមួយចំនួននៃជំងឺជើងធំដូចដំរីនេះ ដើម្បីឲ្យយើងបានយល់ដឹងធ្វើរោគវិនិច្ឆ័យ និងទទួលបានការព្យាបាលទាន់ពេលវេលា។
១. ហើមជើង
រោគសញ្ញាចម្បងមួយនៃជំងឺជើងធំដូចដំរី គឺហើមដៃ និងជើងដោយសារតែការប្រមូលផ្ដុំសារធាតុរាវ។ ជើង ឬដៃម្ខាង អាចហើមធំខុសពីទំហំធម្មតាច្រើនដង ដែលមើលទៅដូចជាជើងដំរី ទើបជំងឺនេះមានឈ្មោះថា ជំងឺជើងធំដូចដំរី។
ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
២. ស្បែកស្ងួត
ក្នុងករណីភាគច្រើន បរិវេណស្បែកដែលរងគ្រោះ អាចមានសភាពស្ងួត និងក្រាស់។ បន្ថែមពីនេះ អ្នកជំងឺអាចកើតមានដំបៅ ស្បែកប្រេះ និងខ្មៅ ដោយសារតែកង្វះលំហូរឈាមទៅកាន់ស្បែកបរិវេណនោះ។
[embed-health-tool-bmi]
៣. ល្ហិតល្ហៃ
ទន្ទឹមនឹងនេះដែរ អ្នកជំងឺអាចមានអារម្មណ៍មិនស្រួលខ្លួន ព្រមទាំងមានរោគសញ្ញាផ្សេងទៀត ដូចជាគ្រុនក្ដៅ និងគ្រុនរងាធ្ងន់ធ្ងរ ដោយសារតែមានកម្ដៅត្រង់កន្លែងរងគ្រោះ ដែលបណ្ដាលមកពីការឆ្លងមេរោគ និងការរលាក។
៤. ពងស្វាសរីកធំ
នៅដំណាក់កាលក្រោយនៃជំងឺនេះ យើងអាចនឹងសង្កេតឃើញការលូតលាស់នៃពងស្វាស។ បន្ថែមពីនេះ ស្បែកខាងក្រោមលិង្គអាចលឹបចូលក្នុង ដែលធ្វើឲ្យយើងមានអារម្មណ៍ឈឺចាប់ និងក្រហាយ ពីព្រោះព្រូនប៉ារ៉ាស៊ីត (Filaria) បំផ្លាញប្រព័ន្ធទឹករងៃនិងបណ្ដាលឲ្យហើមនៅផ្នែកផ្សេងៗនៃរាងកាយ។
អត្ថបទគួរអាន៖
- អាមេរិក សម្រេចបញ្ចេញវ៉ាក់សាំងបង្ការជំងឺអុតស្វាដល់អ្នក
- ទាំងនេះជាអ្វីគ្រប់គ្នាគួរដឹងពីជំងឺអុតស្វា កំពុងផ្ទុះនៅប្រទេសនានា
- បើកូនមានជំងឺអុតស្វាយ ប៉ាម៉ាក់ត្រូវដឹងរឿងទាំងនេះដើម្បីគ្រប់គ្រងអាការៈរមាស់ – Hello Krupet
- គ្រោះថ្នាក់ខ្លាំង បើកូនកើតស្អូច ឬអុតស្វាយ ត្រាំទឹករុក្ខជាតិ និងខ្ចៅខ្យងឲ្យងូត
- អាការៈក្មេងកើតអុតស្វាយ មុនឈានដល់ចេញពងបែក
- នេះជាហេតុផលគួរចាក់វ៉ាក់សាំងអុតស្វាយឲ្យកូន ព្រោះបើកើតអាចឲ្យរលាកខួរក្បាល
៥. ដើមទ្រូងរីកធំ
ដូចគ្នាទៅនឹងបុរសដែរ ជំងឺជើងធំដូចដំរីអាចប៉ះពាល់ដល់ប្រដាប់បន្តពូជខាងក្រៅចំពោះស្ត្រី និងអាចបណ្ដាលឲ្យមានដំបៅស្បែកនៅចន្លោះភ្លៅ ក៏ដូចជាធ្វើឲ្យសុដន់រីកធំ។ លើសពីនេះ ជំងឺដែលឆ្លងពីសត្វមូសមួយនេះ ក៏អាចបង្កឲ្យមានការលូតលាស់នៃកូនកណ្ដុរ ដោយសារតែការស្ទះលំហូរឈាមនៅក្នុងកូនកណ្ដុរ និងសុដន់ដូចគ្នា។