backup og meta

អ្នក​បាន​ចាក់​វ៉ាក់សាំង​កូវីដ១៩ហើយ គួរ​បន្ត​ពាក់​ម៉ាស​ទៀត​អត់?​

អ្នក​បាន​ចាក់​វ៉ាក់សាំង​កូវីដ១៩ហើយ គួរ​បន្ត​ពាក់​ម៉ាស​ទៀត​អត់?​

វ៉ាក់សាំង​កូ​វីដ​១៩ ត្រូវ​រដ្ឋា​ភិបាល​ប្រទេស​មួយ​ចំនួន​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​ហើយ​ គិត​មក​ដល់​ពេល​នេះ។ ក្រោយ​ពី​បាន​ចាក់​វ៉ាក់សាំង ក៏​មាន​ដែរ​ជា​ចម្ងល់​ថា​តើ​អ្នក​បាន​ចាក់​វ៉ាក់សាំង​រួច ត្រូវ​នៅ​បន្ត​ពាក់​ម៉ាស​ដែរ​ឬទេ?​

​​​លោក​ស្រី​​ Leana Wen វេជ្ជបណ្ឌិត​ផ្នែក​សង្គ្រោះ​បន្ទាន់ និង​ជា​សាស្រ្តាចារ្យ​នៅ​សាក​វិទ្យា​ល័យ​ George Washingtonបាន​ពន្យល់​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន CNN កាល​ពីថ្ងៃទី​១៤ ខែធ្នូ​ថា​ ទោះ​ជា​បាន​ចាក់​វ៉ាក់សាំង​ហើយ​ក៏​ដោយ​ក៏​នៅ​តែ​ត្រូវ​បន្ត​ពាក់​ម៉ាស​មុន​នឹង​គ្រប់​គ្នា​បាន​ទទួល​វ៉ាក់​សាំង​។

លោក​ស្រី​ពន្យល់​ថា តាម​ការ​សិក្សា​វ៉ាក់​សាំងបង្កា​កូវីដ​១៩ Pfizer/BioNTech ​ដែល​សហរដ្ឋអាមេរិក​កំពុង​ប្រើ​មាន​ប្រសិទ្ធ​ភាព​ការ​ពារ​មិន​ឲ្យ​មនុស្ស​ធ្លាក់​ខ្លួន​ឈឺ និង​មាន​ជំងឺ​​​ធ្ងន់​។ ចំណុច​នេះ លោក​ស្រី​បញ្ជាក់​ថា​ វ៉ាក់សាំង​ទំនង​ជា​អាច​ការ​ពារ​មនុស្ស​យើង​កុំ​ឲ្យ​ធ្លាក់​ខ្លួន​ឈឺ ដែល​វិវត្ត​ទៅ​ជា​មាន​រោគ​សញ្ញា​ផ្សេងៗ ហើយ​អ្វី​ដែល​សំខាន់​គឺ​ការ​ពារ​មិន​ឲ្យ​មនុស្ស​យើង​ឈឺ​ធ្ងន់ ត្រូវ​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

វ៉ាក់សាំងកូវីដPfizer

ប៉ុន្តែ លោក​ស្រី​ថា​ ការសិក្សា​លើ​វ៉ាក់សាំង​មិន​បាន​បញ្ជាក់​ទេ​ថា តើ​វ៉ាក់សាំង​អាច​ការ​ពារ​មិន​ឲ្យ​វីរុស​កូវីដ​១៩ តោង​ជាប់​នៅ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​របស់​អ្នក​បាន​ទទួល​វ៉ាក់សាំង​ ហើយ​អាច​ចម្លង​ទៅ​អ្នក​ផ្សេង​​ឬ​យ៉ាងណា​ទេ​។ លោក​ស្រី​បន្ថែម​ថា វា​នៅ​តែ​មាន​លទ្ធភាព​អាច​​កើត​មាន​​ថា​អ្នក​បាន​ចាក់​វ៉ាក់សាំង​ហើយ ប៉ុន្តែ​នៅ​តែ​អាច​ជា​អ្នក​ពាំនាំ​វីរុស​កូវីដ​១៩​ ឆ្លង​ទៅ​អ្នក​ផ្សេង​បាន ដោយ​គ្រាន់តែ​ថា​អ្នក​ទាំង​នោះ​មិន​មាន​ចេញ​រោគសញ្ញា។​​ ដូច​នេះ លោក​ស្រី​ថា ពេល​អ្នក​ទាំង​នោះ​និយាយ ដក​ដង្ហើម ឬ​កណ្ដាស់ នឹង​នៅ​តែ​អាច​មាន​លទ្ធភាព​ចម្លង​វីរុស​ទៅ​អ្នក​ផ្សេង​បាន​។​​​​​

