ការឆ្លងវីរុសបំប្លែងថ្មី ប្រភេទអូមីក្រុងមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់នៅផ្នែកខ្លះនៃពិភពលោក។ ជាមួយនឹងករណីឆ្លងតិចតួចនេះ អ្នកជំនាញនៃអង្គការសុខភាពពិភពលោក (WHO)បានបង្ហើបថា វ៉ារ្យង់កូវីដនេះ អាចជាការបញ្ចប់នៃវីរុសរាតត្បាតកូវីដ-១៩ ដោយបន្សល់ការឆ្លងតែនៅតំបន់មួយចំនួនប៉ុណ្ណោះ។
អូមីក្រុងអាចជាការបញ្ចប់នៃជំងឺរាតត្បាតកូវីដ-១៩
ទោះបីជាអូមីក្រុងឆ្លងលឿនក៏ពិតមែន ប៉ុន្តែវាមិនសូវមានភាពធ្ងន់ធ្ងរឡើយចំពោះអ្នកដែលបានចាក់វ៉ាក់សាំងរួច បើប្រៀបធៀបនឹងវ៉ារ្យង់មុនៗ។ ខណៈពេលដែលគ្នាយើងជាច្រើនជឿថា វីរុសកូវីដ-១៩មិនងាយបញ្ចប់ អ្នកជំនាញរបស់WHOរំពឹងថា វ៉ារ្យង់នេះអាចកើតឡើងនៅកន្លែងជាក់លាក់ណាមួយប៉ុណ្ណោះ។
សេចក្ដីថ្លែងការណ៍នេះធ្វើឡើង បន្ទាប់ពីកូវីដ-១៩ដែលបានចាប់ផ្ដើមពីការរាតត្បាតជាសកលទៅជាជំងឺដែលកើតឡើងនៅតំបន់មួយចំនួន ហើយព្រមទាំងអាចគ្រប់គ្រងបានថែមទៀតផង។
ជាក់ស្ដែង មានប្រទេសជាច្រើនបានចាប់ផ្ដើមព្យាបាលជំងឺកូវីដ-១៩ ដូចទៅនឹងគ្រុនផ្ដាសាយដែរ។
កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ
កម្មវិធីពិនិត្យបញ្ហាលិង្គមិនឡើងរឹងអនឡាញ
យ៉ាងណាមិញ នាយកគ្រប់គ្រងតំបន់អឺរ៉ុបនៃអង្គការសុខភាពពិភពលោក លោកHans Kluge បានព្រមានថា យើងមិនទាន់ដល់ពេលប្រកាសថាកូវីដ-១៩កើតឡើងតែនៅតំបន់មួយចំនួន និងបញ្ឈប់ការរាតត្បាតទូទាំងពិភពលោកនៅឡើយទេ ពីព្រោះកូវីដប្រភេទថ្មីអាចនឹងកើតឡើង។ ដូច្នេះហើយ យើងគួរតែអនុវត្តវិធានសុវត្ថិភាពឲ្យបានខ្ជាប់ខ្ជួន ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លង។
រោគសញ្ញា ៥ របស់វីរុសបំប្លែងថ្មី ប្រភេទអូមីក្រុង
- រមាស់បំពង់ក (ផ្ទុយទៅនឹងការឈឺបំពង់ក)
- ក្អកស្ងួត
- អស់កម្លាំងខ្លាំង
- ឈឺសាច់ដុំស្រាល
- បែកញើសពេលយប់។
អាន៖
- វីរុសបំប្លែងថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ?
- ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ
- ស្ត្រីពពោះមិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត
- ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត
- អ្នកជាសះស្បើយពីអូមីក្រុង អាចជួបរោគសញ្ញាមួយនេះ
- ហេតុផល ៥យ៉ាង ត្រូវព្យាយាមចៀសវាងការឆ្លងអូមីក្រុងឲ្យបាន
- វីរុសបំប្លែងថ្មី អូមីក្រុង អាចចេញរោគសញ្ញាមួយនេះលើក្មេងក្រោម ៥ ឆ្នាំ
[embed-health-tool-bmi]