រយៈពេលប៉ុន្មានខែមកនេះ ជំងឺអុតស្វាបានរាលដាលជុំវិញពិភពលោក និងបានបង្កជាការព្រួយបារម្ភជាខ្លាំង។ ជំងឺនេះ ជាប្រភេទជំងឺឆ្លងកម្រមួយ ដែលស្ថិតនៅក្នុងអម្បូរជាមួយជំងឺអុតធំ ព្រមទាំងអាចឆ្លងទៅកាន់មនុស្ស និងសត្វ។ ជាក់ស្ដែង ជំងឺអុតស្វាត្រូវបានរកឃើញដំបូងក្នុងឆ្នាំ១៩៥៨ នៅក្នុងប្រទេសអាហ្វ្រិកកណ្ដាល និងខាងលិច។
រោគសញ្ញានៃជំងឺអុតស្វា
យោងតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថា រោគសញ្ញានៃជំងឺអុតស្វារួមមាន គ្រុនក្ដៅ ហើមកូនកណ្ដុរ និងកន្ទួលដែលមានពងបែកនៅលើស្បែក។ រោគសញ្ញាទាំងនេះអាចមានរយៈពេលពី ២ទៅ៤សប្ដាហ៍។ អង្គការសុខភាពពិភពលោកបានគូសបញ្ជាក់ថា កន្ទួលជាធម្មតាចាប់ផ្ដើមលេចឡើងក្នុងរយៈពេល ២៤ទៅ ៧២ម៉ោង ក្រោយពេលយើងចាប់ផ្ដើមក្ដៅខ្លួន ហើយដំបៅអាចផ្ទុកសារធាតុរាវថ្លា ឬពណ៌លឿង។ ជាទូទៅ កន្ទួលទាំងនេះចេញនៅលើផ្ទៃមុខ បាតដៃ និងបាតជើង ប៉ុន្តែក៏អាចរាលដាលដល់ប្រដាប់ភេទ ភ្នែក និងមាត់ផងដែរ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ការព្យាបាល
រោគសញ្ញានៃជំងឺអុតស្វាភាគច្រើន នឹងជាសះស្បើយដោយខ្លួនឯង ដោយមិនចាំបាច់មានការព្យាបាល ឬសម្រាកនៅមន្ទីរពេទ្យឡើយ។ យ៉ាងណាមិញ អង្គការសុខភាពពិភពលោក និងមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង របស់អាមេរិក បានណែនាំកុំឲ្យយើងអេះ ឬប៉ះពាល់ដំបៅនៅលើមាត់ ឬភ្នែក។
ក្នុងករណីធ្ងន់ធ្ងរ យើងចាំបាច់ត្រូវប្រើវ៉ាក់សាំងImmune Globulin (VIG) ជាថ្នាំប្រឆាំងនឹងវីរុសអុតធំ និងត្រូវបានអនុម័តឲ្យប្រើសម្រាប់ព្យាបាលជំងឺអុតស្វានេះតាំងពីខែមករាមកម្ល៉េះ។ មួយវិញទៀត អ្នកជំងឺត្រូវរក្សាជាតិទឹកក្នុងរាងកាយ ក៏ដូចជាញ៉ាំអាហារល្អៗ។
ទន្ទឹមនឹងនេះដែរ ករណីជំងឺអុតស្វាអាចនឹងធ្ងន់ធ្ងរខ្លាំងចំពោះកុមារ ស្ត្រីមានផ្ទៃពោះ ឬអ្នកដែលមានប្រព័ន្ធការពាររាងកាយចុះខ្សោយ។
អត្ថបទគួរអាន៖
- អាមេរិក សម្រេចបញ្ចេញវ៉ាក់សាំងបង្ការជំងឺអុតស្វាដល់អ្នក
- ទាំងនេះជាអ្វីគ្រប់គ្នាគួរដឹងពីជំងឺអុតស្វា កំពុងផ្ទុះនៅប្រទេសនានា
- គ្រោះថ្នាក់ខ្លាំង បើកូនកើតស្អូច ឬអុតស្វាយ ត្រាំទឹករុក្ខជាតិ និងខ្ចៅខ្យងឲ្យងូត
- អាការៈក្មេងកើតអុតស្វាយ មុនឈានដល់ចេញពងបែក
- នេះជាហេតុផលគួរចាក់វ៉ាក់សាំងអុតស្វាយឲ្យកូន ព្រោះបើកើតអាចឲ្យរលាកខួរក្បាល
ចំណុចសំខាន់
ក្នុងករណីធ្ងន់ធ្ងរ យើងចាំបាច់ត្រូវប្រើវ៉ាក់សាំងImmune Globulin (VIG) ជាថ្នាំប្រឆាំងនឹងវីរុសអុតធំ និងត្រូវបានអនុម័តឲ្យប្រើសម្រាប់ព្យាបាលជំងឺអុតស្វានេះតាំងពីខែមករាមកម្ល៉េះ។ មួយវិញទៀត អ្នកជំងឺត្រូវរក្សាជាតិទឹកក្នុងរាងកាយ ក៏ដូចជាញ៉ាំអាហារល្អៗ។
[embed-health-tool-bmi]