ដូច​នេះ​ហើយ លោក​ស្រី​ថា​វាជា​ការ​សំខាន់​ណាស់​ដែល​គ្រប់​គ្នា​ដែល​បាន​ចាក់​វ៉ាក់​សាំង​រួច​ត្រូវ​ការពារ​ខ្លួន​កុំឲ្យ​វីរុស​ចូល​ដល់​ក្នុង​ខ្លួន​បាន​។​​ដោយ​សារ​តែ​ហេតុ​ផល​នេះ​ហើយ បាន​ជា​លោក​ស្រី​ថា ទោះ​បាន​ទទួល​វ៉ាក់សាំង​ហើយ​ក៏​ដោយ ក៏​គ្រប់គ្នា​គួរ​បន្ត​ពាក់​ម៉ាស និង​​រក្សា​គម្លាត​សង្គម​។

ចំណុចសំខាន់

លោក​ស្រី​​ Leana Wen វេជ្ជបណ្ឌិត​ផ្នែក​សង្គ្រោះ​បន្ទាន់ និង​ជា​សាស្រ្តាចារ្យ​នៅ​សាក​វិទ្យា​ល័យ​ George Washington ​បាន​ពន្យល់​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន CNN កាល​ពីថ្ងៃទី​១៤ ខែធ្នូ​ថា​ ទោះ​ជា​បាន​ចាក់​វ៉ាក់សាំង​ហើយ​ក៏​ដោយ​ក៏​នៅ​តែ​ត្រូវ​បន្ត​ពាក់​ម៉ាស​មុន​នឹង​គ្រប់​គ្នា​បាន​ទទួល​វ៉ាក់​សាំង​។
លោក​ស្រី​ពន្យល់​ថា តាម​ការ​សិក្សា​វ៉ាក់​សាំងបង្កា​កូវីដ​១៩ Pfizer/BioNTech ​ដែល​សហរដ្ឋអាមេរិក​កំពុង​ប្រើ​មាន​ប្រសិទ្ធ​ភាព​ការ​ពារ​មិន​ឲ្យ​មនុស្ស​ធ្លាក់​ខ្លួន​ឈឺ និង​មាន​ជំងឺ​​​ធ្ងន់​។ ចំណុច​នេះ លោក​ស្រី​បញ្ជាក់​ថា​ វ៉ាក់សាំង​ទំនង​ជា​អាច​ការ​ពារ​មនុស្ស​យើង​កុំ​ឲ្យ​ធ្លាក់​ខ្លួន​ឈឺ ដែល​វិវត្ត​ទៅ​ជា​មាន​រោគ​សញ្ញា​ផ្សេងៗ ហើយ​អ្វី​ដែល​សំខាន់​គឺ​ការ​ពារ​មិន​ឲ្យ​មនុស្ស​យើង​ឈឺ​ធ្ងន់ ត្រូវ​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Why a Covid-19 vaccine doesn’t mean that you can stop wearing a mask

https://edition.cnn.com/2020/12/14/health/mask-covid-19-safety-vaccine-wellness/index.html

Here’s Why Vaccinated People Still Need to Wear a Mask

https://www.nytimes.com/2020/12/08/health/covid-vaccine-mask.html

Already Vaccinated? Here’s Why You Shouldn’t Stop Wearing Your Face Mask Yet

https://health.clevelandclinic.org/already-vaccinated-heres-why-you-shouldnt-stop-wearing-your-face-mask-yet/

Vaccines Stop COVID-19 Infection, But Here’s Why You Still Need to Wear a Mask

https://time.com/5950829/vaccines-covid-19-infection-real-world-study/

កំណែ​ប្រែបច្ចុប្បន្ន

26/05/2022

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ឥណ្ឌូណេស៊ី ប្រកាស​ទទួលបានវ៉ាក់សាំងកូវីដ១៩ លើកទី១ ជាង១លាន​ដូស

៣ សំណួរ CDC អាមេរិកឆ្លើយទៅពល​រដ្ឋទាក់ទងវ៉ាក់សាំងកូវីដ១៩


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ May 26, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម